គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ

គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ

លោកប៉ាអ្នកម៉ាក់ឯណាមិនចង់ឱ្យកូនសុខភាពល្អ រឹងមាំ និងមានការលូតលាស់បានល្អ? ខាងក្រោមនេះជាគន្លឹះសំខាន់ៗសម្រាប់ជួយឱ្យកូនតូចៗមានសុខភាពល្អ និងកាត់បន្ថយពីការឆ្លងមេរោគផ្សេងៗ៖

  1. ញ៉ាំអាហារឱ្យមានតុល្យភាព
    • អាហារដែលមានតុល្យភាពសំដៅលើការទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ និងត្រឹមត្រូវសម្រាប់ជួយឱ្យរាងកាយរឹងមាំ លូតលាស់បានល្អ និងបង្ការពីជំងឺផ្សេងៗ
    • សម្រាប់កុមារ​ អាហារដែលមានតុល្យភាពជាអាហារដែលសម្បូរទៅដោយសារជាតិចិញ្ចឹមដូចជាគ្រាប់ធុញ្ញជាតិ អាហារសម្បូរប្រូតេអ៊ីន ផលិតផលទឹកដោះ ពពួកបន្លែនិងផ្លែឈើជាដើម។ អ្នកជំនាញណែនាំឱ្យកុមារញ៉ាំអាហារ និងអាហារសម្រន់ឱ្យបានប្រាំដងក្នុងមួយថ្ងៃដែលអាហារទាំងនោះ គួរជាប្រភេទអាហារដែលសម្បូរជីវជាតិ និងមានពណ៌ចម្រុះជាដើម៖
      • ស៊ុត៖ សម្បូរវីតាមីនសំខាន់ៗដូចជាវីតាមីន A, B12 ជាតិ Selenium និងជាតិស័ង្កសី។ ស៊ុតពោរពេញទៅដោយជាតិ Omega-3 ជាតិរ៉ែ ប្រូតេអ៊ីន និងសារជាតិប្រឆាំងអុកស៊ីតកម្ម។
      • សាច់និងត្រី៖ ជាប្រភពដ៏ល្អនៃជាតិស័ង្កសី ជាតិដែក និងវីតាមីនB។ ត្រីមួយចំនួនសម្បូរទៅដោយអាស៊ីតខ្លាញ់ដូចជាត្រីសាល់ម៉ុនផ្ដល់នូវជាតិ Omega-3 ក្នុងបរិមាណច្រើន ដែលជួយដល់ការលូតលាស់ខួរក្បាលនិងជួយឱ្យក្មេងមានសុខភាពល្អ
      • ពពួកបន្លែស្ពៃ៖ ស្ពៃក្តោប ស្ពៃពួយឡេង ស្ពៃប្រូខូលី ស្ពៃខាត់ណា សម្បូរទៅដោយសារជាតិដែលទៅជម្រុញប្រព័ន្ធការពាររាងកាយ។ ក្រៅពីនេះវាសម្បូរទៅដោយវីតាមីនក្រុម C, E & K និងជាតិរ៉ែសំខាន់ៗដទៃទៀត។ ពពួកបន្លែស្ពៃនេះក៏សម្បូរទៅដោយជាតិសរសៃដែលជួយឱ្យក្មេងបត់ជើងស្រួលដែរ
      • ផ្លែឈើ៖ ដូចជា ផ្លែក្រូច ទំពាំងបាយជូរ សម្បូរជីវជាតិជួយដល់ការជម្រុញប្រព័ន្ធការពាររាងកាយដែលជួយការពារនិងកាត់បន្ថយក្មេងពីជំងឺឆ្លងផ្សេងៗ
      • យ៉ាអ៊ួរ៖ យ៉ាអ៊ួរដែលមានបន្ថែមនូវ​ប្រូបាយទិកជួយដល់ការលូតលាស់ប្រព័ន្ធរំលាយអាហារ និងជម្រុញប្រព័ន្ធការពាររាងកាយ
      • គ្រាប់ធញ្ញជាតិ៖ ដូចជាគ្រាប់ល្ងរ គ្រាប់ Chia គ្រាប់ល្ពៅ គ្រាប់ផ្កាឈូករ័ត្នជាដើម ដែលវាសម្បូរនូវពពួកជាតិសរសៃ omega-3 ជាតិខ្លាញ់ល្អៗ និងពពួកមីក្រូសារជាតិដែលជួយជម្រុញសុខភាពក្មេងឱ្យកាន់តែរឹងមាំ
      • ប៊ឺរី៖ ក្រេនប៊ីរី ប្លូប៊ីរី រ៉េបប៊ីរី ស្រ្តរប៊ីរី សម្បូរទៅដោយជីវជាតិ និងសារជាតិប្រឆាំងអុកស៊ីតកម្ម។ សារជាតិទាំងនេះទៅជួយជម្រុញប្រព័ន្ធការពាររាងកាយរបស់កុមារឱ្យមានសុខភាពល្អ។
  1. ការគេងបានគ្រប់គ្រាន់
  • ការគេងបានគ្រប់គ្រាន់ជួយកាត់បន្ថយផលប៉ះពាល់លើប្រព័ន្ធការពាររាងកាយ និងជួយការពារក្មេងពីជំងឺឆ្លងផ្សេងៗ
  • ទារកគួរគេងឱ្យបាន ១២ ទៅ ១៦ម៉ោងក្នុងមួយថ្ងៃ និង ៨ ទៅ ១០ម៉ោងសម្រាប់កុមារវ័យជំទង់។
  1. លំហាត់ប្រាណ
  • លំហាត់ប្រាណទៀងទាត់ ជួយឱ្យក្មេងមានសុខភាពល្អ និងកាត់បន្ថយជំងឺពីរ៉ាំរ៉ៃក្នុងវ័យកុមារភាព
  • កុមារតូចៗអាចរត់លេង ហែលទឹក ឫ ដើរកំសាន្តយ៉ាងហោច១ម៉ោងក្នុងមួយថ្ងៃ។
  1. អនាម័យ
  • កង្វះអនាម័យអាចបង្កឱ្យក្មេងប្រឈមនឹងជំងឺឆ្លងដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់របស់ក្មេង
  • រក្សាអនាម័យស្អាតទាំងលើរាងកាយក្មេង សម្ភារៈ និងបរិស្ថានជុំវិញក្មេង
  1. ការគ្រប់គ្រងលើផ្លូវអារម្មណ៍របស់កុមារ
  • បច្ចុប្បន្នក្មេងងាយនឹងប្រឈមជំងឺស្រ្តេសដែលអាចធ្វើឱ្យប្រព័ន្ធការពាររាងកាយមានភាពទន់ខ្សោយ
  • អាណាព្យាបាលគួរបង្កើតសកម្មភាពកំសាន្តនានាដែលជួយឱ្យក្មេងៗមានអារម្មណ៍ល្អ និងរីករាយ
  • ក្នុងករណីអ្នកសង្កេតឃើញក្មេងមានបញ្ហាផ្លូវចិត្ត សូមនាំក្មេងទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ។
  1. និងការចាក់វ៉ាក់សាំង
  • ការចាក់វ៉ាក់បានគ្រប់គ្រាន់ និងត្រឹមត្រូវទៅតាមការណែនាំរបស់គ្រូពេទ្យជំនាញជួយការពារក្មេងពីជំងឺកាចសាហាវមួយចំនួន។

ប្រភព៖www.pantai.com.my

For children from 3 to 9 Years

រូបមន្តទឹកដោះគោម្សៅសម្រាប់ក្មេងពីប្រទេសហូឡង់100%

យើងផ្តល់អាហារូបត្ថម្ភពេញលេញដើម្បីគាំទ្រដល់ការលូតលាស់និង ការអភិវឌ្ឍន៍ល្អបំផុតរបស់ទារកនិងកុមារ។