ហេតុផលនេះហើយ ទើបគេដាក់ប្រេងបន្លែក្នុងរូបមន្តទឹកដោះគោម្សៅ!!!
ហេតុផលនេះហើយ ទើបគេដាក់ប្រេងបន្លែក្នុងរូបមន្តទឹកដោះគោម្សៅ!!!

ហេតុផលនេះហើយ ទើបគេដាក់ប្រេងបន្លែក្នុងរូបមន្តទឹកដោះគោម្សៅ!!!

រូបមន្តទឹកដោះគោម្សៅជួយឱ្យកុមារទទួលបានថាមពលគ្រប់គ្រាន់សម្រាប់ការលូតលាស់ និងការអភិវឌ្ឍន៍សរីរាង្គកាយ។ កុមារដែលមានសុខភាពល្អអាចត្រូវការថាមពល/កាល់ឡូរីប្រហាក់ប្រហែល 40-60kcal/kg/ថ្ងៃ ហើយតម្រូវការថាមពលនេះនឹងមានការកើនឡើងនៅពេលកុមារកាន់តែធំធាត់ឡើង។

ជាតិខ្លាញ់ (Fats) ផ្ដល់ថាមពលច្រើនគេ ពិសេសច្រើនជាងពពួកប្រូតេអុីន ឫ ជាតិស្ករ ដែលដូចនេះហើយវាធ្វើឱ្យរាងកាយកុមារទទួបានថាមពលគ្រប់គ្រាន់តាមតម្រូវការប្រចាំថ្ងៃ។ ម្សៅទឹកដោះគោអាចផ្ដល់នូវជាតិខ្លាញ់ដែលផ្ដល់នូវថាមពលសម្រាប់ការលូតលាស់ប្រមាណជា 40-50% នៃតម្រូវការប្រចាំថ្ងៃ។

ក្នុងទឹកដោះគោមានជាតិខ្លាញ់ធម្មជាតិមួយចំនួន តែជាតិខ្លាញ់នេះមិនគ្រប់គ្រាន់សម្រាប់ជំនួយដល់ការលូតលាស់នោះទេ ដែលដូចនេះហើយទើបគេបន្ថែមនូវប្រេងបន្លែចូលក្នុងរូបមន្តម្សៅទឹកដោះគោពីលើជាតិខ្លាញ់ដែលមានស្រាប់ ។

ប្រភេទប្រេងបន្លែអ្វីខ្លះដែលគេដាក់ចូលក្នុងរូបមន្តទឹកដោះគោម្សៅ?

  • ប្រេងសណ្ដែក (soy oil)
  • ប្រេងដូង (coconut oil)
  • ប្រេង High Oleic Safflower
  • ប្រេងផ្កាឈូករ័ត្ន (Sunflower oil)
  • ប្រេងកាណូឡា (Canola oil)
  • ប្រេងដូងប្រេង (Palm oil)

ការបន្ថែមប្រេងបន្លែចូលក្នុងរូបមន្តទឹកដោះគោម្សៅគឺដើម្បីផ្ដល់នូវជាតិខ្លាញ់ និងអាស៊ីតខ្លាញ់ជំនួយដល់ការលូតលាស់របស់កុមារ។

ប្រេងបន្លែដែលគេនិយមប្រើច្រើនក្នុងម្សៅទឹកដោះគោមានដូចជា៖

  • ប្រេងសណ្ដែក (soy oil)
  • ប្រេងដូង (coconut oil)
  • ប្រេងផ្កាឈូករ័ត្ន (Sunflower oil) ។ល។

តើប្រេងបន្លែមាននៅគ្រប់ម៉ាកនៃម្សៅទឹកដោះគោមែនទេ?

ពិតណាស់! គ្រប់ម៉ាកនៃរូបមន្តទឹកដោះគោម្សៅ មានដាក់បន្ថែមនូវប្រេងបន្លែដើម្បីផ្ដល់នូវអាស៊ីតខ្លាញ់ត្រឹមត្រូវតាមការណែនាំរបស់អ្នកជំនាញគ្រាន់តែប្រេងបន្លែនោះអាចខុសគ្នាទៅតាមម៉ាកផលិតផលនីមួយៗ។

ម្សៅទឹកដោះគោសម្រាប់កុមារត្រូវបានគេបន្ថែមនូវប្រេងបន្លែសម្រាប់ទទួលបាននូវជាតិខ្លាញ់ អាស៊ីតខ្លាញ់និងថាមពលជំនួយដល់ការលូតលាស់របស់កុមារ។ ទោះបីស្ទើរតែគ្រប់ប្រេងបន្លែត្រូវបានគេបន្ថែមចូលក្នុងម្សៅទឹកដោះ តែបរិមាណនៃជាតិខ្លាញ់ និងអាស៊ីតខ្លាញ់ពីប្រេងបន្លែនីមួយគឺមិនដូចគ្នាទេ។

ប្រភព៖pubmed.ncbi.nlm.nih.govjournals.lww.comwww.ncbi.nlm.nih.gov

For children from 3 to 9 Years

រូបមន្តទឹកដោះគោម្សៅសម្រាប់ក្មេងពីប្រទេសហូឡង់100%

យើងផ្តល់អាហារូបត្ថម្ភពេញលេញដើម្បីគាំទ្រដល់ការលូតលាស់និង ការអភិវឌ្ឍន៍ល្អបំផុតរបស់ទារកនិងកុមារ។