បង្កើនការស្ដាប់បង្គាប់និងមានវិន័យលើកុមារ ជាមួយគន្លឹះទាំងនេះ!
លោកប៉ាអ្នកម៉ាក់ដែលមានកូនតូចៗតែងតែចង់ឱ្យកូនៗចេះស្ដាប់បង្គាប់ មិនបង្កភាពរញ៉េរញ៉ៃ និងមិនយំរករឿងផ្ដេសផ្ដាស។ ការចេះស្ដាប់បង្គាប់ និងមានវិន័យត្រឹមត្រូវរួមមាន៖
- ចេះទប់អារម្មណ៍ (មិនទារអ្វីផ្ដេសផ្ដាស)
- ងាយចុះសម្រុងជាមួយក្មេងៗដទៃ (មិនវាយតប់ជាមួយកូនគេដទៃទៀត)
- ចង់ធ្វើអ្វីដែលថ្មីៗ
- មិនមួរម៉ៅ ឫ ខឹងផ្ដេសផ្ដាស
- ចេះស្ងប់អារម្មណ៍ ក្រោយមានការរំភើប ឫ ការកើតទុក្ខណាមួយ
- អាចផ្ដោតអារម្មណ៍លើអ្វីមួយ។
ហេតុអ្វី កុមារគួរមានវិន័យ?
ការចេះស្ដាប់បង្គាប់ និងការមានវិន័យមានសារៈសំខាន់ណាស់សម្រាប់កុមារ ព្រោះវាជួយដល់៖
- អត្តចរិកក្នុងសង្គម – ចេះគ្រប់គ្រងអារម្មណ៍របស់ពួកគេ
- នៅសាលា – កុមារអាចអង្គុយរៀន អាចស្ដាប់យ៉ាងយកចិត្តទុកដាក់ និងមិនបង្កភាពរញ៉េរញ៉ៃនៅក្នុងថ្នាក់
- ចេះស្រលាញ់ក្រុមគ្រួសារ – មានសមត្ថភាពក្នុងការប្រែក្លាយពីការវក់ ការលេង ការមើលឧបករណ៍អេឡិចត្រូនិក ទៅជាការលេងជាមួយក្រុមគ្រួសារ ការប្រាប់ពីអារម្មណ៍នៅក្នុងរបៀបវារៈត្រឹមត្រូវ
- មានឯករាជ្យជាងមុន – ចេះសម្រេចចិត្តបានត្រឹមត្រូវ
អាណាព្យាបាលគួរធ្វើដូចម្ដេច ដើម្បីបង្កើនការមានវិន័យលើកុមារ?

- បង្រៀនក្មេងឱ្យចេះស្ងប់អារម្មណ៍ (លើហេតុការណ៍ណាមួយ) ដូចជាការធ្វើសមាធិជាដើម
- នាំកូនៗចូលក្នុងស្ថានការណ៍ណាមួយ ដែលកំពុងត្រូវការដំណោះស្រាយ និងការចរចារ
- បង្រៀនគេពីការយល់ និងការគ្រប់គ្រងលើអារម្មណ៍របស់ពួកគេ
- បង្រៀនពីស្ថានការណ៍ក្នុងការប្រកួតប្រជែង ឫ គ្រប់គ្រងអ្វីមួយ (ឧ.ម៉ាក់ប៉ាអាចប្រាប់គេថា បន្តិចទៀតយើងទៅផ្សារ ហើយកន្លែងដែលយើងទៅ មានរបស់ដែលងាយបែកបាក់ច្រើន ដូចនេះហើយ កូនអាចមើលបាន តែសូមកុំប៉ះវា…បានទេកូន?)
- សរសើរកូនៗ នៅពេលដែលពួកគេមានវិន័យលើខ្លួនឯង និងអាចគ្រប់គ្រងលើហេតុការណ៍ពិបាកណាមួយ
- ធ្វើជាអ្នកមានវិន័យដោយខ្លួនឯង ឱ្យកូនៗមើល (ឧ. ម៉ាក់ប៉ា ក្រោកពីគេងរួចបត់ភួយ បត់មុងឱ្យគេមើល)។
ប្រភព៖raisingchildren.net.au
រូបមន្តទឹកដោះគោម្សៅសម្រាប់ក្មេងពីប្រទេសហូឡង់100%
យើងផ្តល់អាហារូបត្ថម្ភពេញលេញដើម្បីគាំទ្រដល់ការលូតលាស់និង ការអភិវឌ្ឍន៍ល្អបំផុតរបស់ទារកនិងកុមារ។
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង
