ដំណោះស្រាយបញ្ហារមួលក្រពើពេលមានផ្ទៃពោះ
ដំណោះស្រាយបញ្ហារមួលក្រពើពេលមានផ្ទៃពោះ

ដំណោះស្រាយបញ្ហារមួលក្រពើពេលមានផ្ទៃពោះ

ត្រីមាស ទី ២ និងទី ៣នៃការមានផ្ទៃពោះ ស្ត្រីតែងជួបប្រទះបញ្ហារមួលក្រពើ។ ជាទូទៅ វាកើតមាននៅពេលយប់ និងមានរយៈពេល ២ ទៅ ៣នាទី។ មិនទាន់មានការសិក្សាណាមួយដែលបញ្ជាក់ពីមូលហេតុនៃការរមួលក្រពើនោះទេ។ តែវាក៏អាចបណ្ដាលមកពីចរន្តឈាម កង្វះកាល់ស្យូម អរម៉ូន និងផ្ទៃពោះកាន់តែចាស់ខែ។ តើស្ត្រីគួរធ្វើដូចម្ដេចនៅពេលមានការរមួលក្រពើបែបនេះ?

រមួលក្រពើគឺជាការឈឺចាប់ និងកន្រ្តាក់សាច់ដុំនៅភួនជើងភ្លាមៗ។ នៅពេលមានបញ្ហាបែបនេះស្ត្រីគួរសណ្ដូកជើង និងច្របាច់ត្រង់កំភួនជើងរហូតបានធូរស្បើយ។ ស្ត្រីអាចច្របាច់ ឬមាស្សាជាមួយប្រេងកូឡា ឬប្រេងខ្យល់ដើម្បីជួយអោយការរមួលក្រពើឆាប់បាត់ទៅវិញ។ ម៉្យាងទៀត ប្រសិនជាមានដុំទឹកកក ស្ត្រីក៏អាចត្រាំជើងនៅក្នុងធុងទឹកកក ឬ ស្អំជាមួយដុំទឹកទឹកកកបាន។ ប្រសិនជាការធ្វើបែបនេះមិនមានប្រសិទ្ធិភាព ស្ត្រីអាចធ្វើតាមវិធីប្រើកម្ដៅវិញ។ ការប្រើក្រណាត់ក្ដៅក៏អាចជួយកាត់បន្ថយការឈឺចាប់បានដែរ។

ថ្វីបើការរមួលក្រពើជារឿងធម្មតាចំពោះស្ត្រីមានផ្ទៃពោះក្ដី តែស្ត្រីក៏អាចកាត់បន្ថយហានិភ័យនៃការកើតបានដែរ។ ប្រសិនជាស្ត្រីជាបុគ្គលិកធ្វើការគឺមិនគួរអង្គុយ ឬឈររយៈពេលយូរមិនមានចលនានោះទេ។ អ្នកគួរឩស្សាហ៍ក្រោកឈរ និងដើររៀងរាល់ ៣០នាទីម្ដង។ នៅពេលអង្គុយ ស្ត្រីក៏ពុំគួរអង្គុយគងទាក់ខ្លានោះដែរ។ របបអាហារដើរតួនាទីសំខាន់ចំពោះសុខភាព ស្ត្រីគួរញ៉ាំអាហារអោយបានគ្រប់គ្រាន់ពិសេសជាតិរ៉ែ។ ជាតិម៉ាញ៉េស្យូម និងប៉ូតាស្យូមគ្រប់គ្រាន់អាចជួយកាត់បន្ថយនៃបញ្ហារមួយលក្រពើពេលមានផ្ទៃពោះ។ បន្លែ​និង​ផ្លែឈើ​ទាំងនោះរួមមាន បន្លែ​ស្លឹក​ពណ៌​បៃតង ពណ៌​លឿង ឬ​ក្រហម គ្រាប់​ធញ្ញជាតិ ផ្លែ​ចេក យ៉ាអួ និង​ផ្លែឈើ​ជាច្រើនមុខទៀត​។ ដូចគ្នានេះដែរ ស្ត្រីគួរញ៉ាំទឹកអោយបាន ២ ទៅ ៣លីត្រក្នុងមួយថ្ងៃដើម្បីបំពេញជាតិអេឡិចត្រូលិតគ្រប់គ្រាន់។

ស្ត្រីគួរទៅជួបជាមួយគ្រូពេទ្យក្នុងការរណីមានការឈឺចាប់ខ្លាំង ហើម និងឡើងក្រហមនៅកំភួនជើងព្រោះវាអាចជាសញ្ញានៃបញ្ហាកំណកឈាមដែលទាមទារការព្យាបាលត្រឹមត្រូវ។

ប្រភព៖webmd.comwhattoexpect.com

For children from 3 to 9 Years

រូបមន្តទឹកដោះគោម្សៅសម្រាប់ក្មេងពីប្រទេសហូឡង់100%

យើងផ្តល់អាហារូបត្ថម្ភពេញលេញដើម្បីគាំទ្រដល់ការលូតលាស់និង ការអភិវឌ្ឍន៍ល្អបំផុតរបស់ទារកនិងកុមារ។