ការលូតលាស់ និងបម្រែបម្រួលនានានៅ ត្រីមាសទី១អំឡុងពេលមានផ្ទៃពោះ
ការលូតលាស់ និងបម្រែបម្រួលនានានៅ ត្រីមាសទី១អំឡុងពេលមានផ្ទៃពោះ

ការលូតលាស់ និងបម្រែបម្រួលនានានៅ ត្រីមាសទី១អំឡុងពេលមានផ្ទៃពោះ

អបអរសាទរទៅកាន់អ្នកម្ដាយគ្រប់រូបដែលកំពុងមានផ្ទៃពោះ! អ្នកចង់ដឹងទេថា កូនក្នុងផ្ទៃរបស់អ្នកលូតលាស់បានប៉ុណ្ណាហើយ? ពេលណាទើបគេចាប់ផ្ដើមមានចលនា?

ស្វែងយល់ពីការអភិវឌ្ឍរបស់កូនជាទីស្រលាញ់របស់អ្នកតាមរយៈអត្ថបទខាងក្រោម ៖

  1. ត្រីមាសទី ១ (សប្ដាហ៍ទី០ ដល់ ទី១២)

ត្រីមាសទី ១ មានរយៈពេល៣ខែដោយគិតពីថ្ងៃបង្កកំណើតរហូតដល់សប្ដាហ៍ទី ១២នៃការមានផ្ទៃពោះ។ នៅត្រីមាសនេះ កូនរបស់អ្នកបានផ្លាស់ប្ដូររូបរាងរបស់គេ​ ពីបណ្ដុំកោសិកាតូចៗទៅជាអំប៊្រីយ៉ុងហើយនឹងបន្តលូតលាស់ទៅជារូបរាងទារក។

  • ខែទី ១ នៃការមានផ្ទៃពោះ(សប្ដាហ៍ទី១ ដល់ ទី៤)

នៅពេលស៊ុតចាប់ផ្ដើមលូតលាស់ ថង់ទឹកភ្លោះក៏ចាប់ផ្ដើមបង្កើតឡើងដើម្បីជាកន្លែងឱ្យទារកធំធាត់ឡើង។អំឡុងពេលនេះ សុកក៏ចាប់ផ្ដើមលូតលាស់ដែរ។ សុកជាសរីរាង្គមានរាងមូល ទ្រវែង ដែលមានតួនាទីក្នុងការដឹកជញ្ចូនសារជាតិចិញ្ចឹមទៅដល់កូន និងបញ្ចូនកាកសំណល់ពីកូនត្រឡប់មកម្ដាយវិញ។ វាក៏ជាប្រភពផ្ដល់អាហារសម្រាប់កូនអ្នកពេញមួយវដ្ដនៃការមានផ្ទៃពោះដែរ។នៅពីរទៅបីសប្ដាហ៍ដំបូង វាចាប់ផ្ដើមមានទម្រង់រាងរង្វង់ខ្មៅសម្រាប់ការលូតលាស់នៃភ្នែក។ មាត់ ថ្គាមក្រោម និងបំពង់កចាប់ផ្ដើមលូតលាស់។ កោសិកាគ្រាប់ឈាមចាប់ផ្ដើមមានរូបរាងហើយចរន្តឈាមក៏នឹងបំពេញមុខងារដែរ។ បេះដូងដ៏តូចច្រឡឹងនឹងលោត ៦៥ដងក្នុងមួយនាទីនៅចុងសប្តាហ៍ទី ៤ ។នៅចុងខែទីមួយ គភ៌មានប្រវែង 0.6 សង់ទីម៉ែត គឺតូចជាងគ្រាប់ស្រូវ។

  • ខែទី ២នៃការមានផ្ទៃពោះ(សប្ដាហ៍ទី៥ដល់ទី៨)

ទម្រង់មុខទារកកាន់តែបន្តលូតលាស់។ ត្រចៀកទាំងសងខាងក៏ចាប់ផ្ដើមចេញជារូបរាងមកខ្លះដែរ តែមិនទាន់ច្បាស់នោះទេ។ ដៃ ជើង ម្រាមដៃ ម្រាមជើងចាប់ផ្ដើមចេញជាពន្លកមកដែរ។

បំពង់ប្រសាទមានដូចជា ខួរក្បាល ខួរឆ្អឹងខ្នង និងកោសិកាប្រសាទ ចាប់ផ្ដើមកកើតនៅពេលនេះ។ បំពង់អាហារ និងសរីរាង្គរំញោចចាប់ផ្ដើមលូតលាស់ដែរ។ ឆ្អឹងចាប់ផ្ដើមលូតលាស់មកជំនួសឆ្អឹងខ្ចី។

ខែទី២នេះ ក្បាលរបស់ទារកគឺជាផ្នែកធំបំផុតនៃរាង្គកាយ។ នៅអាយុ៦សប្ដាហ៍ ការធ្វើអេកូអាចដឹងពីចង្វាក់បេះដូងរបស់ទារកបាន។

នៅចុងខែទី ២នៃការមានផ្ទៃពោះ ទារកមានប្រវែងប្រហែល 2.5 ស.ម និងទម្ងន់ប្រហែល 9.5 ក្រាម។

  • ខែទី ៣ នៃការមានផ្ទៃពោះ(សប្ដាហ៍ទី៩ ដល់ ទី១២)

ដើមដៃ ប្រអប់ដៃ ម្រាមដៃ ប្រអប់ជើង និងម្រាមជើងត្រូវបានលូតលាស់យ៉ាងពេញលេញ។ នៅក្នុងដំណាក់កាលនេះ ទារកចាប់ផ្ដើមក្ដាប់ដៃ និងបើកមាត់ជាលើកដំបូងរបស់គេ។ ក្រចកដៃ និងក្រចកជើងចាប់ផ្ដើមអភិវឌ្ឍន៍ ហើយត្រចៀកផ្នែកក្រៅក៏ចេញជាទម្រង់ដែរ។ ធ្មេញដំបូងចាប់ផ្ដើមដុះចេញមកតែកប់នៅក្នុងអញ្ចាញ។ ភេទរបស់ទារកក៏ចាប់ផ្ដើមលូតលាស់ដែរតែមិនទាន់អាចមើលឃើញតាមអេកូទេ។

នៅចុងខែទី៣ គភ៌ក្នុងផ្ទៃរបស់អ្នកបានលូតលាស់ពេញលេញហើយ។ គ្រប់សរីរាង្គ និងអវយវៈបន្តលូតលាស់ដើម្បីបំពេញមុខងាររៀងៗខ្លួន។

ប្រព័ន្ធឈាមរត់ និងប្រព័ន្ធតម្រងនោមរបស់ទារកក៏កំពុងធ្វើការដែរហើយថ្លើមចាប់ផ្ដើមផលិតទឹកប្រម៉ាត់។

នៅចុងខែទី ៣ ទារកមានប្រវែងប្រហែល 10 ស.ម និងទម្ងន់ប្រហែល 30 ក្រាម។

ចាប់តាំងពីខែនេះទៅ សរីរាង្គសំខាន់ៗរបស់ទារកបានអភិវឌ្ឍហើយ បានធ្វើឱ្យឱកាសនៃការរលូតកូនក៏មានការធ្លាក់ចុះដែរ។

ប្រភព៖nutrigoldfood.nl

For children from 3 to 9 Years

រូបមន្តទឹកដោះគោម្សៅសម្រាប់ក្មេងពីប្រទេសហូឡង់100%

យើងផ្តល់អាហារូបត្ថម្ភពេញលេញដើម្បីគាំទ្រដល់ការលូតលាស់និង ការអភិវឌ្ឍន៍ល្អបំផុតរបស់ទារកនិងកុមារ។