គេថា “មានផ្ទៃពោះមិនអោយញ៉ាំទុរេនទេ“តើពិតទេ?
គេថា “មានផ្ទៃពោះមិនអោយញ៉ាំទុរេនទេ“តើពិតទេ?

គេថា “មានផ្ទៃពោះមិនអោយញ៉ាំទុរេនទេ“តើពិតទេ?

ទុរេនត្រូវបានគេហៅថាជាស្ដេចផ្លែឈើ ដែលមនុស្សគ្រប់គ្នាចូលចិត្តញ៉ាំរួមទាំងស្ត្រីមានផ្ទៃពោះផងដែរ។ តើស្ត្រីមានផ្ទៃពោះពិតជាមិនអាចញ៉ាំបានមែនដែឬទេ?

មុននឹងដឹងថា អ្នកអាចញ៉ាំបានឬអត់? សូមមកមើលអត្ថប្រយោជន៍របស់វាជាមុនសិន។

ការញ៉ាំទុរេនមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព រួមមាន

ជាប្រភពដ៏ល្អនៃហ្វូលេត

ហ្វូលេតត្រូវបានបំប្លែងទៅជាអាស៊ីតហ្វូឡិចដើម្បីបំពេញមុខងារក្នុងរាងកាយ។ ទុរេន ១០០ក្រាម ផ្ដល់នូវអាស៊ីតហ្វូឡិចរហូតដល់ទៅ ៩% នៃតម្រូវការប្រចាំថ្ងៃ។ វីតាមីននេះជួយការពារទារកពីបញ្ហាដុំពកឆ្អឹងខ្នង និងបញ្ហាឆែបមាត់ពីកំណើត។

ផ្ដល់អាហារសរសៃ Fiber

វាសម្បូរដោយជាតិសរសៃល្អៗដែលជួយក្នុងការបន្ទន់លាមក និងការពារពីបញ្ហាទល់លាមកក្នុងពេលមានផ្ទៃពោះ។ កំឡុងពេលអ្នកមានផ្ទៃពោះ ការទល់លាមកកើតមានជាញឹកញាប់ដោយសារតែការប្រែប្រួលអរម៉ូនក្នុងរាងកាយ។

ជាតិសរសៃជួយបញ្ចេញកាកសំណល់មិនល្អ និងជាតិពុលចេញពីរាងកាយ តាមរយៈលាមកហើយវាក៏ជួយការពារលំនឹងជាតិរំអិលក្នុងភ្នាសកោសិកាពោះវៀននៅពេលប៉ះជាមួយជាតិពុល។

សម្បូរវីតាមីន B

វាមានវីតាមីនក្រុម B ជាច្រើនដូចជា niacin, thiamin និង riboflavin ។ វីតាមីនទាំងនេះជួយកាត់បន្ថយពីផលរំខានក្នុងពេលមានផ្ទៃពោះ និងហានិភ័យនៃពិការភាពពីកំណើតរបស់ទារក។

ពោរពេញទៅដោយសារជាតិប្រឆាំងអ៊ុកស៊ីតកម្ម

ការសិក្សាបានបង្ហាញថា នៅក្នុងផ្លែទុរេនមានសារជាតិប្រឆាំងអ៊ុកស៊ីតកម្មដូចជា ស័ង្កសី organo-sulphur និង tryptophan។ សារជាតិទាំងនេះជួយការពារទារក និងម្ដាយពីការការវាយប្រហារដោយរ៉ាឌីកាល់ស៊េរី និងបរិយាកាស។ សម្រាប់ស្ត្រីមានផ្ទៃពោះ ទុរេនក៏មានប្រសិទ្ធិភាពប្រឆាំងទៅនឹងសត្វល្អិត បាក់តេរី និងផ្សិត។

មានវីតាមីន C និង ជាតិរ៉ែជាច្រើនមុខ

វីតាមីន C មានមុខងារជួយពង្រឹងប្រព័ន្ធការពាររាយកាយស្ត្រីមានផ្ទៃពោះ និងជួយក្នុងការផលិតកូឡាជែនព្រមទាំងចូលរួមក្នុងការបឺតស្រូបកាល់ស្យូម និងជាតិដែកផងដែរ។ មិនតែប៉ុណ្ណោះវាមាននូវរ៉ែជាច្រើមុខរួមមាន ទងដែង ម៉ងហ្កាណែស ជាតិដែក និងម៉ាញ៉េស្យូម។ ទងដែង និងជាតិដែក មានមុខងារផលិតគ្រាប់ឈាមក្រហមដែលចាំបាច់សម្រាប់ការលូតលាស់ទារកក្នុងផ្ទៃ។

ថ្វីបើទុរេនផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពក្ដី តែក៏ស្ត្រីមានផ្ទៃពោះមិនគួរញ៉ាំច្រើនពេកដែរ។

ធុរេន ២ ដុំផ្ដល់កាឡូរីរហូតដល់ទៅ ៦០។ ដូចនេះប្រសិនជាអ្នកញ៉ាំច្រើនពេលមានផ្ទៃពោះអាចធ្វើអោយប្រឈមនឹងការលើសជាតិស្ករក្នុងឈាម លើសទម្ងន់ និងទារកមានទំហំធំពេក។ ហេតុនេះស្ត្រីមួយចំនួនមិនគួរទទួលទានវាទេក្នុងពេលមានផ្ទៃពោះដូចជា អ្នកដែលលើសជាតិស្ករ ឬធ្លាប់មានប្រវត្តិលើសជាតិស្ករពីមុន ស្ត្រីដែលលើសគីឡូ និងត្រូវមានការប្រុងប្រយ័ត្នចំពោះត្រីមាសទី ៣។

ជារួមការញ៉ាំទុរេនក្នុងពេលមានផ្ទៃពោះគឺមានសុវត្ថិភាព តែគួរកុំញ៉ាំច្រើនពេកហើយត្រូវដឹងពីស្ថានភាពជាតិស្ករក្នុងរាងកាយអ្នក និងទម្ងន់របស់អ្នក។

ប្រភព៖parenting.firstcry.comwww.womensweekly.com.sgwww.babyment.com

For children from 3 to 9 Years

រូបមន្តទឹកដោះគោម្សៅសម្រាប់ក្មេងពីប្រទេសហូឡង់100%

យើងផ្តល់អាហារូបត្ថម្ភពេញលេញដើម្បីគាំទ្រដល់ការលូតលាស់និង ការអភិវឌ្ឍន៍ល្អបំផុតរបស់ទារកនិងកុមារ។