ស្វែងយល់ពីវិបត្តិពងបែកមាត់លើកុមារតូចៗ (Canker Sores)
អ្វីទៅជាវិបត្តិពងបែកមាត់ (Canker Sores)?
ពងបែកមាត់ជាដុំពកតូចៗដែលកើតមានលើបបូរមាត់ ថ្ពាល់(ផ្នែកក្នុងមាត់) អណ្តាត ឫ លើអញ្ចាញធ្មេញ។ ពងបែកមាត់ប្រភេទនេះ ជាទូទៅអាចជាដោយឯកឯងនិងមិនចម្លងទៅអ្នកដទៃឡើយ។
រោគសញ្ញនៃពងបែកមាត់ (Canker Sores)?
- ដុំដំបៅតូច
- មានពណ៌ស ឫ លឿងជាមួយស្នាមក្រហមព័ទ្ធជុំវិញ
- ឈឺ
- ផ្សារខ្លាំងពេលក្មេងញ៉ាំរបស់រឹង ជាតិប្រៃ ជាតិជូរ អាហារស្រួយ ជាដើម។
មូលហេតុបង្កឱ្យមានពងបែកមាត់
- កង្វះវីតាមីន និងជាតិរ៉ែ
- ញ៉ាំទឹកតិចពេក
- របួសលើមាត់ដូចជា ខាំអណ្ដាត និងដុសធ្មេញខ្លាំងៗ។
ពងបែកមួយប្រភេទទៀតឈ្មោះ Cold sores ឫ Fever blisters ជាប្រភេទពងបែកដែលបង្កដោយមេរោគវីរុសហើយភាគច្រើនកើតនៅខាងក្រៅមាត់ ជុំវិញបបូរមាត់ លើថ្ពាល់ ចង្ការ ឫ ខាងក្នុងរន្ធច្រមុះ។
ពងបែកប្រភេទនេះងាយចម្លងទៅអ្នកដទៃ។
ការព្យាបាលពងបែកមាត់ (Canker Sores)
- ពងបែកប្រភេទនេះអាចជាដោយឯកឯង
- ប្រើទឹកខ្ពល់មាត់ ឫ ថ្នាំលាបពងបែកមាត់(ពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន)
- បញ្ចៀសអាហារមានជាតិហឹរ ប្រៃ ឫ ជាតិជូរដែលអាចធ្វើឱ្យក្មេងកាន់តែឈឺនិងផ្សារមាត់។
វិធីការពារពងបែកមាត់
- សូមផ្ដល់អាហារដល់កុមារតូចៗ គេង និងញ៉ាំទឹកឱ្យបានគ្រប់គ្រាន់
- បញ្ចៀសការបុក ឫ ការប៉ះទង្គិចលើមាត់ អណ្ដាតនិងអញ្ចាញធ្មេញក្មេង។
ប្រភព៖kidshealth.org
រូបមន្តទឹកដោះគោម្សៅសម្រាប់ក្មេងពីប្រទេសហូឡង់100%
យើងផ្តល់អាហារូបត្ថម្ភពេញលេញដើម្បីគាំទ្រដល់ការលូតលាស់និង ការអភិវឌ្ឍន៍ល្អបំផុតរបស់ទារកនិងកុមារ។
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង