ទារកអាយុ២ខែ មានការលូតលាស់លើផ្នែកទាំងនេះ
ទារកអាយុ២ខែ មានការលូតលាស់លើផ្នែកទាំងនេះ

ទារកអាយុ២ខែ មានការលូតលាស់លើផ្នែកទាំងនេះ

ទារក​មានការលូតលាស់ឥតឈប់ឈរពីមួយដំណាក់កាលទៅមួយដំណាក់កាល។ នៅអាយុ២ខែ គាត់មានការលូតលាស់ជាច្រើនគួរឱ្យកត់សម្គាល់ ដូចជា៖

ការរីកចម្រើនលើផ្នែកភាសា

  • ស្រែករាងច្បាស់ជាងអាយុក្រោម២ខែ
  • អាចចេះហៅប៉ាៗ ឫ ម៉ាៗ
  • ចូលចិត្ត នៅពេលអ្នកផ្ទះធ្វើត្រាប់តាមទឹកមុខ និងញញឹមដាក់គេ

ការរីកចម្រើនលើផ្នែកញាណ

  • ស្ដាប់បានល្អជាងមុន
  • មើលឃើញច្បាស់ជាងអាយុក្រោម២ខែ
  • ងាកទៅកាន់អ្វីមួយដែលប៉ះខ្លួនគេ

ការរីកចម្រើនលើផ្នែកបញ្ញាស្មារតី

  • អាចញញឹមបាន
  • ចាំមុខបានល្អជាងមុន
  • អាចបង្ហាញអារម្មណ៍ធុញទ្រាន់

ការរីកចម្រើនលើផ្នែកចលនា

  • ទារកអាចកន្រ្តាក់ដៃជើងបានខ្លាំងជាងមុន
  • ចេះក្ដាប់ ឫ លារដៃ ឫ លើកដៃបក់ហៅគ្រួសារ
  • ហៀរទឹកមាត់ច្រើន
  • កទារករឹងជាងមុន

សញ្ញាគួរឱ្យព្រួយបារម្ភ

  • មិនចាប់អារម្មណ៍លើសម្លេងលឺៗ ឫ សម្លេងរំខាន
  • មិនអាចយកដៃដាក់មាត់
  • ទារកមិនអាចផ្ដោតកែវភ្នែកលើអ្វីមួយ
  • មិនញញឹមដាក់នរណាម្នាក់
  • ពេលគេងផ្កាប់ពិបាកក្នុងងើយ ក។

ប្រភព៖parenting.firstcry.com

For children from 3 to 9 Years

រូបមន្តទឹកដោះគោម្សៅសម្រាប់ក្មេងពីប្រទេសហូឡង់100%

យើងផ្តល់អាហារូបត្ថម្ភពេញលេញដើម្បីគាំទ្រដល់ការលូតលាស់និង ការអភិវឌ្ឍន៍ល្អបំផុតរបស់ទារកនិងកុមារ។