ចង់ដឹងទេថា ”ទឹកអំពៅ” ជួយអ្វីខ្លះដល់ស្ត្រីមានផ្ទៃពោះ?
ចង់ដឹងទេថា ”ទឹកអំពៅ” ជួយអ្វីខ្លះដល់ស្ត្រីមានផ្ទៃពោះ?

ចង់ដឹងទេថា ”ទឹកអំពៅ” ជួយអ្វីខ្លះដល់ស្ត្រីមានផ្ទៃពោះ?

ទឹកអំពៅជាភេសជ្ជៈដែលមានតម្លៃធូរថ្លៃ និងងាយស្រួលក្នុងការរកទិញទទួលទាន។ វាជាភេសជ្ជៈប៉ូវកម្លាំងបែបធម្មជាតិ និងមានសុវត្ថិភាពចំពោះមនុស្សគ្រប់គ្នា រួមទាំងស្ត្រីមានផ្ទៃពោះផងដែរ។ មិនតែប៉ុណ្ណោះវាមានមានផ្ទុកនូវវីតាមីន A, B1, B2, B3, B5, B6 ,C  និងជាតិរ៉ែដូចជាកាល់ស្យូម ម៉ាញ៉េស្យូម និងជាតិដែក។

វាមិនត្រឹមតែផ្ដល់នូវវីតាមីន និងជាតិរ៉ែទេគឺថែមទាំងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពស្ត្រីក្នុងពេលមានផ្ទៃពោះដូចជា

១ ប្រព័ន្ធភាពស៊ាំ


សារជាតិប្រឆាំងអ៊ុកស៊ីតកម្មនៅក្នុងទឹកអំពៅជួយពង្រឹងប្រព័ន្ធការពាររាងកាយ និងប្រឆាំងទៅនឹងការបង្ករោគ ផ្ដាសាយ និងគ្រុនផ្ដាសាយធំ។ វាក៏ជួយរក្សាកម្រិត Bilirubin និងការពារថ្លើមផងដែរ។ ប្រព័ន្ធការពាររាងកាយខ្លាំងគឺមិនត្រឹមតែល្អសម្រាប់សុខភាពម៉ាក់ៗទេ តែវាក៏ជួយអោយទារកក្នុងផ្ទៃមានសុខភាពល្អផងដែរ។

២ បញ្ហាចាញ់កូន

ការចាញ់កូនកើតមានជាញឹកញាប់ចំពោះស្ត្រីមានផ្ទៃពោះ។ ញ៉ាំទឹកអំពៅលាយជាមួយទឹកខ្ញី ៣ ទៅ ៤ដំណក់គឺអាចជួយកាត់បន្ថយអាការៈចាញ់កូនបានមួយកម្រិត។

៣ ផ្ដល់ថាមពល

អ្នកកំពុងអស់កម្លាំង និងល្ហិតល្ហៃ ប្រសិនជាអ្នកបានញ៉ាំទឹកអំពៅ ១កែវគឺជួយអោយអ្នកមានកម្លាំងភ្លាមតែម្ដង។ ជាតិ sucrose ដែលមានក្នុងទឹកអំពៅគឺជួយផ្ដល់ថាមពលដល់អ្នក បំពេញជាតិទឹក និងផ្ដល់ជាតិស្ករក្នុងរាងកាយ។

៤ កាត់បន្ថយបញ្ហារលាកបង្ហួរនោម

វាជាបញ្ហាដែលកើតមានជាញឹកញាប់ចំពោះស្ត្រីមានផ្ទៃពោះ។ ទឹកអំពៅ ជាប្រភពដ៏ល្អនៃជាតិរ៉ែដែលជួយកាត់បន្ថយបញ្ហារលាកបង្ហួរនោមក្នុងពេលមានផ្ទៃពោះ។ ការញ៉ាំទឹកអំពៅក៏ជួយព្យាបាលជំងឺគ្រួសក្នុងតម្រងនោម និងកើតលឿងផងដែរ។

៥ គាំពារដល់ការរីកលូតលាស់ធំធាត់

ទឹកអំពៅជាប្រភពល្អនៃប្រូតេអ៊ីនដែលល្អសម្រាប់សុខភាពម្ដាយ និងកូនក្នុងផ្ទៃ។ វាក៏ផ្ទុកអាស៊ីតហ្វូលិក ឬវីតាមីន B9 ដែលត្រូវបានគេដឹងថាកាត់បន្ថយហានិភ័យទាក់ទងនឹងពិការភាពពីកំណើត។

៦ គ្រប់គ្រងទម្ងន់ស្ត្រី

បញ្ហាលើសទម្ងន់គឺជាកង្វល់ចម្បងក្នុងពេលមានផ្ទៃពោះ។ ជាតិ Polyphenol ដែលមានក្នុងទឹកអំពៅគឺជួយក្នុងការរំលាយអាហារនិងរក្សាទម្ងន់របស់អ្នកមិនអោយលើស ឬធាត់ជ្រុល។

៧ កាត់បន្ថយបញ្ហាទល់លាមក

ស្ត្រីមានផ្ទៃពោះភាគច្រើនមានបញ្ហាពិបាករំលាយអាហារ និងទល់លាមក។ ទឹកអំពៅមានប្រសិទ្ធិភាពក្នុងការបន្ទន់លាមក​ដោយជួយអោយបន្ទោបង់បានទៀងទាត់ និងកាត់បន្ថយបញ្ហាទល់លាមក។ ដោយសារតែ ទឹកអំពៅជាប្រភេទអាល់កាឡាំង ហេតុនេះវាក៏ជួយបន្សាបជាតិអាស៊ីតក្នុងក្រពះ និងឈឺក្រពះដែរ។

ថ្វីបើ ទឹកអំពៅមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពក្ដី តែស្ត្រីមិនគួរផឹកច្រើនពេកនោះទេ។ ស្ត្រីដែលមានបញ្ហាលើសជាតិស្ករ ឬជម្ងឺទឹកនោមផ្អែមគឺមិនគួរញ៉ាំវាទេព្រោះវាអាចបណ្ដាលលអោយជាតិស្ករក្នុងឈាមកាន់តែខ្ពស់។ ម៉្យាងទៀត ស្ត្រីគួរប្រុងប្រយ័ត្ននៅពេលទិញទឹកអំពៅ គឺគួរជ្រើសរើសកន្លែងមានអនាម័យ មិនមានដីហុយព្រោះកន្លែងលក់មិនស្អាតអាចបណ្ដាលអោយមានការរាគរួស និងហើមពោះ។

ប្រភព៖www.momjunction.comparenting.firstcry.com

For children from 3 to 9 Years

រូបមន្តទឹកដោះគោម្សៅសម្រាប់ក្មេងពីប្រទេសហូឡង់100%

យើងផ្តល់អាហារូបត្ថម្ភពេញលេញដើម្បីគាំទ្រដល់ការលូតលាស់និង ការអភិវឌ្ឍន៍ល្អបំផុតរបស់ទារកនិងកុមារ។