អាហារូបត្ថម្ភគ្រប់គ្រាន់និងត្រឹមត្រូវមានអ្វីខ្លះសម្រាប់ទារកនិងកុមារ
អាហារូបត្ថម្ភគ្រប់គ្រាន់និងត្រឹមត្រូវមានអ្វីខ្លះសម្រាប់ទារកនិងកុមារ

អាហារូបត្ថម្ភគ្រប់គ្រាន់និងត្រឹមត្រូវមានអ្វីខ្លះសម្រាប់ទារកនិងកុមារ

អាហារូបត្ថម្ភគ្រប់គ្រាន់និងត្រឹមត្រូវជួយដល់ការលូតលាស់ពេញមួយរាងកាយរបស់កុមារ។ បន្ថែមពីលើនេះ វាជួយឱ្យក្មេងលូតលាស់ និងអភិវឌ្ឍរូបរាងកាយបានល្អ ប្រព័ន្ធការពាររាងកាយរឹងមាំ និងកាត់បន្ថយការឆ្លងមេរោគកាចសាហាវមួយចំនួន។

ជីវជាតិពីអាហារប្រចាំថ្ងៃជាប្រភពចម្បងសម្រាប់ទ្រទ្រង់រាងកាយក្មេងពេញមួយថ្ងៃ។ ក្មេងត្រូវការថាមពលច្រើនលើសពីធម្មតានៅពេលក្មេងឈឺ ឫ មានសកម្មភាពប្រចាំថ្ងៃច្រើនជាងធម្មតា។ ក្នុងករណីដែលក្មេងទទួលបានជីវជាតិមិនបានគ្រប់គ្រាន់ ក្មេងអាចនឹងខ្សោយ ឆាប់ឈឺ និងការលូតលាស់មិនសូវបានល្អ។

តុល្យភាពនៃរបបអាហារ

តុល្យភាពនៃរបបអាហារសំដៅលើការទទួលបាននៃអាហារូបត្ថម្ភផ្សេងៗគ្នាពិសេសទៅលើពពួក ប្រូតេអ៊ីន ខ្លាញ់ វីតាមីន និងរ៉ែដែលជួយដល់ការទ្រទ្រង់រូបរាងកាយនិងខួរក្បាលរបស់ក្មេង។

តុល្យភាពនៃរបបអាហារក៏ជួយឱ្យក្មេងឡើងគីឡូបានត្រឹមត្រូវ ដែលជាទុនសំខាន់សម្រាប់សុខុមាលភាពរបស់កុមារក៏ដូចជាជួយបញ្ចៀសក្មេងពីជំងឺមួយចំនួន រួមមាន ជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែមនិងជំងឺធាត់ផ្សេងៗ។

ជីវជាតិ ឫ អាហារូបត្ថម្ភ ឫ សារជាតិចិញ្ចឹមចែកចេញជាពីរធំៗគឺ៖

ម៉ាក្រូជីវជាតិ

  1. ស្ករ (Carbohydrates) សម្បូរក្នុងធញ្ញជាតិ អាហារស្រូវសាឡី ផលិតផលទឹកដោះ បន្លែ ផ្លែឈើ និងពពួកសណ្ដែក។ ស្ករជាប្រភពដ៏ល្អក្នុងការផ្ដល់នូវថាមពលទ្រទ្រង់រាងកាយ
  2. ប្រូតេអ៊ីន (Protein) ជាបណ្ដុំទ្រទ្រង់សរីរាង្គសំខាន់ៗក្នុងរាងកាយ។ លើសពីនេះវាក៏ជួយដល់ការលូតលាស់ឆ្អឹងនិងសាច់ដុំបានល្អ។ ប្រូតេអ៊ីនមានក្នុងសាច់​ ស៊ុត សណ្ដែក ពោត និងផលិតផលទឹកដោះ។
  3. ខ្លាញ់ល្អៗ (Healthy fats) មានសារៈសំខាន់សម្រាប់ការលូតលាស់លើភ្នែក ស្បែក ប្រព័ន្ធការពាររាងកាយ និងការបឺតស្រូបវីតាមីនផ្សេងៗ។ បន្ថែមពីលើនេះ ជាតិខ្លាញ់ល្អៗក៏ជួយដល់ការអភិវឌ្ឍខួរក្បាលរបស់កុមារផងដែរ។ ទារកតូចៗអាចទទួលបាននូវខ្លាញ់ល្អៗពីទឹកដោះម្ដាយ ឫ ទឹកដោះគោជាដើម។ កុមារតូចៗក៏អាចទទួលបានខ្លាញ់ល្អៗពី ប្រេងបន្លែ ប៊ឺរ គ្រាប់ធញ្ញជាតិ និងត្រីសមុទ្រជាដើម។
  4. ជាតិសរសៃ Fibre មិនអាចកិនបំបែកក្នុងប្រព័ន្ធរំលាយអាហារបាននោះទេ វាទៅជួយឱ្យលាមកក្មេងទន់និងងាយស្រួលបន្ទោរបង់ស្រួល។ បន្ថែមពីលើនេះ វាជួយគ្រប់គ្រងជាតិស្ករ និងជាតិកូឡេស្តេរ៉ុលក្នុងឈាម។ ជាតិសរសៃក៏ជួយបង្ការសារធាតុបង្កមហារីក និងជាតិពុលក្នុងពោះវៀនដែរ។

មីក្រូជីវជាតិ

មីក្រូជីវជាតិជួយដល់ដំណើរការបម្លែងនានាក្នុងសរីរាង្គកាយ។

  1. វីតាមីន ជួយដល់ដំណើរការនៃការបម្លែងនិងការទ្រទ្រង់ក្នុងរាងកាយ។ វីតាមីនជួយដល់មុខងារសរសៃប្រសាទ ការបង្កើតគ្រាប់ឈាម ជួយឱ្យមើលឃើញច្បាស់ ជួយផលិតកូឡាជែន ជួយដល់ការដឹកជញ្ជូនសារ ជម្រុញការផលិតអាស៊ីតខ្លាញ់ ប្រឆាំងអុកស៊ីតកម្ម និងការបម្លែងនៃពពួកម៉ាក្រូជីវជាតិ (ខ្លាញ់ ស្ករ ប្រូតេអ៊ីន) ជាដើម។
  2. ជាតិរ៉ែ ជាតិរ៉ែល្អៗមានដូចជា ជាតិដែក(Iron) ជាតិកាល់ស្យូម ជាតិម៉ាញ៉េស្យូម ជាតិស័ង្កសី (Zinc) ជាតិប៉ូតាស្យូម ជាតិសូដ្យូម និងជាតិផូស្វ័រ(Phosphorus) សុទ្ធជាជាតិរ៉ែសំខាន់ៗសម្រាប់ការលូតលាស់ប្រកបដោយសុខភាពល្អ។​

អាហារសម្បូរជាតិរ៉ែនិងជាតិវីតាមីនមានដូចជា៖

  • ធញ្ញជាតិ (នំប៉័ង អាហារស្រូវសាឡី ពោត បាយ និងមី)
  • ផលិតផលទឹកដោះ
  • បន្លែ និងផ្លែឈើ (តៅហ៊ូរ សណ្ដែក និងធញ្ញជាតិ)
  • សាច់ (សាច់សុទ្ធ ស៊ុត សាច់មាន់ និងត្រី) ។

ប្រភព៖www.pantai.com.my

For children from 3 to 9 Years

រូបមន្តទឹកដោះគោម្សៅសម្រាប់ក្មេងពីប្រទេសហូឡង់100%

យើងផ្តល់អាហារូបត្ថម្ភពេញលេញដើម្បីគាំទ្រដល់ការលូតលាស់និង ការអភិវឌ្ឍន៍ល្អបំផុតរបស់ទារកនិងកុមារ។