មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
តើកុមារពិតជាត្រូវការវីតាមីនបំប៉នមែនទេ?
- ករណីកុមារញ៉ាំអាហារចម្រុះមុខ (ក្រុមអាហារទាំងបី) បានត្រឹមត្រូវនិងគ្រប់គ្រាន់នោះកុមារមិនចាំបាច់ត្រូវការវីតាមីនបំប៉នបន្ថែមនោះទេ
- តែក្នុងករណីក្មេងរើសចំណី ហើយមិនសូវញ៉ាំ អាណាព្យាបាលគួរពិចារណាលើការផ្ដល់វីតាមីនបំប៉នបន្ថែម។
អត្ថប្រយោជន៍លើវីតាមីនចម្រុះមុខលើកុមារ
- ជួយបំពេញភាពខ្វះចន្លោះនៃតម្រូវការអាហារូបត្ថម្ភក្នុងករណីក្មេងញ៉ាំអាហារប្រចាំថ្ងៃមិនបានគ្រប់គ្រាន់
- ជួយបំពេញអាហារូបត្ថម្ភលើក្មេងដែលមានជំងឺមួយចំនួន
- ផ្ដល់នូវវីតាមីនចម្បងសំខាន់ៗដូចជា វីតាមីនឌី វីតាមីនស៊ី ជាតិដែក B12 និងជាតិកាល់ស្យូម។
ជ្រើសរើសវីតាមីនចម្រុះដែលល្អសម្រាប់កូនអ្នក
- វីតាមីនទឹក ក្មេងងាយស្រួលញ៉ាំ
- ញ៉ាំទៅតាមការណែនាំ (មិនគួរផ្ដល់់លើសការណែនាំ)
- បញ្ចៀសការហៅវីតាមីនចម្រុះថាជាស្ករគ្រាប់ ព្រោះអាចធ្វើឱ្យក្មេងញ៉ាំលើសពីការកំណត់ប្រចាំថ្ងៃ
- រក្សាវីតាមីននៅឱ្យឆ្ងាយពីភ្នែកក្មេង
- ផ្ដោតជាសំខាន់លើការផ្ដល់នូវអាហារឱ្យមានតុល្យភាពដូចជា បន្លែ ផ្លែឈើ ប្រូតេអ៊ីន និងគ្រាប់ធុញ្ញជាតិ។
កំណត់ចំណាំ
- វីតាមីនចម្រុះមិនគួរជំនួសឱ្យការញ៉ាំបាយប្រចាំថ្ងៃនោះទេ
- ពឹងផ្អែកលើវីតាមីនចម្រុះពេក អាចធ្វើឱ្យប៉ះពាល់ដល់ការទទួលបានរបបអាហារត្រឹមត្រូវពីអាហារប្រចាំថ្ងៃ
- អាហារូបត្ថម្ភពីអាហារងាយស្រូបយកទៅប្រើប្រាស់ជាជាងប្រភពមកពីវីតាមីន
- ពិគ្រោះជាមួយគ្រូពេទ្យជំនាញករណីអ្នកមិនច្បាស់ពីវីតាមីនទាំងនោះ។
ប្រភព៖parenting.firstcry.com
រូបមន្តទឹកដោះគោម្សៅសម្រាប់ក្មេងពីប្រទេសហូឡង់100%
យើងផ្តល់អាហារូបត្ថម្ភពេញលេញដើម្បីគាំទ្រដល់ការលូតលាស់និង ការអភិវឌ្ឍន៍ល្អបំផុតរបស់ទារកនិងកុមារ។
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង
- ឱ្យកូនញ៉ាំផ្លែឈើរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!