ហេតុផលគួរជ្រើសរើសម្សៅទឹកដោះគោស្រ្តីមានគក៌ ជាជាងការញ៉ាំទឹកដោះគោធម្មតា
ហេតុផលគួរជ្រើសរើសម្សៅទឹកដោះគោស្រ្តីមានគក៌ ជាជាងការញ៉ាំទឹកដោះគោធម្មតា

ហេតុផលគួរជ្រើសរើសម្សៅទឹកដោះគោស្រ្តីមានគក៌ ជាជាងការញ៉ាំទឹកដោះគោធម្មតា

ការថែទាំសុខភាព និងការទទួលបានជីវជាតិគ្រប់គ្រាន់ក្នុងអំឡុងពេលមានគក៌ ជារឿងចាំបាច់ដែលស្រ្តីមិនគួរមើលរំលង។ អ្នកម្ដាយភាគច្រើនបានត្រៀមខ្លួនសម្រាប់បម្រែបម្រួលនៃទម្លាប់ប្រចាំថ្ងៃ ក៏ដូចជាការលះបង់ច្រើនជាងមុន។ ក្រៅពីនេះការទទួលបានជីវជាតិគ្រប់គ្រាន់ក៏ដើរតួនាទីសំខាន់សម្រាប់សុខភាពស្រ្តី និងគក៌ក្នុងផ្ទៃដែរ។

ខាងក្រោមនេះ ជាហេតុផលដែលក្រុមគ្រូពេទ្យផ្នែកសម្ភពលើកទឹកចិត្តឱ្យអ្នកម្ដាយជ្រើសរើសម្សៅទឹកដោះគោសម្រាប់ស្រ្តីមានគក៌ជាជាងការញ៉ាំទឹកដោះគោធម្មតា ព្រោះក្នុងទឹកដោះគោធម្មតាពុំសូវមានជីវជាតិសំខាន់ៗសម្រាប់ជំនួយសុខភាពនោះទេ រីឯទឹកដោះគោសម្រាប់ស្រ្តីមានគក៌ផ្ដល់នូវជីវជាតិដ៏សម្បូរបែបជូនទៅដល់ម្ដាយ និងទារកក្នុងផ្ទៃ។

កង្វះជាតិដែក អាស៊ីតហ្វូលិក និងកាល់ស្យូមងាយនឹងកើតមានឡើងលើស្រ្តីមានផ្ទៃពោះ

ក្នុងអំឡុងពេលមានគក៌ ការទទួលបានជីវជាតិសំខាន់ៗដូចជាជាតិដែក អាស៊ីតហ្វូលិក និងកាល់ស្យូមមានសារៈសំខាន់ក្នុងការទ្រទ្រង់សុខភាពម្ដាយ ក៏ដូចជាការលូតលាស់ទារកក្នុងផ្ទៃ។ ទឹកដោះគោសម្រាប់ស្រ្តីមានផ្ទៃពោះដូចជាទឹកដោះគោ NutriGold mom ផ្ដល់នូវជាតិដែក ជាតិកាល់ស្យូម ជាតិអាស៊ីតហ្វូលិកខ្ពស់ស្របតាមការណែនាំរបស់អ្នកជំនាញក្នុងការបញ្ចៀសនូវគ្រោះថ្នាក់ ពិការភាព និងជំនួយដល់ការទ្រទ្រង់សុខភាពទាំងម្ដាយ និងកូន។

គ្រប់សុខភាពស្រ្តីមានគក៌មិនដូចគ្នាទេ

អាស្រ័យលើប្រវត្តិជំងឺ និងរាងកាយស្រ្តី អ្នកម្ដាយមួយចំនួនអាចនឹងងាយប្រឈមនឹងបញ្ហាជំងឺជាច្រើនក្នុងអំឡុងពេលមានគក៌។ ញ៉ាំទឹកដោះគោសម្រាប់ស្រ្តីមានគក៌ដូចជាទឹកដោះគោ NutriGold mom បំពេញនូវជីវជាតិសំខាន់ៗពីលើអាហារប្រចាំថ្ងៃរបស់ស្រ្តី (ដែលអាហារប្រចាំថ្ងៃនោះមិនអាចផ្ដល់នូវជីវជាតិគ្រប់គ្រាន់ដល់ស្រ្តីមានផ្ទៃពោះ)។។

អាស៊ីតហ្វូលិកជាជីវជាតិមិនអាចខ្វះបាន

ជាតិអាស៊ីតហ្វូលិកជាជីវជាតិដ៏សំខាន់ដែលស្រ្តីមានគក៌គួរទទួលបានគ្រប់គ្រាន់។ វាជួយ​ដល់ការលូតលាស់ទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តរបស់ទារក។

រនាំងការពារកូនអ្នកពីវិបត្តិ​បំពង់ប្រសាទបិតមិនជិត (Neural Tube Defects)

ទឹកដោះគោសម្រាប់ស្រ្តីមានគក៌ផ្ដល់នូវជីវជាតិដូចជា DHA, Folic acid ដែលជួយដល់ការបង្ការទារកពីវិបត្តិបំពង់ប្រសាទបិតមិនជិត (Neural Tube Defects)។

ជាតិខ្លាញ់ទាប និងជាតិសរសៃខ្ពស់

ស្រ្តីមានគក៌ងាយមានអារម្មណ៍តានតឹង និងល្ហិតល្ហៃ។ សូមកុំបារម្ភ ម្សៅទឹកដោះគោ NutriGold Mom ផ្ដល់នូវជាតិខ្លាញ់ទាប និងជាតិសរសៃខ្ពស់ដែលជួយឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និងមានថាមពលគ្រប់គ្រាន់។ ជាតិសរសៃ FOS ក្នុងម្សៅទឹកដោះគោ NutriGold Mom មានបរិមាណខ្ពស់ដែលជួយឱ្យក្រពះពោះវៀនដំណើរ និងបឺតស្រូបជីវជាតិបានល្អ និងជួយការពារស្រ្តីមានផ្ទៃពោះពីបញ្ហាទល់លាមក។

ប្រភព៖www.womenshealthmag.comwww.pagaspas.com

For children from 3 to 9 Years

រូបមន្តទឹកដោះគោម្សៅសម្រាប់ក្មេងពីប្រទេសហូឡង់100%

យើងផ្តល់អាហារូបត្ថម្ភពេញលេញដើម្បីគាំទ្រដល់ការលូតលាស់និង ការអភិវឌ្ឍន៍ល្អបំផុតរបស់ទារកនិងកុមារ។