មកដឹងពីទម្ងន់ដែលស្ត្រីគួរឡើងក្នុងពេលមានផ្ទៃពោះ!
មកដឹងពីទម្ងន់ដែលស្ត្រីគួរឡើងក្នុងពេលមានផ្ទៃពោះ!

មកដឹងពីទម្ងន់ដែលស្ត្រីគួរឡើងក្នុងពេលមានផ្ទៃពោះ!

ក្នុងកំឡុងពេលមានផ្ទៃពោះ ស្ត្រីចាំបាច់ពិនិត្យសុខភាព ចាក់វ៉ាក់សាំង និងគ្រប់គ្រង់ការឡើងទម្ងន់អោយបានត្រឹមត្រូវ។ ស្ត្រីដែលបានថែរក្សាសុខភាពបានល្អគឺអាចអោយទារកក្នុងផ្ទៃលូតលាស់បានល្អ និងកាត់បន្ថយហានិភ័យនៅពេលសម្រាលព្រមទាំងពេលអនាគត។

បរិមាណទម្ងន់ដែលស្ត្រីឡើងក្នុងពេលមានផ្ទៃពោះមិនដូចគ្នាទេគឺវាប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់អាស្រ័យលើសន្ទស្សន៍ម៉ាស់រាងកាយ(Body Mass Index)។

ការគណនារកសន្ទទស្សន៏ម៉ាសរាងកាយ (BMI) របស់ស្រ្តីមានផ្ទៃពោះគឺយក ទម្ងន់ (គិតជាKg) ចែកឱ្យកម្ពស់(គិតជា m) លើកជាការ៉េ ឫ

BMI =ទំងន់(Kg)[កំពស់(m)]2

ស្ត្រីគួរតាមដានការឡើងទម្ងន់របស់ខ្លួនឯងអោយបានត្រឹមត្រូវទៅតាមត្រីមាសនីមួយៗ។ ការឡើងទម្ងន់បានតិចពេកគឺធ្វើអោយទារកប្រឈមនឹងការសម្រាលមិនគ្រប់គីឡូ(តូចជាង២,៥គីឡូ)។ ទារកសម្រាលមិនគ្រប់គីឡូភាគច្រើនតែងមានបញ្ហាពិបាកក្នុងការបៅដោះម្ដាយ ងាយឆ្លងជម្ងឺផ្សេងៗ និងលូតលាស់មិនបានល្អដូចក្មេងដទៃ។

ផ្ទុយទៅ ប្រសិនជាស្ត្រីឡើងគីឡូខ្លាំងពេកក្នុងពេលមានផ្ទៃពោះគឺអាចបណ្ដាលអោយទារកសម្រាលមកលើសគីឡូ(ធំជាង ៤គីឡូ)។ ម៉្យាងទៀត ទារកក៏អាចប្រឈមនឹងជម្ងឺទឹកនោមផ្អែមពីកំណើត និងជម្ងឺធាត់នៅវ័យកុមារភាព។

ហេតុនេះស្ត្រីគួរឡើងទម្ងន់អោយបានត្រឹមត្រូវតាមត្រីមាសនីមួយៗដើម្បីជៀសវាងហានិភ័យទាំងខ្លួនឯង និងសុខភាពទារកក្នុងផ្ទៃ។ សូមពិភាក្សាជាមួយគ្រូពេទ្យក្នុងករណីអ្នកមានចម្ងល់ទាក់ទងនឹងបញ្ហាការឡើងទម្ងន់។

សន្ទស្សន៍ម៉ាស់រាងកាយ ទម្ងន់ដែលស្ត្រីគួរឡើង
តូចជាង ១៨,៥ ១២ ទៅ ១៨
១៨,៥ ទៅ ២៤,៩ ១១ ទៅ ១៦
២៥ ទៅ ២៩,៩ ៧ ទៅ ១១
លើសពី ៣០ ៥ ទៅ ៩

ប្រភព៖cdc.govwhattoexpect.com

For children from 3 to 9 Years

រូបមន្តទឹកដោះគោម្សៅសម្រាប់ក្មេងពីប្រទេសហូឡង់100%

យើងផ្តល់អាហារូបត្ថម្ភពេញលេញដើម្បីគាំទ្រដល់ការលូតលាស់និង ការអភិវឌ្ឍន៍ល្អបំផុតរបស់ទារកនិងកុមារ។