ការលូតលាស់ និងបម្រែបម្រួលនានានៅ ត្រីមាសទី ៣អំឡុងពេលមានផ្ទៃពោះ
ការលូតលាស់ និងបម្រែបម្រួលនានានៅ ត្រីមាសទី ៣អំឡុងពេលមានផ្ទៃពោះ

ការលូតលាស់ និងបម្រែបម្រួលនានានៅ ត្រីមាសទី ៣អំឡុងពេលមានផ្ទៃពោះ

នេះគឺជាដំណាក់កាលចុងក្រោយនៃការមានផ្ទៃពោះ។ ស្រ្តីអាចរាប់ថយក្រោយដើម្បីរង់ចាំពេលវេលាដែលនឹងសម្រាល ឆាប់ៗនេះ។ ពេញមួយត្រីមាសទី ៣ ទារកក្នុងផ្ទៃឡើងទម្ងន់យ៉ាងលឿនដោយសារបរិមាណជាតិខ្លាញ់ដែលបានស្តុកទុក។

ទោះបីជាចាស់ៗភាគច្រើននិយាយថាការមានផ្ទៃពោះមានរយៈពេល ៩ខែ តែតាមពិតទៅវាអាចឈានចូលរហូតដល់ទៅ ១០ខែ។ ការមានផ្ទៃពោះគ្រប់ខែធម្មតាគឺ ៤០ សប្តាហ៍ដែលអាចឱ្យស្រ្តីឈានចូលដល់ខែទី ១០ ។ ហើយស្ត្រីខ្លះអាចលើស ១ ឬ ២សប្ដាហ៍(៤១ ឬ ៤២សប្ដាហ៍)។

គ្រូពេទ្យនឹងតាមដានស្រ្តីកាន់តែហ្មត់ចត់នៅពេលថ្ងៃសម្រាលជិតមកដល់។ ប្រសិនជាដល់ថ្ងៃសម្រាលហើយស្រ្តីនៅតែមិនទាន់ឈឺពោះ នោះគ្រូពេទ្យនឹងចាក់ថ្នាំឱ្យស្រ្តីដើម្បីសម្រាល។ សូមតាមដានសុខភាពឱ្យបានជាប់លាប់ជាមួយគ្រូពេទ្យនៅត្រីមាសចុងក្រោយនេះ។

ខែទី ៨ នៃការមានផ្ទៃពោះ(សប្ដាហ៍ទី២៩ ដល់ ទី៣២)

ឥលូវនេះអ្នកស្ថិតនៅត្រីមាសទី ៣នៃការមានផ្ទៃពោះ ទារកអាចឡើងទម្ងន់បានយ៉ាងឆាប់រហ័ស។

ទន្ទឹមនឹងនេះ ទារកបន្តលូតលាស់ និងអភិវឌ្ឍស្តុកខ្លាញ់ក្នុងរាងកាយបន្តទៀត។ ស្រ្តីអាចសង្កេតដឹងថា ទារកធាក់ញឹកញាប់ជាងមុន។ ខួរក្បាលទារកអភិវឌ្ឍបានយ៉ាងលឿនក្នុងអំឡុងពេលនេះ ហើយគេក៏អាចមើលឃើញ និងស្ដាប់លឺផងដែរ។ ប្រព័ន្ធសរីរាង្គកាយខាងក្នុងស្ទើរតែទាំងអស់បានអភិវឌ្ឍយ៉ាងល្អលើកលែងតែសួតមិនទាន់ដំណើរការបានត្រឹមត្រូវ។

ទារកមានប្រវែងប្រហែល ៤៥ស.ម និងទម្ងន់ប្រមាណ ២,២ គីឡូក្រាម។

ខែទី ៩ នៃការមានផ្ទៃពោះ(សប្ដាហ៍ទី៣៣ ដល់ ទី៣៦)

ក្នុងដំណាក់កាលនេះ ទារកនឹងបន្តលូតលាស់ និងធំធាត់។ សួតគឺជិតនឹងត្រូវបានអភិវឌ្ឍយ៉ាងពេញលេញនៅចំណុចនេះ។ នៅពេលនេះទារកអាចមានភាពរេ៉ផ្លិចគ្រប់គ្រាន់ ដូច្នេះគេអាចព្រិចភ្នែក បិទភ្នែក ងាកក្បាល ក្ដាប់ដៃ និងឆ្លើយតបទៅនឹងសំលេង ពន្លឺ និងការប៉ះ។ ទារកមានប្រវែងប្រហែល ៤៣ ទៅ ៤៨ស.ម និងទម្ងន់ប្រមាណ ២,៤ ទៅ ២,៩ គីឡូក្រាម។

ខែទី ១០ នៃការមានផ្ទៃពោះ(សប្ដាហ៍ទី៣៧ ដល់ ទី៤០)

នៅខែចុងក្រោយនេះ អ្នកអាចនឹងសម្រាលនៅពេលណាមួយ។ ស្រ្តីអាចសង្កេតដឹងថាទារកកម្រើកតិចជាងត្រីមាសមុនដោយសារតែផ្ទៃពោះតូចចង្អៀតជាងមុន។ នៅពេលនេះ ទារកចាប់ផ្ដើមផ្លាស់ប្ដូរទីតាំងដើម្បីត្រៀមខ្លួនក្នុងការសម្រាលចេញមកក្រៅដែរ ដោយបង្វិលក្បាលចុះមកក្រោម។ ហើយស្ត្រីកាន់តែមានអារម្មណ៍មិនសុខស្រួលដោយសារតែកូនធ្លាក់ចុះក្នុងអាងត្រកៀក និងជិតកើតចេញមក។

ទារកត្រៀមខ្លួនរួចរាល់ដើម្បីជួបជាមួយពិភពលោកថ្មី។

ទារកដ៏តូចនេះអាចមានប្រវែងប្រហែល ៤៥ ទៅ ៥០ស.ម និងទម្ងន់ប្រហែល ៣.២គីឡូក្រាមនៅពេលសម្រាល។

ប្រភព៖nutrigoldfood.nl

For children from 3 to 9 Years

រូបមន្តទឹកដោះគោម្សៅសម្រាប់ក្មេងពីប្រទេសហូឡង់100%

យើងផ្តល់អាហារូបត្ថម្ភពេញលេញដើម្បីគាំទ្រដល់ការលូតលាស់និង ការអភិវឌ្ឍន៍ល្អបំផុតរបស់ទារកនិងកុមារ។