ក្រុមអាហារទាំងនេះជួយដល់ការឡើងគីឡូរបស់ទារកអាយុចន្លោះពី៦ខែទៅ១ឆ្នាំ
ទារកមួយចំនួនធំចាប់ផ្ដើមបង្ហាញសញ្ញារួចរាល់ក្នុងការចាប់ផ្ដើមញ៉ាំអាហារខាប់ៗនៅអំឡុងវ័យ៦ខែ។ ចំពោះទារកមួយចំនួនមានមាឌតូចជាងស្ដង់ដា ដែលអាណាព្យាបាលអាចមានក្ដីកង្វល់នឹងចង់បន្ថែមអាហារណាដែលជួយដល់ការឡើងគីឡូរបស់ទារក។ ខាងក្រោមនេះ ជាប្រភេទអាហារដែលជួយដល់ការឡើងគីឡូរបស់ទារក៖
ទឹកដោះម្ដាយ ឫ ទឹកដោះគោ
- ផ្ដល់ជីវជាតិជួយដល់ការលូតលាស់សព្វមុខ
ផ្លែប៊ឺរ
- សម្បូរខ្លាញ់ល្អៗជួយដល់ការឡើងគីឡូ
- រសជាតិឆ្ងាញ់គួរសម
- កិន ឫ បំបែកឱ្យម៉ត់មុនផ្ដល់ដល់ទារក
ម្សៅធញ្ញជាតិ (Oatmeal)
- សម្បូរជីវជាតិជួយដល់ការឡើងគីឡូ
- សម្បូរជាតិសរសៃដូចជា beta glucan
ដែលជួយដល់ការលូតលាស់បាក់តេរីល្អៗក្នុងពោះវៀន - ងាយស្រួលញ៉ាំ
ប៊ឺរសណ្ដែកដី (Peanut butter)
- សម្បូរប្រូតេអុីន និងខ្លាញ់ដែលជួយដល់ការឡើងគីឡូរបស់ទារក
ស៊ុត
- សម្បូរខ្លាញ់ និងប្រូតេអុីនជួយដល់ការឡើងគីឡូ
ត្រី
- មានផ្ទុកនូវប្រូតេអុីន និងខ្លាញ់ល្អៗជួយដល់ការលូតលាស់របស់ទារក។
ទន្ទឹមនឹងនេះ សូមអាណាព្យាបាលបញ្ចៀសនិងប្រុងប្រយ័ត្នលើការផ្ដល់ទឹកឃ្មុំដល់ទារកអាយុក្រោម១ឆ្នាំដែលវាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។
ប្រភេទអាហារងាយបង្កឱ្យទារក និងកុមារអាលែកហ្ស៊ី៖
- ស៊ុត
- ទឹកដោះគោ
- ត្រី
- គ្រឿងសមុទ្រ
- ស្រូវសាឡី
- សណ្ដែកសៀង
- សណ្ដែកដី ជាដើម។
ប្រភព៖www.healthline.com
រូបមន្តទឹកដោះគោម្សៅសម្រាប់ក្មេងពីប្រទេសហូឡង់100%
យើងផ្តល់អាហារូបត្ថម្ភពេញលេញដើម្បីគាំទ្រដល់ការលូតលាស់និង ការអភិវឌ្ឍន៍ល្អបំផុតរបស់ទារកនិងកុមារ។
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង