ប្រយ័ត្នកូនគ្រោះថ្នាក់ បើអ្នកយកទឹកបបរមកឆុងជាមួយម្សៅទឹកដោះគោ
លោកប៉ាអ្នកម៉ាក់ដឹងទេ? ការឆុងម្សៅទឹកដោះគោជាមួយទឹកបបរមិនបានផ្ដល់ប្រយោជន៍ដល់កូនលោកអ្នកទេ តែវាអាចធ្វើឱ្យកុមារប្រឈមនឹងបញ្ហាជាច្រើន។ វិធីសាស្រ្តឆុងម្សៅទឹកដោះគោបានត្រឹមត្រូវគឺការឆុងម្សៅទឹកដោះគោជាមួយនឹងទឹកឆ្អិនក្ដៅឧណ្ហៗ (ទឹកឆ្អិនដាំពុះរួចទុកទឹកនោះនៅសីតុណ្ហភាព 70°C ដែលការឆុងរបៀបនេះមានសុវត្ថិភាពគ្រប់គ្រាន់សម្រាប់សុខភាពកូនលោកអ្នកក្នុងការធំធាត់ និងការលូតលាស់បានត្រឹមត្រូវ។
គ្រោះថ្នាក់នៃការយកទឹកដោះគោឆុងជាមួយទឹកបបរ គឺអាចធ្វើឱ្យទឹកដោះគោឡើងខាប់ ដែលធ្វើឱ្យកុមារប្រឈមនឹងបញ្ហាដូចជា៖
- ពិបាកបន្ទោរបង់
- រលាកបំពង់ក
- ពោះវៀនខ្សោយ
- រាករូស
- កង្វះសារជាតិចិញ្ចឹម
- និង ការលូតលាស់មិនបានត្រឹមត្រូវ។
ប្រភព៖parenting.firstcry.com
រូបមន្តទឹកដោះគោម្សៅសម្រាប់ក្មេងពីប្រទេសហូឡង់100%
យើងផ្តល់អាហារូបត្ថម្ភពេញលេញដើម្បីគាំទ្រដល់ការលូតលាស់និង ការអភិវឌ្ឍន៍ល្អបំផុតរបស់ទារកនិងកុមារ។
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង
