អោយកូនញ៉ាំចេករាល់ថ្ងៃ តើអាចមានផលប៉ះពាល់អ្វីដែរឫទេ?
ចេក? ផ្លែចេកជាប្រភេទផ្លែឈើដែលងាយរក មានតម្លៃធូរថ្លៃ ហើយសំបូរទៅដោយអាហារូបត្ថម្ភ ឆ្ងាញ់ និងងាយឆ្អែតថែមទៀតផង។ ចេកសំបូរទៅដោយអាហារូបត្ថម្ភ ដូចជាជាតិសរសៃ(Fiber) វីតាមីន និងជាតិរ៉ែ ដែលសាកសមជាផ្លែឈើសម្រន់សម្រាប់ក្មេងតូចៗញ៉ាំកំសាន្ត។
អាហារូបត្ថម្ភក្នុងផ្លែចេកមួយផ្លែ
- កាល់ឡូរី: 105
- ខ្លាញ់: 0 ក្រាម
- ប្រូតេអុីន: 1 ក្រាម
- ជាតិសរសៃ: 3 ក្រាម
- ស្ករ(Carbohydrates) : 27 ក្រាម
- Vitamin B6: 0.4 ក្រាម
- Vitamin C: 10 ក្រាម
- Potassium: 422 ក្រាម
- Magnesium: 32 ក្រាម
អត្ថប្រយោជន៍
ផ្លែចេកផ្ដល់អត្ថប្រយោជន៍ដល់សុខភាពក្មេងដែរឫទេ? ពិតណាស់! ផ្លែចេកផ្ដល់នូវអាហារូបត្ថម្ភសំខាន់ៗដូចជាវីតាមីន និងជាតិរ៉ែដែលជំនួយដល់ការធំធាត់លើកុមារ។
ហេតុអ្វីបានជាយើងហ៊ានអះអាងថា ផ្លែចេកមានអត្ថប្រយោជន៍ច្រើនសម្រាប់កុមារ?
ចេកជាផ្លែឈើមួយក្នុងចំណោមផ្លែឈើដទៃទៀត ដែលងាយស្រួលក្នុងការកិនបំបែក និងងាយស្រួលក្នុងការរំលាយក្នុងប្រព័ន្ធរំលាយអាហារក្មេង៖
ផ្អែមបែបធម្មជាតិ
ក្មេងមានរសនិយមពីធម្មជាតិគឺ ចូលចិត្តរសជាតិផ្អែម ដែលក្នុងផ្លែចេកមានរសជាតិផ្អែមស្រាល សាកសមសម្រាប់ក្មេងក្នុងការទទួលទាន។ ដូចនេះហើយ ទើបទារក និងកុមារចូលចិត្តញ៉ាំចេកនេះណាស់។
បណ្ដុំនៃអាហារូបត្ថម្ភ
ក្មេងដែលរើសចំណី សាកសមក្នុងការទទួលទាននូវផ្លែឈើប្រភេទនេះ។ វាសំបូរទៅដោយជាតិ potassium, vitamins B6 and C, fiber, and magnesium ហើយវាក៏មានផ្ដល់តិចតួចនូវជាតិ vitamin D, vitamin K, folate, choline, calcium, iron, phosphorous, copper, manganese, and selenium ។
ប្រភពនៃជាតិសរសៃ
ប្រមាណជា 3 ក្រាមនៃជាតិសរសៃក្នុងមួយផ្លែចេក ជម្រុញដល់ការទទួលបាននូវជាតិសរសៃគ្រប់គ្រាន់ដល់រាងកាយទារក និងកុមារ ក្នុងការជំនួយដល់សុខភាពប្រព័ន្ធរំលាយអាហារ និងការបន្ទោរបង់ក្មេង។
អាណាព្យាបាលប្រហែលជាធ្លាប់លឺ លើភាពមិនដាច់ស្រេច នៃការញ៉ាំចេកដែលអាចធ្វើឱ្យប៉ះពាល់ដល់ការទល់លាមក។ នេះពីព្រោះ វាមានទំនាក់ទំនងលើកម្រិតនៃប្រភេទចេក។ ចេកស្រគៀល អាចធ្វើឱ្យក្មេងប្រឈមនឹងការទល់លាមក ដែលផ្ទុយពីចេកទុំជួយសម្រួលដល់ការបន្ទោរបង់លើក្មេងតូចៗ។
ជារួម ផ្លែចេកជាផ្លែឈើដ៏ឆ្លាតវៃសម្រាប់ទារក និងកុមារ ដោយវាសំបូរនូវជាតិសរសៃ ជំនួយដល់ការរំលាយអាហារ ការឡើងទំងន់បានសមស្រប ពិសេស សំបូរជាតិវីតាមីន potassium, and magnesium សម្រាប់ផ្ដល់នូវអាហារូបត្ថម្ភដល់រាងកាយក្មេង។
ប្រភព៖verywellfamily.com
រូបមន្តទឹកដោះគោម្សៅសម្រាប់ក្មេងពីប្រទេសហូឡង់100%
យើងផ្តល់អាហារូបត្ថម្ភពេញលេញដើម្បីគាំទ្រដល់ការលូតលាស់និង ការអភិវឌ្ឍន៍ល្អបំផុតរបស់ទារកនិងកុមារ។
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង
