ថើបទារកតូចៗញឹកញាប់អាចបង្កគ្រោះថ្នាក់ដល់ទារកទេ
ថ្ពាល់ប៉ោងៗទន់ៗរបស់ទារកជាអ្វីដែលលោកប៉ាអ្នកម៉ាក់និងសាច់ញាតិពិបាកបដិសេធមិនថើប។ តែការថើបថ្ពាល់ទារកតូចៗអាចបង្កគ្រោះថ្នាក់ជាច្រើនដល់សុខភាពគេ។ ដើម្បីការពារគ្រោះថ្នាក់ដល់សុខភាពទារក សូមបញ្ចៀសការថើបលើទារកតូចៗ។
ទោះបីការថើបមិនមែនសុទ្ធតែបង្កឱ្យទារកឆ្លងវីរុសផ្លូវដង្ហើម [Respiratory Syncytial Virus (RSV)] តែវាអាចចម្លងមេរោគផ្សេងៗ ដែលប្រព័ន្ធការរាងកាយរបស់ទារកពិបាកក្នុងការទប់ទល់។ ខាងក្រោមនេះជាគ្រោះថ្នាក់នៃការថើបថ្ពាល់ទារកតូចៗ៖
វីរុសផ្លូវដង្ហើម [Respiratory Syncytial Virus(RSV)]
-
- ឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ឫតាមរយៈដំណក់ទឹកមាត់ដែលមានផ្ទុកនូវវីរុសRSV (ក្អក ឫ កណ្ដាស់)
- ករណីអ្នកសង្ស័យ ឫ អ្នកកំពុងមានជំងឺផ្ដាសាយ រលាកច្រមុះ ឫ បំពង់ក ដាច់ខាតសូមកុំប៉ះ ពរ ឫ ថើបទារកតូចៗ
- វីរុសប្រភេទនេះបង្កឱ្យមានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ហើយក៏អាចប៉ះពាល់ដល់សរីរាង្គបេះដូងនិងខួរក្បាលទារកដែរ
- វីរុសប្រភេទនេះក៏អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ។
ប៉ះពាល់លើប្រព័ន្ធការពាររាងកាយទារក
- ទារកទើបកើតមានប្រព័ន្ធការពាររាងកាយខ្សោយ (កំពុងលូតលាស់) ដែលពិបាកក្នុងការទប់ទល់នឹងមេរោគក្នុងករណីមានមេរោគឆ្លងចូលក្នុងរាងកាយ
- ដែលដូចនេះហើយ លោកអ្នកគួរប្រុងប្រយ័ត្នលើការថើបថ្ពាល់ទារកតូចៗនេះ
ប្រតិកម្មអាលែកហ្ស៊ី
- គ្រឿងសម្អាងដែលជាប់លើខ្លួនអ្នក ឫ អ្នកទើបញ៉ាំអាហារមួយចំនួនរួច (ទឹកដោះ សណ្ដែកសៀង គ្រាប់ធញ្ញជាតិ) អាចបង្កឱ្យទារកអាលែកហ្ស៊ីក្នុងករណីអ្នកថើបថ្ពាល់ពួកគាត់។
ជំងឺពងបែកលើមាត់ ដៃ និងជើង
- ការថើបទារកតូចៗញឹកញាប់អាចបង្កឱ្យទារកប្រឈមនឹងជំងឺពងបែកលើមាត់ដៃជើង (ឆ្លងតាមវីរុសដែលបង្កឱ្យទារកប្រឈមនឹងពងបែក ដំបៅ កន្ទួលក្រហមៗលើដៃជើងនិងមាត់ទារក)។
ប្រភព៖www.pedseast.com
រូបមន្តទឹកដោះគោម្សៅសម្រាប់ក្មេងពីប្រទេសហូឡង់100%
យើងផ្តល់អាហារូបត្ថម្ភពេញលេញដើម្បីគាំទ្រដល់ការលូតលាស់និង ការអភិវឌ្ឍន៍ល្អបំផុតរបស់ទារកនិងកុមារ។
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង