ជំងឺសើរស្បែកលើក្មេងតូចៗបង្កដោយអ្វី? តើគួរដោះស្រាយយ៉ាងដូចម្ដេចទៅ?
ជំងឺសើរស្បែកលើក្មេងតូចៗ កើតមានជាញឹកញាប់ចំពោះក្មេងអាយុក្រោម ២ឆ្នាំ។ កត្តាមិនមានអនាម័យមួយចំនួនដូចជាការស្លៀកខោទឹកនោមយូរ លាមកច្រើនក្នុងខោទឹកនោមក្មេងដោយអាណាព្យាបាលមិនបានប្តូរ ឫ សំអាតចេញ ដែលអាចធ្វើអោយទារកយំ និងរករឿងច្រើន។
ជំងឺសើរស្បែកមានច្រើនប្រភេទ ដែលអាចបង្កផលប៉ះផលនៅកន្លែងផ្សេងៗនៃរាងកាយក្មេង។
បណ្ដាលមកពីមូលហេតុអ្វី?
ទារកតូចៗមានស្បែកក្មេងខ្ចី និងប្រព័ន្ធភាពស៊ាំខ្សោយ (កំពុងលូតលាស់)។ ស្បែករបស់ក្មេងងាយរោលលើអ្វីមួយ ងាយរលាក និងមានការឆ្លងមេរោគ។ មូលហេតុដែលធ្វើឱ្យក្មេងមានជំងឺសើរស្បែក៖
- កំដៅ
- អាលែកហ្ស៊ី
- ការកកិតលើស្បែកក្មេង
- ប្រលាក់ជាមួយអ្វីមួយដូចជា លាមក ឫ ទឹកនោម
- មេរោគ និងជាតិគីមីលើពូក ឫ សម្ភារៈផ្សេងៗដែលយកមកប្រើជាមួយក្មេង។
បង្កនៅផ្នែកណាខ្លះនៃស្បែកក្មេង?
សឹងតែគ្រប់ផ្នែកនៃស្បែកក្មេងអាចរងផលប៉ះពាល់ដូចជា៖
- មុខ ក ទ្រូង
- ដៃ ជើង គន្លាក់ដៃជើង
- ស្បែកតំបន់ស្លៀកខោទឹកនោម
ជំងឺសើរស្បែកមានប្រភេទអ្វីខ្លះ?
- មុន ឫ រោលលើស្បែកមុខទារក (baby acne)
- អាចម៍ក្របី ឫ ក្រម៉រលើស្បែកក្បាលក្មេង (cradle cap)
- រោលខោទឹកនោម (diaper rash): ដោយសារភាពសើម ឫ ជាតិអាស៊ីតនៃទឹកនោម ឫ លាមកក្មេង
- រោលទឹកមាត់: ទឹកមាត់អាចធ្វើឱ្យរោលស្បែកជុំវិញមាត់ ឫ លើទ្រូងក្មេង (ក្នុងករណីដែលយើងសម្អាតមិនបានត្រឹមត្រូវ)
- ត្រអក: ភាគច្រើនកើតលើមុខ គន្លាក់ក្រោយជង្គង់ និងលើដៃ
- ជំងឺសើរស្បែកលើដៃ ជើង និងមាត់របស់ក្មេង
- រោលនឹងកំដៅ: ពិសេសកើតនៅនឹង ឃ្លៀក ក ទ្រូង ដៃ ជើង (ដោយសារក្ដៅ ឫ ហប់ពេក)
- រលាកស្បែក (impetigo) និង កន្ទាលត្រអាក (hives)
- ឡើងច្រាំងអណ្ដាត
- ជំងឺសើរស្បែកបង្កដោយមេរោគដូចជា កញ្ជ្រិល អុជស្វាយ បាក់តេរី ផ្សិត ។ល។
តើអ្នកអាចជួយកូនតូចបានយ៉ាងដូចម្ដេច?
- ក្មេងរោលដោយសារខោទឹកនោម៖
- ឱស្សាហ៍ប្ដូរខោទឹកនោម ព្រមទាំងលាងដៃមុន និងក្រោយពេលប្ដូរខោទឹកនោម
- ជូតសម្អាតជាមួយក្រណាត់ ឫ កន្សែងសើម និងទន់ (គ្មានជាតិគីមី និងជាតិអាល់កុល)
- លាបជាមួយឡេ ឫ គ្រីមដែលមានជាតិ zinc oxide
- ក្មេងរោលដោយសារជំងឺត្រអក៖
- សម្អាត ទុកឱ្យស្ងួត និងលាបថ្នាំជុំវិញតំបន់មានជំងឺត្រអក
- ផ្លាស់ប្ដូររបបអាហារ ផលិតផលសាប៊ូបោកគក់ ពូក -ល- ក្នុងករណីក្មេងអាលែកហ្ស៊ីជាមួយរបស់ទាំងនោះ
- នាំគាត់ជួបជាមួយគ្រូពេទ្យជំនាញក្នុងករណីវានៅតែបន្ត និងមិនធូរស្បើយ
- ក្មេងរោលដោយសារទឹកមាត់៖
- ប្រើកន្សែងពាក់កលើក្មេងតូច
- ជូតសម្អាតថ្នមៗ និងកុំត្រដុសខ្លាំងៗលើមុខក្មេង ដែលងាយនឹងធ្វើឱ្យមុខស្ងួត
- សម្អាតជាមួយទឹកក្ដៅអុណ្ឌៗ ប៉ុន្ដែកុំប្រើសាប៊ូលើមុខក្មេង
- កាត់បន្ថយការប្រើក្បាលដោះក្មេង (pacifier)
ចំពោះក្រម៉រលើស្បែកក្បាលក្មេង (cradle cap) អាណាព្យាបាលអាចប្រើប្រេងលាបដូចជា ប្រេងដូង ដុសថ្នមៗជាមួយនឹងច្រាស់សម្រាប់ដុសសម្អាតអាចម៍ក្របីនេះ រួចលាងសម្អាតក្បាលចេញ។
មុនតូចៗលើមុខក្មេង (baby acne) អាចនឹងបាត់ទៅវិញក្នុងប៉ុន្មានសប្ដាហ៍ និងប៉ុន្មានខែក្រោយកើត។ សូមកុំប្រើថ្នាំបំបាត់មុនមនុស្សពេញវ័យ លើមុខក្មេង។
រោលដោយមេរោគដូចជា ជ្រាំងអណ្ដាត កញ្ជ្រិល អុជស្វាយ -ល- គួរនាំគាត់ទៅជួបគ្រូពេទ្យជំនាញដើម្បីទទួលការព្រឹក្សាបន្ថែម។
ប្រភព៖healthline.com
រូបមន្តទឹកដោះគោម្សៅសម្រាប់ក្មេងពីប្រទេសហូឡង់100%
យើងផ្តល់អាហារូបត្ថម្ភពេញលេញដើម្បីគាំទ្រដល់ការលូតលាស់និង ការអភិវឌ្ឍន៍ល្អបំផុតរបស់ទារកនិងកុមារ។
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង
