ក្បាលជញ្ជក់ (Pacifiers)៖ អត្ថប្រយោជន៍ និងគ្រោះថ្នាក់លើទារក
ការជញ្ជក់ជាទម្លាប់ធម្មជាតិរបស់ទារក។ ទារកខ្លះអាចជញ្ជក់ម្រាមដៃ ឫ ម្រាមជើង។ រីឯទារកមួយចំនួនទៀតទម្លាប់ជញ្ជក់ក្បាលដោះជ័រ។
ការជញ្ជក់ក្បាលដោះជ័រជួយឱ្យទារកមានផាសុកភាព និងសុវត្ថិភាព ដែលវាជួយសម្រួលអាណាព្យាបាលបានជាច្រើន។ ទន្ទឹមនឹងនេះ គុណសម្បតិ្តនិងគុណវិបត្តិនៃការជញ្ជក់ក្បាលដោះជ័រ ស្ទើរតែមានស្មើរគ្នា។
អត្ថប្រយោជន៍នៃការជញ្ជក់ក្បាលដោះជ័រ
- ជួយកាត់បន្ថយការមួរម៉ៅរបស់ទារក
- ជួយឱ្យទារកគេងស្កប់ស្កល់
- ជួយបញ្ចៀសទារកពីការបាត់បង់ជីវិតដោយគ្មានមូលហេតុច្បាស់លាស់ (Sudden infant death syndrome SIDS)។
គុណវិបត្តិនៃការជញ្ជក់ក្បាលដោះជ័រ
- ផ្ដល់ឱ្យទារកជញ្ជក់លឿនពេកក្រោយកើត អាចធ្វើឱ្យទារកពិបាករៀនបៅទឹកដោះម្ដាយបានត្រឹមត្រូវ (គួរឱ្យទារកជញ្ជក់នៅវ័យ១ខែឡើង)
- ប្រឈមនឹងជំងឺរលាកត្រជៀក
- ប្រឈមនឹងបញ្ហាធ្មេញ (អំឡុងវ័យ២ឆ្នាំ)
- អាចប្រឈមនឹងការឆ្លងមេរោគ (ក្បាលជញ្ជក់មានជាប់មេរោគ ក្នុងករណីអ្នកសម្អាត ឫ ទុកដាក់មិនបានត្រឹមត្រូវ)
វិធីសាស្រ្តផ្ដល់ឱ្យទារកជញ្ជក់បានត្រឹមត្រូវ៖
- កុំបង្ខំឱ្យទារកជញ្ជក់ក្បាលដោះជ័រករណីយប់ឡើងទារកជ្រុះក្បាលជញ្ជក់ឯកឯងហើយទារកមិនចាប់អារម្មណ៍ អ្នកមិនបាច់ដាក់ឱ្យទារកជញ្ជក់វិញក៏បាន
- សូមកុំដាក់អ្វីពីលើក្បាលជញ្ជក់(ឧ.ទឹកឃ្មុំ ឫ ស្ករ) ដើម្បីឱ្យទារកប្រើវា
- សូមប្រើក្បាលជញ្ជក់ប្រភេទ one-piece pacifiers។ ក្បាលជញ្ជក់ប្រភេទ Two-piece pacifiers ងាយបែក និងអាចគ្រោះថ្នាក់ដល់ទារកបាន
- សូមកុំប្រើខ្សែចងជាមួយក្បាលជញ្ជក់ ព្រោះវាអាចទាក់ ក ទារកជាយថាហេតុ
- ជ្រើសរើសក្បាលជញ្ជក់ដែលមានបន្ទះការពារធំជាងមាត់ទារក (ហើយបន្ទះនោះមានរន្ធពីលើនោះ)
- នៅពេលលួងទារក សូមសាកល្បងវិធីសាស្រ្តផ្សេងជាមុនសិនដូចជាពរ ច្រៀង ឫ យោលទៅនេះទៅនោះ។ សូមផ្ដល់ក្បាលដោះជាជម្រើសចុងក្រោយ
- ឆែកថាទារកឃ្លាន ឫ ត្រូវប្ដូរខោទឹកនោមទេ (មុននឹងផ្ដល់ក្បាលជញ្ជក់)។
គ្រូពេទ្យលើកទឹកចិត្តឱ្យអាណាព្យាបាលបញ្ឈប់ក្បាលជញ្ជក់នៅវ័យចន្លោះពី ៦ខែទៅ១ឆ្នាំនិងយូរបំផុតត្រឹម៤ឆ្នាំ។
ប្រភព៖familydoctor.org
រូបមន្តទឹកដោះគោម្សៅសម្រាប់ក្មេងពីប្រទេសហូឡង់100%
យើងផ្តល់អាហារូបត្ថម្ភពេញលេញដើម្បីគាំទ្រដល់ការលូតលាស់និង ការអភិវឌ្ឍន៍ល្អបំផុតរបស់ទារកនិងកុមារ។
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង