អាហារ ៦យ៉ាងដែលស្រ្តីមានផ្ទៃពោះគួរដឹង
អាហារ ៦យ៉ាងដែលស្រ្តីមានផ្ទៃពោះគួរដឹង

អាហារ ៦យ៉ាងដែលស្រ្តីមានផ្ទៃពោះគួរដឹង

ការញ៉ាំអាហារអោយបានត្រឹមត្រូវពិតជាមានសារៈសំខាន់ណាស់ចំពោះស្ត្រីមានផ្ទៃពោះ។ ការអនុវត្តន៍របបអាហារដែលត្រឹមត្រូវជួយអោយស្ត្រីទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ និងទារកក្នុងផ្ទៃលូតលាស់បានល្អ។ ស្ត្រីពុំចាំបាច់ទិញអាហារដែលមានតម្លៃថ្លៃទើបមានសារជាតិចិញ្ចឹមគ្រប់គ្រាន់នោះទេ។ ប៉ុន្តែអ្វីដែលសំខាន់ណាស់គឺការទទួលទានអាហារផ្សេងៗគ្នាជារៀងរាល់ថ្ងៃដើម្បីទទួលបាននូវសារធាតុចិញ្ចឹមដែលអ្នក និងកូនរបស់អ្នកត្រូវការ។

  1. បន្លែ និងផ្លែឈើ ទាំង ២មុខនេះផ្ដល់នូវវីតាមីន ជាតិរ៉ែ និងជាតិសរសៃសម្រាប់ស្ត្រីមានផ្ទៃពោះដែលជួយកាត់បន្ថយបញ្ហាទល់លាមក។ ស្ត្រីគួរញ៉ាំយ៉ាងតិច ៥ចានចង្គឹះនៃបន្លែ និងផ្លែឈើរាងរាល់ថ្ងៃ។
  2. អាហារមានជាតិម្សៅ បាយ មី នំបុ័ង ដំឡូង ត្រាវ ពោត សុទ្ធសឹងតែជាអាហារផ្ដល់នូវថាមពល វីតាមីន និងជាតិសរសៃដែលជួយអោយស្ត្រីឆ្អែត និងមិនបណ្ដាលអោយធាត់នោះទេ។
  3. ប្រូតេអ៊ីន មានដូចជាសាច់គោ សាច់មាន់ ត្រី ស៊ុត សណ្ដែក ។ល។ នៅពេលញ៉ាំស្ត្រីគួរចម្អិនអោយបានឆ្អិនជាមុនសិន និងមិនគួរញ៉ាំសាច់ជាប់ខ្លាញ់នោះទេ។ ចំពោះមាន់ និងទា ស្ត្រីមានផ្ទៃពោះមិនគួរញ៉ាំស្បែកនោះទេព្រោះវាមានជាតិខ្លាញ់ខ្ពស់។
  4. ទឹកដោះគោ យ៉ាអ៊ួរ និង ឈីស (ដែលគេសម្លាប់មេរោគរួច) កាល់ស្យូម និងជាតិរ៉ែជាច្រើនមាននៅក្នុងផលិតផលទឹកដោះគោទាំងនេះដែលស្ត្រី និងទារកក្នុងផ្ទៃត្រូវការ។ ការញ៉ាំទឹកដោះគោសម្រាប់ស្ត្រីមានផ្ទៃពោះដែលមានជាតិខ្លាញ់ទាប និងមិនបន្ថែមស្ករគឺជាជម្រើសល្អចំពោះស្ត្រីមានផ្ទៃពោះ។
  5. អាហារមានជាតិខ្លាញ់ សាច់ជាប់ខ្លាញ់ ខ្លាញ់ជ្រូក អាហារចៀន គឺមិនល្អចំពោះសុខភាពនោះទេ។ វាបណ្ដាលអោយស្ត្រីលើសខ្លាញ់មិនល្អក្នុងរាងកាយដែលធ្វើអោយមានការឡើងទម្ងន់ ខ្លាញ់ក្នុងសរសៃឈាម និងជម្ងឺបេះដូង។ ស្ត្រីគួរញ៉ាំក្នុងបរិមាណតិច និងតាមដានសុខភាពអោយបានត្រឹមត្រូវ។
  6. អាហារផ្អែម ការ៉េម ភេសជ្ជៈកំប៉ុង នំខេកសុទ្ធសឹងតែមានជាតិស្ករខ្ពស់។ ការញ៉ាំច្រើនពេកបណ្ដាលអោយស្ត្រីលើសជាតិស្ករ និងលើសទម្ងន់។ ហេតុនេះស្ត្រីគួរកាត់បន្ថយញ៉ាំអាហារផ្អែមក្នុងពេលមានផ្ទៃពោះ។

ប្រសិនជាអ្នកចូលចិត្តទទួលទានអាហារផ្អែម ឬអាហារមានខ្លាញ់ខ្ពស់ សូមព្យាយាមកាត់បន្ថយបន្តិចម្ដងៗតាមដែរអាចធ្វើទៅបាន។ ក្រៅពីការទទួលទាននូវអាហារប្រចាំថ្ងៃ ស្រ្តីមានផ្ទៃពោះ គួរ​ញ៉ាំនូវវីតាមីនបន្ថែមដូចជា ហ្វូលិកអាស៊ីត ជាតិដែក វីតាមីន ចម្រុះ ទៅតាមការណែនាំរបស់គ្រូពេទ្យ។

ប្រភព៖nhs.uknhs.uk

For children from 3 to 9 Years

រូបមន្តទឹកដោះគោម្សៅសម្រាប់ក្មេងពីប្រទេសហូឡង់100%

យើងផ្តល់អាហារូបត្ថម្ភពេញលេញដើម្បីគាំទ្រដល់ការលូតលាស់និង ការអភិវឌ្ឍន៍ល្អបំផុតរបស់ទារកនិងកុមារ។