កូនក្ដៅសាច់ ឫ កូនក្ដៅខ្លួន សូមវាស់សីតុណ្ហភាពទារកជាមុនសិនមុនសន្មត់ទារកក្ដៅខ្លួន!!!
កូនក្ដៅសាច់ ឫ កូនក្ដៅខ្លួន សូមវាស់សីតុណ្ហភាពទារកជាមុនសិនមុនសន្មត់ទារកក្ដៅខ្លួន!!!

កូនក្ដៅសាច់ ឫ កូនក្ដៅខ្លួន សូមវាស់សីតុណ្ហភាពទារកជាមុនសិនមុនសន្មត់ទារកក្ដៅខ្លួន!!!

ក្នុងករណីអ្នកសង្ស័យលើកម្ដៅរបស់ទារក សូមធ្វើការវាស់កម្ដៅទារកជាមួយទែម៉ូម៉ែត្រ។ ទារកនៅតូចខ្លាំង អ្នកអាចប្រើទែម៉ូម៉ែត្រឌីជីថលក្នុងការស្ទង់កម្ដៅទារក ជាជាងការប្រើទែម៉ូម៉ែត្របារត។ ទែម៉ូម៉ែត្របារតធ្វើពីកែវដែលក្នុងករណីបាក់បែកអាចមុតជាយថាហេតុលើទារក ហើយជាតិបារតក្នុងទែម៉ូម៉ែត្រអាចពុលដល់សុខភាពទារក។

ការស្ទង់កម្ដៅទារកគឺវាស់នៅនឹងឃ្លៀកទារកជាវិធីសាស្ត្រល្អបំផុតក្នុងការស្ទង់កម្ដៅរាងកាយទារក។ សូមប្រាកដថាផ្នែកខាងចុងទែម៉ូម៉ែត្រកៀបជាប់នឹងឃ្លៀកទារក។

កម្ដៅរាងកាយដែលល្អសម្រាប់ទារកគឺនៅចន្លោះពី 36.5°C ទៅ​ 37.5 °C

ក្នុងករណីដែលសីតុណ្ហភាពទារកស្ថិតក្រោមនេះ ឫ លើសនេះអាចជាសញ្ញានៃការឆ្លងរោគក្នុងរាងកាយ។

ក្ដៅខ្លួន

ដើម្បីបញ្ចុះកម្ដៅទារក អាណាព្យាបាលអាច៖

  • ដោះខោអាវទារកមិនចាំបាច់មួយចំនួនចេញ
  • ងូតទឹកក្ដៅឧណ្ហៗ (ហាមងូតទឹកត្រជាក់អាចធ្វើឱ្យទារកញាក់បាន)
  • សូមផ្ដល់តែឱសថបញ្ចុះកម្ដៅប្រភេទប៉ារ៉ាសេតាម៉ុលទៅតាមការណែនាំរបស់គ្រូពេទ្យ
  • ក្នុងករណីសីតុណ្ហភាពទារកមិនថយចុះ ឫ មិនចុះទាបជាង 38 °C សូមប្រញាប់នាំទារកទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់។
  • សីតុណ្ហភាពទាបជាងធម្មតា
  • ពាក់មួក ស្រោមជើង ឫ ខោអាវបិតជិតដើម្បីផ្ដល់ភាពកក់ក្ដៅដល់ទារក
  • ក្នុងករណីដែលសីតុណ្ហភាពទារកនៅតែបន្តស្ថិតក្រោម 5°C សូមប្រញាប់នាំទារកទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់។

ឯកសារយោងៈ

The Baby Care Book, Neonatal Intensive Care Unit, the Children’s Hospital

For children from 3 to 9 Years

រូបមន្តទឹកដោះគោម្សៅសម្រាប់ក្មេងពីប្រទេសហូឡង់100%

យើងផ្តល់អាហារូបត្ថម្ភពេញលេញដើម្បីគាំទ្រដល់ការលូតលាស់និង ការអភិវឌ្ឍន៍ល្អបំផុតរបស់ទារកនិងកុមារ។