ហេតុផលនេះហើយ ដែលម៉ាក់ប៉ាគួរផ្ដាច់ដបទឹកដោះគោលើកូនតូចៗ!
ទារក និងកុមារភាគច្រើន តែងតែស្រលាញ់ដបទឹកដោះគោដកចិត្តមិនរួច។ ក្រៅពីការផ្ដល់នូវទឹកដោះដល់ពួកគេ ដបទឹកដោះគោក៏ផ្ដល់នូវផាសុកភាពនិងភាពកក់ក្ដៅដល់កុមារតូចៗផងដែរ។ តែជាក់ស្ដែង ក្នុងវ័យ១ឆ្នាំឡើងជាវ័យដែលកុមារគួរត្រូវបានផ្លាស់ប្ដូរពីការញ៉ាំទឹកដោះ ឫ ទឹកក្នុងដបទឹកដោះគោទៅជាការញ៉ាំជាមួយកែវវិញ។
អាណាព្យាបាលដែលពន្យារពេលក្នុងផ្លាស់ប្ដូរពីការប្រើប្រាស់ដបទឹកដោះគោទៅជាការប្រើប្រាស់កែវ អាចធ្វើឱ្យកុមារប្រឈមនឹងការញៀននឹងដបទឹកដោះគោ និងពិបាកក្នុងការផ្ដាច់ដបទឹកដោះគោថែមទៀតផង។ ម្យ៉ាងទៀត ការពន្យារពេលយូរក្នុងការផ្លាស់ប្ដូរក៏អាចធ្វើឱ្យកុមារប្រឈមនឹង៖
- ដង្កូវស៊ីធ្មេញ
- ប្រហោងធ្មេញ
- និងធ្មេញដុះមិនស្អាតថែមទៀតផង។
វិធីសាស្រ្តក្នុងការផ្លាស់ប្ដូរពីដបទឹកដោះគោ ទៅ ការប្រើប្រាស់កែវ
ជំនួសដោយការបញ្ឈប់ដបទឹកដោះគោភ្លាមៗ សូមសាកល្បងកាត់បន្ថយវាសន្សឹមៗ៖
- ឧ. ប្រសិនជាកុមារបៅទឹកដោះ៣ដងក្នុងមួយថ្ងៃ អ្នកអាចជំនួសការប្រើកែវទឹកនៅពេលព្រឹកហើយពេលថ្ងៃនិងយប់អាចប្រើប្រាស់ដបទឹកដោះគោធម្មតា។ បន្ថែមពីលើនេះទៀត អ្នកអាចលើកទឹកចិត្តគេជាមួយពាក្យល្អៗដូចជា “កូនម៉ាក់ធំហើយអាចប្រើកែវទឹកបានហើយកូន”
- មួយសប្ដាហ៍ក្រោយមក បញ្ឈប់ការផ្ដល់ទឹកដោះក្នុងដបទឹកដោះគោនិងជំនួសដោយការដាក់ក្នុងកែវវិញ។ សូមសាកល្បងវិធីសាស្ត្រនេះគួបផ្សំនឹងការដាក់កុមារឱ្យអង្គុយលើកៅអីនិងតុរបស់គេ
- ជាទូទៅ ពេលចុងក្រោយនៃការផ្ដាច់ដប គឺនៅពេលយប់។ ការបៅ ឫ ជញ្ជក់ដបទឹកដោះគោជាផ្នែកមួយនៃទម្លាប់គេងប្រចាំថ្ងៃ ហើយក៏ជាកត្តាដែលធ្វើឱ្យក្មេងមានផាសុកភាពដែរ។ ជំនួសឱ្យការផ្ដល់ដបនៅពេលយប់ អ្នកអាចចាក់ទឹកដោះគោចូលក្នុងកែវឱ្យគេញ៉ាំនៅអំឡុងអាហារពេលល្ងាចនិងមុនគេង បន្ថែមជាមួយការងូតទឹក ការនិទានរឿង ឫ ការដុសសម្អាតធ្មេញដើម្បីឱ្យគេបំភ្លេចដបទឹកដោះគោ។
គន្លឹះដទៃដែលអ្នកគួរដឹង៖
- សូមប្រើកែវដែលមានទុយោ (sippy cups) ដើម្បីជួយ កាត់បន្ថយអារម្មណ៍នឹកដបទឹកដោះគោ
- ពេទ្យធ្មេញលើកទឹកចិត្តឱ្យប្រើកែវមានទុយោប្រភេទជ័ររឹង
- ពេលក្មេងមិនចង់ប្រើកែវ លើកឧទាហរណ៏ដូចជា នោះ! មើលម៉ាក់យាយ អាចញ៉ាំទឹកដោះគោជាមួយកែវទៀត
- បើក្មេងនៅតែទាររកដបទឹកដោះគោ សាកសួរគេចង់បានអ្វី រួចបន្លប់ជាមួយអ្វីដែលគេចង់បាននោះ
- បោះចោល ឫ ទុកដបទឹកដោះគោឱ្យឆ្ងាយពីភ្នែកក្មេង។
ប្រភព៖kidshealth.org
រូបមន្តទឹកដោះគោម្សៅសម្រាប់ក្មេងពីប្រទេសហូឡង់100%
យើងផ្តល់អាហារូបត្ថម្ភពេញលេញដើម្បីគាំទ្រដល់ការលូតលាស់និង ការអភិវឌ្ឍន៍ល្អបំផុតរបស់ទារកនិងកុមារ។
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង