ផ្ដល់បន្លែប្រភេទនេះ ជួយកូនអ្នកបត់ជើងស្រួល!
បន្លែជាច្រើនចូលរួមចំណែកជួយឱ្យទារក និងកុមារបត់ជើងស្រួល។ ក្នុងចំណោមបន្លែជាច្រើននោះ មានបន្លែមួយប្រភេទដែលសម្បូរទៅដោយជាតិសរសៃដែលនោះគឺផ្លែពោតបារាំង។ ពោតបារាំងជួយការពារក្មេងពីបញ្ហាទល់លាមក ជួយគ្រប់គ្រងស្ករក្នុងឈាម និងការពារវិបត្តិឫសដូងបាត។
ចុះទារកនិងកុមារអាចញ៉ាំផ្លែពោតបារាំងនេះបានដែរឫទេ?
ពិតណាស់! អាណាព្យាបាលអាចផ្ដល់នូវពោតបារាំងដល់ទារក និងកុមារតាំងពីទារកអាយុ៦ខែ។ ពោតបារាំងមានអត្ថប្រយោជន៍ជាច្រើនដូចជា៖
- ជួយសម្រួលប្រព័ន្ធរំលាយអាហារ
- សម្បូរជាតិសរសៃជួយដល់ការរំលាយអាហារ ជួយសម្អាតលាមកពីពោះវៀន
- សម្បូរជាតិទឹកជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងការពារពីការទល់លាមក
- ជាតិរំអិលក្នុងពោតបារាំងជួយជម្រុញការរំលាយអាហារ និងផ្ដល់ជាតិរំអិលដល់ក្រពះ និងជួយកាត់បន្ថយការឈឺក្រពះ
ក្រៅពីនេះ ពោតបារាំងក៏ផ្ដល់ជីវជាតិជួយផ្នែកផ្សេងៗដូចជា៖
- ផ្ដល់នូវជីវជាតិជួយដល់សុខភាពភ្នែក និងប្រព័ន្ធការពាររាងកាយ
- សម្បូរវីតាមីន A ដែលជួយឱ្យភ្នែកក្មេងមើលឃើញច្បាស់
- ជាតិវីតាមីនស៊ីជួយជម្រុញប្រព័ន្ធការពាររាងកាយទប់ទល់ពីជំងឺផ្សេងៗ
- ជួយការពារពីជំងឺសរសៃឈាមបេះដូង និងជំងឺមហារីក
- សម្បូរជាតិម៉ាញេស្យូម ជួយគ្រប់គ្រងកម្រិតជាតិស្ករ និងកាត់បន្ថយការប្រឈមនឹងជំងឺសរសៃឈាមបេះដូង ដូចជាជំងឺលើសសម្ពាធឈាម ជំងឺគាំងបេះដូង ឫ ដាច់សរសៃឈាម
- ជាតិម៉ាញេស្យូមក៏ជួយការពារពីជំងឺមហារីកដែរ។
- កាត់បន្ថយកូលេស្ដេរ៉ុលក្នុងឈាម
- ពោតបារាំងជួយកម្ចាត់ជាតិខ្លាញ់មិនល្អពីក្នុងឈាម
- ជួយឱ្យឆ្អឹងរឹងមាំ
- វីតាមីនស៊ីក្នុងពោតបារាំងជួយបម្លែងជាតិកាល់ស្យូមឱ្យឆ្អឹងរឹងមាំ។
ប្រភព៖www.vinmec.com
រូបមន្តទឹកដោះគោម្សៅសម្រាប់ក្មេងពីប្រទេសហូឡង់100%
យើងផ្តល់អាហារូបត្ថម្ភពេញលេញដើម្បីគាំទ្រដល់ការលូតលាស់និង ការអភិវឌ្ឍន៍ល្អបំផុតរបស់ទារកនិងកុមារ។
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង