ប្រូតេអុីនមានសារៈសំខាន់បែបណាខ្លះ ក្នុងជីវិតប្រចាំថ្ងៃរបស់ក្មេងតូចៗ?
ប្រូតេអុីនមានសារៈសំខាន់បែបណាខ្លះ ក្នុងជីវិតប្រចាំថ្ងៃរបស់ក្មេងតូចៗ?

ប្រូតេអុីនមានសារៈសំខាន់បែបណាខ្លះ ក្នុងជីវិតប្រចាំថ្ងៃរបស់ក្មេងតូចៗ?

ការទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់មានសារៈសំខាន់ណាស់ចំពោះក្មេង ពិសេសនៅវ័យពួកគាត់កំពុងលូតលាស់។ អាហារូបត្ថម្ភមួយ ក្នុងចំណោមអាហារូបត្ថម្ភសំខាន់ៗដទៃទៀត ដែលក្មេងត្រូវការចាំបាច់នោះគឺប្រូតេអ៊ីន។

សារជាតិប្រូតេអ៊ីន ជួយជួសជុល និងរក្សាភាពប្រក្រតីនៃរាងកាយក្មេង។ ពិសេសប្រូតេអុីនក៏ជួយដល់ការលូតលាស់សក់ ស្បែក ឆ្អឹង ជួយដល់ការបង្កើតហេម៉ូគ្លូប៊ីនដែលជាអ្នកដឹកជញ្ជូនអុកស៊ីហ្សែនចែកចាយឱ្យរាងកាយប្រើប្រាស់។

ទារក

ទារកត្រូវការប្រូតេអ៊ីនជាចាំបាច់ ដោយសារតែវ័យ៦ខែដំបូង ទារកត្រូវការឡើងទម្ងន់២ដងលើសទម្ងន់ពេលកើត។ ក្នុងករណីដែលទារកមិនទទួលបានប្រូតេអុីនគ្រប់គ្រាន់ ទារកអាចប្រឈមនឹងការលូតលាស់មិនបានត្រឹមត្រូវ ពិសេសប្រឈមនឹងផលប៉ះពាល់លើបេះដូង និងសួត។ បន្ថែមពីលើនេះ ក្មេងអាចនឹងងាយឈឺ ហើយជំងឺទាំងនោះ នឹងប្រើប្រាស់ថាមពលក្មេងច្រើន (ធ្វើឱ្យគ្មានអ្វីសេសសល់សម្រាប់ការឡើងទំងន់ និងការធំធាត់)។

កុមារ (១ ទៅ ៣ឆ្នាំ)

ឈានដល់វ័យនេះ ក្មេងត្រូវការដើរ និងរត់ច្រើន ដែលទាមទារឱ្យកុមារទទួលបានថាមពលគ្រប់គ្រាន់ (ពិសេសលើសារជាតិប្រូតេអ៊ីន)។ មួយវិញទៀត កោសិកាខួរក្បាល ត្រូវការជាតិប្រូតេអុីនទាំងនេះ សម្រាប់ អភិវឌ្ឍលើជំនាញផ្នែកភាសា និងការនិយាយស្ដីរបស់ក្មេង។

ក្មេងតូចៗ (កើត ដល់ ០៣ ឆ្នាំ) ត្រូវការជាតិប្រូតេអ៊ីនជាងក្មេងធំ និងមនុស្សពេញវ័យ។

តម្រូវការជាតិប្រូតេអ៊ីនសម្រាប់ទារក និងកុមារតូចៗ

  1. ពីកើត ដល់ ៦ ខែ

ទឹកដោះម្ដាយផ្ដល់នូវប្រូតេអ៊ីនគ្រប់គ្រាន់ដល់ទារកក្នុងវ័យនេះ។ សរីរាង្គទារក​ មិនអាចទទួលអ្វីផ្សេងក្រៅពីអាហាររាវដូចជាទឹកដោះម្ដាយ ឫ រូបមន្តទឹកដោះគោម្សៅ ។

  1. អាយុ ៦ ខែ

វ័យនេះ ជាវ័យដែលទារកចាប់ផ្ដើមញ៉ាំអាហារបន្ថែម (ពិសេសលើអាហារដែលសំបូរជាតិប្រូតេអុីន) អមជាមួយការបំបៅទឹកដោះម្ដាយ ឫ រូបមន្តទឹកដោះគោម្សៅ។

  1. អាយុ ៨ ខែ

ទារកនៅវ័យនេះ អាចញ៉ាំអាហារ ឫ បន្លែដុំតូចៗបាន។ សណ្ដែក ស៊ុតផ្នែកក្រហម ទឹកដោះគោជូរ -ល-សុទ្ធសឹងជាប្រភពអាហារដែលផ្ដល់នូវជាតិប្រូតេអុីន និងសាកសមសម្រាប់ក្មេងអាយុ៨ខែឡើង។

  1. អាយុ ១០ ខែ

ទារកអាចញ៉ាំអាហារគ្រួសារនៅវ័យនេះបាន តែសូមប្រាកដថាអាហារទាំងនោះជាប្រភេទអាហារដែលទន់ និងត្រូវបានកាត់តូចៗ ដែលជួយឱ្យក្មេងងាយញ៉ាំ និងមិនឆ្លាក់។

  1. អាយុ ១ ទៅ ៣ ឆ្នាំ

នៅវ័យនេះ ទារកត្រូវការប្រូតេអុីនប្រចាំថ្ងៃជាមធ្យមប្រមាណជា ១ក្រាម ក្នុង​ ១គីឡូក្មេង ដើម្បីជំនួយដល់ការលូតលាស់ និងកាន់តែរឹងមាំ។

ប្រភព៖parenting.firstcry.com

For children from 3 to 9 Years

រូបមន្តទឹកដោះគោម្សៅសម្រាប់ក្មេងពីប្រទេសហូឡង់100%

យើងផ្តល់អាហារូបត្ថម្ភពេញលេញដើម្បីគាំទ្រដល់ការលូតលាស់និង ការអភិវឌ្ឍន៍ល្អបំផុតរបស់ទារកនិងកុមារ។