ហានិភ័យណាស់! ក្មេងញ៉ាំមិនបានគ្រប់គ្រាន់អាចប្រឈមនឹងផលប៉ះពាល់ទាំងនេះ
ហានិភ័យណាស់! ក្មេងញ៉ាំមិនបានគ្រប់គ្រាន់អាចប្រឈមនឹងផលប៉ះពាល់ទាំងនេះ

ហានិភ័យណាស់! ក្មេងញ៉ាំមិនបានគ្រប់គ្រាន់អាចប្រឈមនឹងផលប៉ះពាល់ទាំងនេះ

កង្វះអាហារូបត្ថម្ភសំខាន់ៗមួយចំនួនអំឡុងពេលលូតលាស់ អាចបង្កឱ្យក្មេងប្រឈមនឹងផលប៉ះពាល់ជាច្រើន។ ផលប៉ះពាល់ទាំងនោះរួមមាន៖

  • វីតាមីន A
    • វីតាមីន A ជួយឱ្យស្បែក កោសិកា ឆ្អឹង និងធ្មេញលូតលាស់បានល្អ។ វីតាមីន A ក៏ជួយក្មេងមើលឃើញច្បាស់ផងដែរ
    • កង្វះវីតាមីន A អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពភ្នែក និងធ្វើឱ្យក្មេងប្រឈមនឹងខ្វាក់មាន់ (ងងឹតពេលយប់)
    • អាហារដែលសម្បូរវីតាមីន A រួមមានខ្លាញ់ត្រីសាច់ ថ្លើម ការ៉ុត ដំឡូងផ្អែម បន្លែបៃតងចាស់
  • វីតាមីន D
    • កង្វះវីតាមីន D អាចធ្វើឱ្យក្មេងខ្សោយសាច់ដុំ និងការលូតលាស់យឺតជាងធម្មតា (ឆ្អឹងអត់សូវលូតល្អ)
    • ក្មេងអាចប្រឈមនឹងវិបត្តិឆ្អឹងទន់ (Rickets)
    • ក្មេងអាចទទួលបានវីតាមីន D ពីក្នុងស៊ុត ខ្លាញ់ត្រី ប្រេងថ្លើមត្រី (cod liver oil)
    • ព្រះអាទិត្យក៏ជាប្រភពដ៏ល្អនៃវីតាមីន D នេះផងដែរ។
  • វីតាមីន B12
    • វីតាមីន B12 ជួយដល់ការលូតលាស់ទូទៅ ការលូតលាស់ខួរក្បាលនិងប្រព័ន្ធប្រសាទ
    • កង្វះវីតាមីន B12 អាចប៉ះពាល់ដល់ដំណើរការរបស់ខួរក្បាល ការលូតលាស់យឺតយ៉ាវ ក្មេងមិនសូវមានកម្លាំង ពិបាកផ្ចង់អារម្មណ៍ អត់សូវឃ្លាន និងវិបត្តិប្រព័ន្ធឈាមជាដើម
    • អាហារសម្បូរវីតាមីន B12 មានដូចជាគ្រឿងសមុទ្រពពួកមានសម្បក (គ្រំ ងាវ អយស័្ទរ…) ស៊ុត ទឹកដោះ និងគ្រឿងក្នុងសត្វជាដើម។

  • កាល់ស្យូម
    • កាល់ស្យូមជួយដល់ការលូតលាស់របស់ឆ្អឹង និងធ្មេញ
    • វាជួយដល់មុខងាររបស់សរសៃប្រសាទ បេះដូង និងសាច់ដុំ
    • កង្វះកាល់ស្យូមធ្វើឱ្យស្បែកស្ងួត ក្រចកផុយ សក់ស្ងួត រមួលក្រពើ និងធ្មេញងាយពុក
    • អាហារសម្បូរកាល់ស្យូមមានដូចជា ទឹកដោះគោ ផលិតផលទឹកដោះ បន្លែស្លឹកបៃតងចាស់។
  • ជាតិដែក
    • កង្វះជាតិដែកអាចបង្កឱ្យក្មេងមានវិបត្តិស្លេកស្លាំង។​ វិបត្តិនេះធ្វើឱ្យកោសិកាគ្រាប់ឈាមក្រហមធ្លាក់ចុះដែលធ្វើឱ្យសមត្ថភាពក្នុងការដឹកជញ្ជូនអុកស៊ីហ្សែនមានការធ្លាក់ចុះ។
    • កង្វះគ្រាប់ឈាមក្រហមធ្វើឱ្យក្មេងមាន សុខភាពខ្សោយ ឆាប់អស់កម្លាំង មុខងារខួរក្បាលដំណើរការខុសប្រក្រតី ស្បែកស្លេកស្លាំង
    • អាហារសម្បូរជាតិដែករួមមាន សណ្ដែកក្រហម បន្លែស្លឹកពណ៌បៃតងចាស់ គ្រាប់ធញ្ញជាតិ គ្រឿងសមុទ្រពពួកមានសម្បក (គ្រំ ងាវ អយស័្ទរ…) សាច់គ្រឿងក្នុង ប៉ោម មើមយ៉េន សុទ្ធសឹងជាប្រភពដ៏ល្អនៃជាតិដែក។
  • ជាតិអ៊ីយ៉ូត
    • កង្វះជាតិអ៊ីយ៉ូតអាចបង្កឱ្យមានគ្រោះថ្នាក់ដល់ខួរក្បាល ប្រាជ្ញាស្មារតី និងចលនារបស់ក្មេង
    • កង្វះជាតិអ៊ីយ៉ូតអាចធ្វើឱ្យក្រពេញទីរ៉ូអ៊ីតរីកធំ ក្មេងឆាប់ហត់ ឡើងទម្ងន់ និងចង្វាក់បេះដូងដើរមិនទៀង (លើមនុស្សធំ)
    • អាហារសម្បូរជាតិអ៊ីយ៉ូតមានដូចជា ត្រី ទឹកដោះ ស៊ុត សារ៉ាយសមុទ្រ ។ល។
  • ម៉ាញេស្យូម
    • ជួយដល់ប្រតិកម្មគីមីក្នុងរាងកាយ
    • ជួយឱ្យសារជាតិ វីតាមីន និងជាតិរ៉ែដទៃទៀតបំពេញតួនាទីបានល្អក្នុងរាងកាយ
    • កង្វះម៉ាញ៉េស្យូមក្នុងរាងកាយធ្វើឱ្យក្មេង មានសកម្មភាពលើសធម្មតា អាចធ្វើឱ្យក្មេងមិនសូវមានកម្លាំង ប្រកាំង វិបត្តិលើជើង និងរមួលក្រពើ
    • អាហារសម្បូរម៉ាញេស្យូមមានដូចជា គ្រាប់ធញ្ញជាតិ និងសូកូឡាខ្មៅជាដើម។​

ប្រភព៖www.pantai.com.my

For children from 3 to 9 Years

រូបមន្តទឹកដោះគោម្សៅសម្រាប់ក្មេងពីប្រទេសហូឡង់100%

យើងផ្តល់អាហារូបត្ថម្ភពេញលេញដើម្បីគាំទ្រដល់ការលូតលាស់និង ការអភិវឌ្ឍន៍ល្អបំផុតរបស់ទារកនិងកុមារ។