ទារកអាយុ១ខែ មានការលូតលាស់លើផ្នែកទាំងនេះ
ក្រោយកើតមួយពព្រិចភ្នែកសោះ ទារកអាយុបាន១ខែហើយ។ លោកប៉ាអ្នកម៉ាក់អាចនឹងចង់ដឹងថាទារកចេះអ្វីខ្លះនៅវ័យនេះ។
ទារកអាយុ១ខែអាច៖
- ចេះក្ដាប់ដៃ
- ចេះចង់ជញ្ជក់ ឫ បៅ
- លើកដៃរបស់គេដាក់ជិតមាត់ និងភ្នែក
- ផ្ងើយក្បាលពីផ្នែកមួយទៅផ្នែកមួយទៀតអំឡុងពេលគេងផ្កាប់
- អាចងើយក្បាលទៅក្រោយ ដោយពុំចាំបាច់មានអ្នកទ្រក្បាល
ចាំក្លិន និងការប៉ះ
- ចំណាំក្លិនទឹកដោះម្ដាយ
- ចូលចិត្តរសជាតិផ្អែម
- ចូលចិត្តឱ្យអោប ឫ ពរ
- ចូលចិត្តអ្វីដែលទន់ៗ និងគ្រើម
- មិនចូលចិត្តរសជាតិល្វីង និងក្លិនជូរ។
ចាំសម្លេង និងអាចមើលឃើញច្បាស់ជាងមុន
- ចាំសំលេងប៉ាម៉ាក់
- ងាកមុខរកសម្លេងអ្វីមួយ
- អាចមើលឃើញបានរហូតដល់១២ម៉ែត្រ
- បញ្ចេញទឹកមុខផ្សេងៗគ្នាពេលលឺបទ ឫ ចង្វាក់បំពេរ
- ព្រិចភ្នែកពេលអ្នកជុំវិញទះដៃ
- ចូលចិត្តពណ៌ចម្រុះគ្នា ឫ ពណ៌ខ្មៅស
សញ្ញាគួរព្រួយបារម្ភ
បើក្មេងមានសញ្ញាខាងក្រោមនេះ ពិសេសចន្លោះអាយុ២សប្ដាហ៍ទៅ៤សប្ដាហ៍៖
- មិនចេះជញ្ជក់
- ចង្ការខាងក្រោមនៅមិនស្ងៀម
- មិនប្រតិកម្មនឹងសម្លេង
- មិនប្រតិកម្មនឹងពន្លឺ
- ដៃជើងទន់ល្វិកល្វក់
- មិនអាចមើលឃើញឧបករណ៍ដែលនៅជិត ជាដើម។
ប្រសិនជាទារកមិនលូតលាស់តាមដំណាក់កាលនីមួយៗ សូមកុំមានអារម្មណ៍តានតឹងពេក។ សូមបន្ដតាមដានការសញ្ញានៃការលូតលាស់យឺត។
ករណីលោកអ្នកសង្ស័យ និងមិនស្ងប់ចិត្ត សូមនាំកូនទៅជួបជាមួយក្រុមគ្រូពេទ្យជំនាញ។
ប្រភព៖parenting.firstcry.com
រូបមន្តទឹកដោះគោម្សៅសម្រាប់ក្មេងពីប្រទេសហូឡង់100%
យើងផ្តល់អាហារូបត្ថម្ភពេញលេញដើម្បីគាំទ្រដល់ការលូតលាស់និង ការអភិវឌ្ឍន៍ល្អបំផុតរបស់ទារកនិងកុមារ។
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង