គន្លឹះនៃការបំបៅទឹកដោះម្ដាយបានត្រឹមត្រូវ ដែលអ្នកម្ដាយគួរដឹង
គន្លឹះនៃការបំបៅទឹកដោះម្ដាយបានត្រឹមត្រូវ ដែលអ្នកម្ដាយគួរដឹង

គន្លឹះនៃការបំបៅទឹកដោះម្ដាយបានត្រឹមត្រូវ ដែលអ្នកម្ដាយគួរដឹង

ការបំបៅទឹកដោះម្ដាយជាជម្រើសដ៏ល្អក្នុងការផ្ដល់អាហារូបត្ថម្ភបានត្រឹមត្រូវ និងការបង្កើនទំនាក់ទំនងល្អជាមួយទារក។ ក្នុងអំឡុងពេលបំបៅទឹកដោះកូន អាចជួបរឿងជាច្រើនក្នុងករណីដែលស្រ្តីជាអ្នកម្ដាយថ្មីថ្មោង ឧ.ស្រ្តីមិនដឹងថាបំបៅទារកក្នុងទីតាំងណាទើបសមស្រប ឫ ដាក់មាត់ទារកឱ្យត្រឹមត្រូវគួរដាក់យ៉ាងដូចម្ដេច។

ខាងក្រោមនេះជាវិធីសាស្រ្តក្នុងការបំបៅទារកឱ្យបានត្រឹមត្រូវ៖

រៀបទីតាំងបំបៅឱ្យបានសមស្រប

រៀបចំកន្លែងបំបៅឱ្យបានត្រឹមត្រូវដើម្បីផ្ដល់ឱ្យអ្នក និងទារកមានផាសុកភាពគ្រប់គ្រាន់។ អ្នកអាចសម្រេចចិត្តចង់បំបៅដោយការផ្ដេកខ្លួន ឫ អង្គុយ ឫ មានអ្វីៗគ្រប់យ៉ាងនៅជិតដៃអ្នក ដោយមិនបារម្ភថាមានអ្វីមួយរំខាន ឫ ទើសចិត្តអ្នក។

នៅក្នុងតំបន់បំបៅដោះកូន អ្នកក៏អាចដាក់កៅអីដែលមានដៃនិងខ្នើយ​ វាអាចសម្រួលបញ្ហាចុកដៃអំឡុងពេលបំបៅ។

ជ្រើសរើសបំបៅក្នុងទីតាំងដែលមានផាសុកភាព

ទីតាំងបំបៅដែលពេញនិយមនោះគឺពរបំបៅ (cradle hold) ដែលអ្នកអាចទ្រក្បាលទារកដោយប្រើដៃម្ខាងហើយដៃម្ខាងទៀតអោបគេជាប់រាងកាយអ្នក។ បំបៅក្នុងទីតាំងនេះផ្ដល់ភាពងាយស្រួលក្នុងការផ្លាស់ប្ដូរពីសុដន់ម្ខាងទៅម្ខាងទៀត និងជួយឱ្យទារកមានអារម្មណ៍កក់ក្ដៅ។

ទីតាំងបំបៅមួយទៀតនោះគឺ football hold ជាទីតាំងដែលអ្នកអាចទ្រក្បាលទារកក្រោមដៃរបស់អ្នក។ ការបំបៅដោយការគេងអមជាមួយការទ្រខ្នើយពីខាងក្រោមដែលវាក៏ផ្ដល់ផាសុកក្នុងការបំបៅទារកដែរ។

ទុកពេលឱ្យទារកភើរ

ភើរជាផ្នែកមួយនៃការបំបៅដែលវាជួយបញ្ចេញខ្យល់ ឫ​ ហ្គាសពីក្នុងពោះវៀនក្មេង​​ (បញ្ចៀសការហើមពោះ ឫ ការក្អែរលើទារក)។ ដើម្បីឱ្យទារកភើរ សូមពរទារកនិងអង្អែលខ្នងឫគោះខ្នងទារកថ្នមៗប្រហែល៥នាទី ឫ រហូតដល់ទារកភើរ។

ក្រៅពីការពរ អ្នកក៏អាចដាក់ទារកឱ្យគេងផ្កាប់លើពោះដោយដៃម្ខាងអង្អែលខ្នងថ្នមៗ និងម្ខាងទៀតទ្រក្បាលនិងកទារក។

កាត់បន្ថយការឱ្យទារកជញ្ជក់ក្បាលដោះជ័រ ឫ ដបទឹកដោះគោ

អ្នកជំនាញលើកទឹកចិត្តឱ្យអាណាព្យាបាលកាត់បន្ថយការផ្ដល់ក្បាលដោះជ័រ ឫ ប្រើដបទឹកដោះគោឱ្យទារក ឫ រង់ចាំយ៉ាងហោចណាស់ទារកអាយុ៤សប្ដាហ៍ឡើងសឹមផ្ដល់ឱ្យគេ។ ការពន្យារពេលនេះជួយឱ្យទារកអាចបៅទឹកដោះម្ដាយបានល្អ និងទឹកដោះម្ដាយចេញបានច្រើន។

បំបៅទឹកដោះម្ដាយឱ្យបានញឹកញាប់

ការបំបៅទឹកដោះម្ដាយញឹកញាប់ជួយឱ្យទឹកដោះចេញបានច្រើន។ អ្នកអាចបំបៅទារកតូចៗរៀងរាល់២ ទៅ ៣ម៉ោងម្ដងក្នុងប៉ុន្មានសប្ដាហ៍ដំបូងនៃជីវិតគេ។ ក្រោយៗមកទៀត អ្នកអាចបន្ថយត្រឹម៣ទៅ៤ម៉ោងម្ដង។  ការពន្យារពេលយូរៗពេកអាចធ្វើឱ្យទារកឃ្លានខ្លាំង។

អ្នកម្ដាយផ្ទាល់ក៏ត្រូវស្វែងយល់ពីការបៅឆ្អែតរបស់ទារក។ ការបំបៅទារកច្រើនជ្រុលអាចធ្វើឱ្យទារកមិនស្រួលខ្លួន យំ មួរម៉ៅជាដើម។

ប្រភព៖www.momjunction.com

For children from 3 to 9 Years

រូបមន្តទឹកដោះគោម្សៅសម្រាប់ក្មេងពីប្រទេសហូឡង់100%

យើងផ្តល់អាហារូបត្ថម្ភពេញលេញដើម្បីគាំទ្រដល់ការលូតលាស់និង ការអភិវឌ្ឍន៍ល្អបំផុតរបស់ទារកនិងកុមារ។