នៅសុខៗធ្លាក់ឈាមក្នុងពេលមានគក៌៖ អ្វីដែលស្រ្តីគួរប្រុងប្រយ័ត្ន
នៅសុខៗធ្លាក់ឈាមក្នុងពេលមានគក៌៖ អ្វីដែលស្រ្តីគួរប្រុងប្រយ័ត្ន

នៅសុខៗធ្លាក់ឈាមក្នុងពេលមានគក៌៖ អ្វីដែលស្រ្តីគួរប្រុងប្រយ័ត្ន

ហូរឈាមក្នុងពេលមានគក៌

ការធ្លាក់ឈាមតាមទ្វារមាសក្នុងអំឡុងពេលមានផ្ទៃពោះភាគច្រើនកើតមានក្នុងអំឡុងត្រីមាសទី១ ដែលក្នុងត្រីមាសទី១នេះ មានមួយចំនួនមិនផ្ដល់គ្រោះថ្នាក់ដល់ស្រ្តីឡើយ។ លើកលែងការធ្លាក់ឈាមក្នុងត្រីមាសទី២ និងទី៣ វាអាចបង្កជាគ្រោះថ្នាក់ដល់ស្ត្រី និងគក៌ក្នុងផ្ទៃ។

ពាក់កណ្ដាលត្រីមាសទី១

រលូតកូន៖ ការហូរឈាមអាចជាសញ្ញានៃការរលូតកូន។ ការសិក្សាជាច្រើនបានបង្ហាញថា ស្រ្តីមានគក៌ប្រមាណជា 20-30% អាចប្រឈមនឹងការធ្លាក់ឈាមក្នុងអំឡុងពេលមានផ្ទៃពោះថ្មីៗ។  ស្ទើរតែពាក់កណ្ដាលនៃស្រ្តីមានគក៌ ដែលមានការធ្លាក់ឈាមនេះ មិនប្រឈមនឹងការលូតកូនទេ មានតែប្រមាណជា 15-20%ប៉ុណ្ណោះដែលប្រឈមនឹងការរលូតកូននេះ ពិសេសក្នុងអំឡុង ១២សប្ដាហ៍ដំបូងនៃការពរពោះ។

សញ្ញានៃការរលូតកូន

  • ហូរឈាមតាមទ្វារមាស
  • ចុកពោះផ្នែកខាងក្រោម (ឈឺខ្លាំងជាងឈឺពោះពេលមករដូវ)
  • ធ្លាក់ដុំសាច់តាមទ្វារមាស

រលូតកូនភាគច្រើនមិនអាចបង្ការបានទេ។ ស្រ្តីដែលធ្លាប់រលូតកូន មិនមែនមានន័យថាមិនអាចមានកូនដែលមានសុខភាពល្អនោះទេ (លើកលែងម្ដាយមានបញ្ហាសុខភាព)។

កូនក្រៅស្បូន

កូនក្រៅស្បូនមិនសូវកើតមានឡើងដូចការរលូតកូនទេ (១ក្នុងចំណោមស្រ្តីមានគក៌៦០នាក់ អាចប្រឈមនឹងកូនក្រៅស្បូន)។

សញ្ញានៃកូនក្រៅស្បូន

  • ចុកពោះផ្នែកខាងក្រោម (ឈឺខ្លាំងជាងឈឺពោះពេលមករដូវ)
  • ឈឺពោះស្រួចស្រាវ
  • កម្រិតអរម៉ូន hCG ធ្លាក់ចុះ
  • ហូរឈាមតាមទ្វារមាស

ស្រ្តីដែលងាយប្រឈមនឹងកូនក្រៅស្បូន ៖

  • មានមេរោគឆ្លងនៅនឹងបំពង់ដៃស្បូន
  • ធ្លាប់មានប្រវត្តិិកូនក្រៅស្បូន
  • ធ្លាប់វះកាត់នៅតំបន់អាងត្រគៀក

ជំងឺកូនពង (Molar Pregnancies)

ជំងឺកូនពង (Molar Pregnancies) ជាមូលហេតុកម្រដែលអាចបង្កឱ្យស្រ្តីធ្លាក់ឈាមក្នុងពេលមានគក៌។ ជំងឺកូនពងនេះគឺជាការលូតលាស់ដុំពងជាលិកាខុសប្រក្រតីជំនួសឱ្យការលូតលាស់គក៌។

រោគសញ្ញានៃជំងឺកូនពង

  • ហូរឈាមតាមទ្វារមាស
  • តេស្ដឈាមអាចដឹងអំពីការឡើងខ្ពស់នៃអរម៉ូន hCG
  • អវត្តមាននៃចង្វាក់បេះដូងកូន
  • ដុំពងដូចក្លែបទំពាំងបាយជូរក្នុងស្បូនម្ដាយ (ដឹងតាមការធ្វើអេកូ)។

មូលហេតុទូទៅដែលស្រ្តីហូរឈាមក្នុងពាក់កណ្ដាលត្រីមាសដំបូង

  • ធ្លាក់ឈាម បណ្ដាលពីការតភ្ជាប់ខ្លួនទារកទៅនឹងស្បូនម្ដាយ (Implantation bleeding) អាចមានរយៈពេលបីទៅបួនថ្ងៃ
  • ឆ្លងមេរោគចូលក្នុងតំបន់អាងត្រគៀក ឫ ផ្លូវទឹកម៉ូត្រដែលអាចបង្កឱ្យមានការធ្លាក់ឈាម
  • ក្រោយរួមដំណេកក៏អាចធ្វើឱ្យស្ត្រីមានគក៌ធ្លាក់ឈាមដែរ ព្រោះមាត់ស្បូនស្រ្តីក្នុងអំឡុងពេលនេះងាយរលាក និងប្រតិកម្ម។ ស្រ្តីគួរផ្អាកការរួមដំណេកមួយរយៈ និងជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ។

ត្រីមាសទី២ ឫ ត្រីមាសទី៣

ការហូរឈាមតិចតួចក្នុងត្រីមាសទី២នេះអាចបណ្ដាលពីរលាកមាត់ស្បូន ឫ មាត់ស្បូនឡើងក្រាស់។ ការធ្លាក់ឈាមនេះក៏អាចជាសញ្ញាគ្រោះថ្នាក់ដល់ម្ដាយ​ ឫ ទារកក្នុងផ្ទៃដែរ។

របើកសុក (Placental Abruption)

ការហូរឈាមក៏អាចជាសញ្ញានៃការរបើកសុកចេញពីស្បូនម្ដាយនៅមុន ឫ អំឡុងសម្រាលដែរ។ ជាសំណាងល្អ អត្រានៃការកើតវិបត្តិនេះមានត្រឹម១%ប៉ុណ្ណោះ។

សញ្ញានៃការរបើកស្បូន

  • ហូរឈាម
  • ចុកពោះ

ស្រ្តីដែលងាយប្រឈមនឹងវិបត្តិនេះ៖

  • អាយុ ៣៥ ឫ ៣៥ឡើង
  • ធ្លាប់មានប្រវត្តិរបើកសុកពីមុនមក
  • ធ្លាប់មានកូនកន្លងមក
  • ជំងឺស្លេកស្លាំងប្រភេទ sickle cell anemia
  • លើសសម្ពាធឈាម
  • របួស ឫ មានការទង្គិចជាមួយពោះ
  • ប្រើប្រាស់កូកាអុីន

សុកបាំងមាត់ស្បូន (Placenta Previa)

១នាក់ក្នុងចំណោមស្រ្តីមានគក៌២០០នាក់អាចប្រឈមនឹងសុកបាំងមាត់ស្បូន។ វិបត្តិនេះអាចធ្វើឱ្យស្រ្តីហូរឈាមដោយគ្មានការឈឺចាប់។

សម្រាលកូនមុនថ្ងៃខែកំណត់

ការហូរឈាមតាមទ្វារមាសអាចជាសញ្ញានៃការសម្រាលកូន។ សញ្ញានៃការសម្រាលកូនមុនសប្ដាហ៍កំណត់ (មុនសប្ដាហ៍ទី៣៧នៃការមានគក៌) រួមមាន៖

  • ធ្លាក់ស (ជាប្រភេទទឹក សម្បោរ ឫ ឈាម)
  • សម្ពាធលើអាងត្រគៀកផ្នែកខាងក្រោម
  • ចុករោយចង្កេះ
  • ចុករមួលពោះ (ជាមួយអាការៈរាក ឫ ពុំមានរាករូស)
  • ស្បូនកន្ត្រាក់ជាប្រចាំ ឫ រមួលស្បូន។

ប្រភព៖americanpregnancy.org

For children from 3 to 9 Years

រូបមន្តទឹកដោះគោម្សៅសម្រាប់ក្មេងពីប្រទេសហូឡង់100%

យើងផ្តល់អាហារូបត្ថម្ភពេញលេញដើម្បីគាំទ្រដល់ការលូតលាស់និង ការអភិវឌ្ឍន៍ល្អបំផុតរបស់ទារកនិងកុមារ។