ពិតមែនឫ ដែលកូនក្នុងផ្ទៃចេះកម្រើកនៅអាយុប៉ុណ្ណេះ?
ទារកក្នុងផ្ទៃកម្រើកនៅអាយុប៉ុន្មាន?
ម៉ាក់ៗកូនដំបូងមួយចំនួនអាចនឹងមានចម្ងល់ថាទារកក្នុងផ្ទៃអាយុប៉ុន្មានទើបអាចកម្រើកបាន?
តាមការបង្ហាញរបស់អ្នកជំនាញបានឱ្យដឹងថា ទារកក្នុងផ្ទៃអាចចាប់ផ្ដើមកម្រើកនៅអាយុចន្លោះពី ១៦ ទៅ ២៤សប្ដាហ៍នៃការមានគក៌។ អ្នកម្ដាយដែលមានកូនទី២ ឫ ទី៣អាចនឹងមានអារម្មណ៍ថាកូនក្នុងផ្ទៃកម្រើកបានលឿនជាងនេះ។
ក្នុងករណីដែលម៉ាក់ៗមិនមានអារម្មណ៍ថាកូនក្នុងផ្ទៃកម្រើកលើសពី២៤សប្ដាហ៍ ម៉ាក់ៗគួរប្រញាប់ទៅជួបជាមួយគ្រូពេទ្យជំនាញ។
ធ្វើយ៉ាងណាទើបដឹងថាទារកកម្រើក?
ការកម្រើករបស់ទារកគឺអាស្រ័យទៅលើចលនា និងអាយុរបស់ទារកក្នុងផ្ទៃ។ ម្យ៉ាងទៀត ទារកម្នាក់ៗគឺមិនដូចគ្នានោះទេ ទារកខ្លះអាចកម្រើកច្រើន ទារកខ្លះអាចមិនសូវកម្រើក។ អារម្មណ៍ដំបូងដែលម៉ាក់ៗមាននោះគឺ “មានអ្វីរើរក្នុងពោះអ្នក” ដូចជា កកិត រមូល ឫ កូរពោះ ឫ ធាក់តិចៗ។ នៅពេលទារកក្នុងផ្ទៃកាន់តែធំធាត់ឡើង ការធាក់ និងការកម្រើកកាន់តែញឹកញាប់ជាងមុន។
ទារកក្នុងផ្ទៃកម្រើកញឹកញាប់ប៉ុណ្ណា?
គ្មានចំនួនជាក់លាក់ដែលអាចកំណត់បានថា តើទារកកម្រើកប៉ុន្មានដងក្នុងមួយថ្ងៃនោះទេ។ ស្រ្តីអាចនឹងមានអារម្មណ៍ថាទារកធ្វើចលនាច្រើនដងក្នុងមួយថ្ងៃ នៅចន្លោះសប្ដាហ៍២៤ ទៅ ២៨នៃការមានគក៌។ ទារកកម្រើកច្រើនដងក្នុងមួយថ្ងៃ និងកម្រើកច្រើនដងអំឡុងពេលស្រ្តីគេង ហើយទារកនឹងគេងវិញនៅពេលស្រ្តីភ្ញាក់។ ទារកគេងចន្លោះពី ២០ ទៅ ៤០នាទី ឫ អាចដល់៩០នាទី ហើយអំឡុងពេលទារកក្នុងផ្ទៃគេង គេមិនកម្រើក ឫ មិនធ្វើចលនានោះទេ។
ទារកឈប់កម្រើក តើអាចមានបញ្ហាអ្វីទេ?
ប្រសិនជាស្រ្តីមានអារម្មណ៍ថាទារកមិនមានចលនា ស្រ្តីគួរប្រញាប់ជួបជាមួយគ្រូពេទ្យជំនាញ។ សូមកុំរង់់់ចាំរហូតដល់ថ្ងៃស្អែក ព្រោះការមិនកម្រើករបស់ទារកអាចជាសញ្ញាបញ្ជាក់ថាទារកកំពុងមានបញ្ហាសុខភាព។ គ្រូពេទ្យជំនាញអាចនឹងធ្វើការអេកូ ឫ ពិនិត្យជីបពរដើម្បីតាមដានសុខភាពទារកបន្ថែម។
រូបមន្តទឹកដោះគោម្សៅសម្រាប់ក្មេងពីប្រទេសហូឡង់100%
យើងផ្តល់អាហារូបត្ថម្ភពេញលេញដើម្បីគាំទ្រដល់ការលូតលាស់និង ការអភិវឌ្ឍន៍ល្អបំផុតរបស់ទារកនិងកុមារ។
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង