កង្វះជាតិដែក!!! ស្ត្រីប្រឈមនឹងកង្វះគ្រាប់ឈាមក្រហម
ក្នុងកំឡុងពេលមានផ្ទៃពោះ ស្ត្រីត្រូវការបរិមាណជាតិដែកទ្វេដងពីស្ត្រីមិនទាន់មានផ្ទៃពោះ។ តម្រូវការកើនខ្ពស់បែបនេះគឺដើម្បីជួយទ្រទ្រង់ដល់ការលូតលាស់កូនក្នុងផ្ទៃ។
50 % នៃស្ត្រីមានផ្ទៃពោះមានបញ្ហាកង្វះជាតិដែក។ ហេតុនេះហើយបានជាក្រសួងសុខាភិបាលបានណែនាំអោយស្ត្រីមានផ្ទៃពោះញ៉ាំថ្នាំជាតិដែកអោយបានយ៉ាងតិច ៩០គ្រាប់។ ស្ត្រីប្រើប្រាស់ថ្នាំគ្រាប់ជាតិដែកអាចមានផលរំខានមួយចំនួនដូចជា ទល់លាមក ក្អួត ចង្អោរ ។ល។ ការញ៉ាំក្រោយអាហារអាចជួយកាត់បន្ថបញ្ហាទាំងនេះបាន។
ការទទួលបានជាតិដែកគ្រប់គ្រាន់ជួយអោយស្ត្រីជៀសផុតពីបញ្ហាកង្វះគ្រាប់ឈាម(Anemia) ។ បញ្ហានេះបណ្ដាលអោយស្ត្រីអស់កម្លាំង នឿយហត់ និងឈឺក្បាល។ ចំពោះផលវិបាកចំពោះទារកគឺធ្វើអោយទារកសម្រាលមុនកំណត់ និងមានទម្ងន់ទាបជាង 2,5គីឡូក្រាម។
អាហារមានផ្ទុកជាតិដែកមានដូចជា
- សាច់ក្រហម ត្រីសាល់ម៉ុន ធញ្ញជាតិ និងស៊ុត
- បន្លែបៃតង មានស្ពៃ ត្រកួន ប្រូខូលី តៅហ៊ូ និងផលិតផលធ្វើពីសណ្ដែកផ្សេងៗ
- អាហារូបត្ថម្ភដែលមានបន្ថែមជាតិដែកដួចជា ទឹកដោះគោសម្រាប់ស្ត្រីមានផ្ទៃពោះជាដើម
ការញ៉ាំអាហារដែលមានវីតាមីន Cគឺធ្វើអោយរាងកាយស្រូបយកជាតិដែកបានកាន់តែល្អ។ អាហារទាំងនោះមាន ផ្លែក្រូច ដំឡូង ផ្កាខាត់ណា ផ្លែគីវី ប៉េងប៉ោះ។ ផ្ទុយទៅវិញ ការញ៉ាំតែ និងកាហ្វេធ្វើអោយជាតិដែកស្រូបចូលរាងកាយមិនបានល្អនោះទេ។ ដូចនេះ នៅពេលលេបថ្នាំគ្រាប់ជាតិដែករួចស្ត្រីមិនគួរញ៉ាំតែ ឬកាហ្វេទេ។
ថ្លើមសត្វជាប្រភពផ្ដល់ជាតិដែកយ៉ាងល្អ តែមិនត្រូវបានណែនាំសម្រាប់ស្ត្រីមានផ្ទៃពោះទេ។
សូមទទួលទានអាហារអោយបានគ្រប់គ្រាន់ និងតាមដានជានិច្ចជាមួយគ្រូពេទ្យរបស់អ្នកក្នុងពេលមាន ៩ខែ ១០ថ្ងៃនេះដើម្បីប្រាកដថាអ្នកទទួលបានជាតិដែកគ្រប់គ្រាន់។ ពិភាក្សាជាមួយគ្រូពេទ្យជំនាញប្រសិនបើអ្នកមានចម្ងល់ទាក់ទងនឹងការកង្វះជាតិដែក ឬផលរំខាននៃថ្នាំគ្រាប់ជាតិដែក។
ប្រភព៖webmd.com
រូបមន្តទឹកដោះគោម្សៅសម្រាប់ក្មេងពីប្រទេសហូឡង់100%
យើងផ្តល់អាហារូបត្ថម្ភពេញលេញដើម្បីគាំទ្រដល់ការលូតលាស់និង ការអភិវឌ្ឍន៍ល្អបំផុតរបស់ទារកនិងកុមារ។
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង