ចូលរដូវធ្លាក់ភ្លៀងហើយស្គាល់រោគសញ្ញាគ្រុនឈាមលើក្មេងច្បាស់ឫនៅ? បើមិនទាន់ទេកុំភ្លេចអានអត្ថបទនេះ!
ចូលរដូវធ្លាក់ភ្លៀងហើយស្គាល់រោគសញ្ញាគ្រុនឈាមលើក្មេងច្បាស់ឫនៅ? បើមិនទាន់ទេកុំភ្លេចអានអត្ថបទនេះ!

ចូលរដូវធ្លាក់ភ្លៀងហើយស្គាល់រោគសញ្ញាគ្រុនឈាមលើក្មេងច្បាស់ឫនៅ? បើមិនទាន់ទេកុំភ្លេចអានអត្ថបទនេះ!

គ្រុនឈាមជាអ្វី?

គ្រុនឈាមជាជំងឺដែលបង្កដោយវីរុសគ្រុនឈាមគឺ ពពួក flavivirus family ។ វាឆ្លងតាមរយៈមូសខ្លាញី ដែលមានឈ្មោះ Aedes aegypti និង Aedes albopictus ។

គ្រុនឈាមបង្កដោយមេរោគទាំងបួនប្រភេទនេះគឺ៖

  • DENV-1
  • DENV-2
  • DENV-3
  • DENV-4

មេរោគទាំងបួនប្រភេទនេះក្រោយឆ្លងរួចហើយជាសះស្បើយ នោះក្មេងឫមនុស្សធំនឹងដុះអង្គទីគ័រការពារទៅតាមប្រភេទនីមួយៗ (បើប្រភេទផ្សេងគ្នា វាអាចជួយការពារបានតិចតួច)។

រោគសញ្ញាគ្រុនឈាម

គ្រុនឈាមបើកើតលើក្មេងតូចៗឫអ្នកទើបកើតជំងឺនេះលើកទី១ គឺមិនសូវបង្កឱ្យមានគ្រោះថ្នាក់ដូចក្មេងធំៗ ឫ អ្នកធ្លាប់កើតគ្រុនឈាមពីមុនមកទេ។

រោគសញ្ញាពីមធ្យមទៅធ្ងន់អាចនឹងកើតមានលើកុមារធំៗ ឫ អ្នកដែលធ្លាប់កើតគ្រុនឈាមពីមុនមក។

រោគសញ្ញាគ្រុនឈាមមានដូចជា៖

  • ក្ដៅសម្រុកខ្លាំង (40°C)
    • ក្ដៅខ្លាំងជារោគសញ្ញាចម្បងនៃជំងឺគ្រុនឈាម
    • ក្ដៅខ្លួនអាចនឹងកើតមានឡើងពីថ្ងៃទី៣ដល់ថ្ងៃទី១៤ក្រោយពីមូសខាំ
    • ក្ដៅខ្លួនអាចនឹងមានរយៈពេល២ទៅ៧ថ្ងៃ
    • ក្ដៅខ្លួនខ្លាំងអាចធ្វើឱ្យក្មេងក្រោម៦ឆ្នាំប្រឈមនឹងការប្រកាច់
  • ឈឺក្បាលខ្លាំង
  • ចុករោយក្នុងភ្នែក
  • ឈឺចុកចាប់ខ្លាំងក្នុងឆ្អឹង​ សាច់ដុំ និងសន្លាក់
  • ឡើងកន្ទួលក្រហមលើខ្លួន
    • រោគសញ្ញាដែលចំណាំឃើញគឺ ឡើងកន្ទួលក្រហមពេញខ្លួន
    • កន្ទួលក្រហមអាចឡើងនូវថ្ងៃទី៣ និងថ្ងៃទី៤ក្រោយឡើងក្ដៅខ្លួន
  • មិនឃ្លានអាហារ និងក្អួត។

ប្រភព៖www.pantai.com.my

For children from 3 to 9 Years

រូបមន្តទឹកដោះគោម្សៅសម្រាប់ក្មេងពីប្រទេសហូឡង់100%

យើងផ្តល់អាហារូបត្ថម្ភពេញលេញដើម្បីគាំទ្រដល់ការលូតលាស់និង ការអភិវឌ្ឍន៍ល្អបំផុតរបស់ទារកនិងកុមារ។