៤យ៉ាង!!! ជួយម៉ាក់ៗអោយគេងលក់ស្រួលពេលមានផ្ទៃពោះ
៤យ៉ាង!!! ជួយម៉ាក់ៗអោយគេងលក់ស្រួលពេលមានផ្ទៃពោះ

៤យ៉ាង!!! ជួយម៉ាក់ៗអោយគេងលក់ស្រួលពេលមានផ្ទៃពោះ

ស្ត្រីមានផ្ទៃពោះភាគច្រើនជួបប្រទះបញ្ហាគេងមិនលក់ ឬពិបាកក្នុងការលុងលក់។ ការគេងដើរតួនាទីសំខាន់ចំពោះការរីកលូតលាស់កូនក្នុងផ្ទៃ។ ហេតុអ្វីស្ត្រីមួយចំនួនគេងមិនលក់សោះពេលមានផ្ទៃពោះ? តើបណ្ដាលមកពីអ្វី?

ការគេងមិនលក់បណ្ដាលមកពីកត្តាជាច្រើនដូចជារមួលក្រពើ ចុកឆ្អល់ចុកដង្ហើម ក្រោកនោមយប់ ភាពធាត់ ការញ៉ាំកាហ្វេជាដើម។ ប្រសិនការគេងមិនលក់ជាប្រចាំ វាអាចបណ្ដាលអោយស្ត្រីសម្រាលមុនកំណត់ ឈឺពោះយូរសម្រាល បាក់ទឹកចិត្តក្រោយសម្រាល  លើសសម្ពាធឈាម និងសម្រាលដោយវះកាត់។ វាអាចអាចធ្វើអោយស្ត្រីប្រឈមនឹងបញ្ហាបាក់ទឹកចិត្តក្រោយសម្រាលកូនរួច។

ការព្យាបាលបញ្ហាគេងមិនលក់គឺមិនមែនជារឿងងាយស្រួលនោះទេ។ ថ្នាំងងុយគេងមួយចំនួនមិនត្រូវបានណែនាំចំពោះស្ត្រីមានផ្ទៃពោះនោះទេ។ ការផ្លាស់របៀបរស់នៅ និងរបបអាហារគឺអាចជួយស្ត្រីបានខ្លះ

ការញ៉ាំកាហ្វេធ្វើអោយស្ត្រីពិបាកក្នុងការគេង។ ប្រសិនជាស្ត្រីកំពុងជួបបញ្ហាពិបាកគេងគឺមិនគួរញ៉ាំវានោះទេ។ ម៉្យាងទៀត ជាតិកាហ្វេអ៊ីនក៏រារាំងការស្រូបយកជាតិដែកផងដែរ។ នៅពេលយប់ ស្ត្រីមិនគួរញ៉ាំទឹកច្រើនទេព្រោះវាធ្វើអោយពិបាកក្នុងការងើបនោមពេលយប់។ អាហារមួយចំនួនក៏មានជាតិកាហ្វេអ៊ីន មានដូចជា កាហ្វេ តែ សូកូឡា កាកាវ និងភេសជ្ជៈប៉ូវកម្លាំងផ្សេងៗ។

ការបង្កើតទម្លាប់គេងអោយបានទៀងទាត់គឺជួយអោយស្ត្រីឆាប់គេងលក់។ នៅពេលយប់ ស្ត្រីមិនគួរលេងទូរស័ព្ទ ឬសម្លឹងកញ្ចក់កំព្យូរទ័រយូរនោះទេព្រោះវាធ្វើអោយស្ត្រីពិបាកក្នុងការគេង និងសុបិន្តច្រើន។

ស្ត្រីដែលញ៉ាំអាហារច្រើននៅពេលយប់តែងមានបញ្ហាចុកឆ្អល់ចុងដង្ហើម ពិបាករំលាយអាហារ និងក្រោកច្រើននៅពេលយប់។ ហេតុនេះស្ត្រីគួរជៀសវាងការញ៉ាំអាហារនៅពេលយប់ ពិសេស ៣ម៉ោងមុនចូលគេង។ ស្ត្រីក៏គួរជៀសវាងញ៉ាំអាហារហឹរផងដែរព្រោះវាធ្វើអោយមានការបញ្ចេញអាស៊ីតពីក្រពះច្រើនដែលធ្វើអោយស្ត្រីមានការចុលឆ្អល់ចុងដង្ហើមនៅពេលយប់។

ស្ត្រីអាចត្រូវការទទួលទានបន្ថែមទៅលើសារជាតិចិញ្ចឹមមួយចំនួនដូចជាម៉ាញ៉េស្យូម ហ្វូឡិចអាស៊ីត និងជាតិដែកជាដើម។ តែត្រូវមានវេជ្ជបញ្ចាពីគ្រួពេទ្យជាមុនសិន។ ប្រសិនជាស្ត្រីមានការលើសទម្ងន់ខ្លាំង និងស្រមុកខ្លាំង សូមពិគ្រោះជាមួយគ្រូពេទ្យ។

ប្រភព៖webmd.comwhattoexpect.com

For children from 3 to 9 Years

រូបមន្តទឹកដោះគោម្សៅសម្រាប់ក្មេងពីប្រទេសហូឡង់100%

យើងផ្តល់អាហារូបត្ថម្ភពេញលេញដើម្បីគាំទ្រដល់ការលូតលាស់និង ការអភិវឌ្ឍន៍ល្អបំផុតរបស់ទារកនិងកុមារ។