គួរជ្រើសរើសទឹកបែបណា ទើបសុវត្ថិភាពសម្រាប់លាយម្សៅទឹកដោះគោកូន?
គួរជ្រើសរើសទឹកបែបណា ទើបសុវត្ថិភាពសម្រាប់លាយម្សៅទឹកដោះគោកូន?

គួរជ្រើសរើសទឹកបែបណា ទើបសុវត្ថិភាពសម្រាប់លាយម្សៅទឹកដោះគោកូន?

តាមអង្គការសុខភាពពិភពលោកបានបង្ហាញឱ្យដឹងថា គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតដល់ទារកអាយុ៦ខែ និងបន្តបំបៅទឹកដោះម្តាយរហូតដល់ក្មេងអាយុ ២ឆ្នាំ ឬ លើស។

តែជាសំណាងមិនល្អ ស្ត្រីជាម្ដាយមួយចំនួន គាត់មានជំងឺឆ្លង ដូចជាជំងឺថ្លើម ជំងឺរបេង គាត់កំពុងព្យាបាលដោយកាំរស្មីអិុច ឫ មានបញ្ហាផ្សេងទៀត ដែលធ្វើឱ្យគាត់មិនអាចបំបៅដោះកូនបាន ទើបជ្រើសរើសផ្ដល់រូបមន្តទឹកដោះម្សៅជំនួសវិញ។ ក្រៅពីការជ្រើសរើស ប្រភេទទឹកដោះគោម្សៅដែលសមស្របសម្រាប់កូនៗ រឿងសំខាន់មួយទៀតដែលប៉ាម៉ាក់គួរគិតគូរជាសំខាន់ដែរនោះ គឺប្រភេទទឹកដែលយកមកលាយម្សៅដោះគោកូន។ ទឹក អាចមើលទៅថ្លាឆ្វង់ ហើយដូចគ្នាបេះបិតពីទឹកមួយទៅទឹកមួយទៀត។ តែចំពោះប្រភព និងសារធាតុដែលមានក្នុងទឹកគឺមិនដូចគ្នាទេ ដែលជាហេតុ តម្រូវឱ្យប៉ាម៉ាក់គិតគូរឱ្យបានច្រើន មុននឹងជ្រើសប្រភេទទឹកណាមួយមកប្រើ។​​ ការរើសទឹកមិនបានត្រឹមត្រូវយកមកលាយទឹកដោះគោឱ្យកូន វាអាចនឹងផ្ដល់ទុកទោសជាច្រើនដល់ក្មេង។

ទឹកបែបណា ដែលជាជម្រើសល្អ និងមានសុវត្ថិភាពសម្រាប់លាយម្សៅទឹកដោះគោកូន?

តាមអង្គការសុខភាពពិភពលោក ហៅកាត់ថា WHO បានបង្ហាញឱ្យដឹងថា ៖

ទឹកដែលជាជម្រើសល្អ និងមានសុវត្ថិភាពសម្រាប់ឆុងទឹកដោះគោឱ្យកូនញ៉ាំនោះ គឺជា ប្រភេទទឹកឆ្អិនដាំពុះ រួចទុកឱ្យនៅក្ដៅអុណ្ឌៗ (សីតុណ្ហភាព 70 °C) សឹមយកមកធ្វើការ ឆុងទឹកដោះគោឱ្យកូនញ៉ាំ។

  • ម្សៅទឹកដោះគោស្ទើរតែទាំងអស់ មិនត្រូវបានសំលាប់មេរោគទាំងស្រុងទេ​(វាអាចមានមេរោគឆ្លៀតឱកាសមួយចំនួន​ ពិសេសមេរោគបាក់តេរី ដែលអាចសំងំនៅក្នុងទឹកដោះគោម្សៅ) ដែលដូចនេះហើយ ទើបអ្នកជំនាញណែនាំឱ្យឆុងជាមួយទឹកក្ដៅអុណ្ឌៗ (70°C) ដើម្បីសម្លាប់មេរោគបាក់តេរីទាំងនោះ (Enterobacter sakazakii or Cronobactersakazakii) ក្រោយឆុងរួច បើក្មេងអត់ទាន់ញ៉ាំ អាណាព្យាបាល ត្រូវដាក់ក្នុងទូរត្រជាក់ភ្លាមៗ(បញ្ចៀសមេរោគខាងលើរីកលូតលាស់ឡើង)
  • ការឆុងនឹងទឹកក្ដៅអុណ្ឌៗ ឆាប់រលាយជាងទឹកធម្មតា ដែលក្មេងបៅទៅ មិនសូវប្រឈមនឹងការទល់លាមក
  • ការប្រើម៉ាស៊ីនបន្សុត ​ឫ ការច្រោះទឹក ក៏មិនប្រាកដថាអាចដកចេញនូវមេរោគបានទាំងស្រុងដែរ ដែលហេតុនេះ ហើយទើបយើងគួរយកទឹកទាំងនោះទៅដាំឱ្យពុះសឹមយកមកប្រើការ។
  • សូមជ្រើសរើសដបដោះគោដែលអាចធន់នឹងកំដៅបាន (មាន BPA Free)
  • សូមកុំភ្លេចចាក់លើដៃបន្ដិច មុនពេលឱ្យអូនបៅដើម្បីប្រាកដថាអត់រលាកមាត់អូន
  • បើម៉ាក់ប៉ា ធុញទ្រាន់នឹងទឹកដោះគោក្ដៅពេកដែលផ្ដល់ឱ្យកូនមិនទាន់ពេល ក្រោយលាយម្សៅទឹកដោះគោរួច សូមត្រាំដបទឹកដោះគោជាមួយទឹកត្រជាក់ ឫ ម៉ាក់ប៉ាអាចឆុងទុកសម្រាប់ញ៉ាំពេលក្រោយបាន (នៅសីតុណ្ហភាពបន្ទប់ ប្រហែល 25°C យើងអាចទុកបាន 2 ម៉ោង និងក្នុងទូរទឹកកក (កន្លែងអត់កក) យើងអាចទុកបាន 24 ម៉ោង។

ទឹកដែលយកមកប្រើ មានប្រភពមកពីទឹកដែលស្អាត មានជាតិរ៉ែទាប ពិសេសជាប្រភេទទឹកដែលមិនមានកំហាប់ជាតិហ្លុយអររ៉ាយខ្ពស់ ព្រោះកំហាប់ជាតិហ្លុយអររ៉ាយខ្ពស់ អាចធ្វើឱ្យក្មេងប្រឈមនឹង ស្រទាប់នៃធ្មេញឡើងលឿង ឫ ពណ៌សដុំៗលើធ្មេញក្មេង ពិសេសវាអាចប៉ះពាល់ដល់សុខភាពក្មេង ។ សូមជ្រើសរើសប្រភពទឹកដែលមានជាតិហ្លុយអររ៉ាយ ទាបជាង 0.7 mg/L ។

ប្រភព៖healthline.comverywellfamily.commomlovesbest.com

For children from 3 to 9 Years

រូបមន្តទឹកដោះគោម្សៅសម្រាប់ក្មេងពីប្រទេសហូឡង់100%

យើងផ្តល់អាហារូបត្ថម្ភពេញលេញដើម្បីគាំទ្រដល់ការលូតលាស់និង ការអភិវឌ្ឍន៍ល្អបំផុតរបស់ទារកនិងកុមារ។