អ្វីខ្លះដែលអ្នកគួរដឹងមុននឹងសម្រេចចិត្តយកបុត្រ
ប្រសិនជាអ្នកកំពុងមានគម្រោងចង់បានបុត្រ អ្នកគួរចាប់ផ្ដើមត្រៀមខ្លួនសម្រាប់ការយកគក៌។ ការថែទាំមុនពេលមានផ្ទៃពោះ រួមមានការឆែកសុខភាព ការកំណត់អាហារូបត្ថម្ភ បែបផែនប្រចាំថ្ងៃ និងបរិយាកាសដែលម្ដាយពរពោះជាដើម។ ស្រ្តីមួយចំនួនងាយនឹងឆាប់មានគក៌ តែស្រ្តីមួយចំនួនទៀតអាចប្រើពេលយូរខែឆ្នាំក្នុងការមានលទ្ធភាពពរពោះ។
ខាងក្រោមនេះ ជាការត្រៀមខ្លួនសម្រាប់ការមានផ្ទៃពោះប្រកបដោយសុខភាពល្អ៖
១. គម្រោងក្នុងការយកគក៌
- បញ្ចៀសការសម្រេចចិត្តយកកូនដោយបង្ខិតបង្ខំ
- បញ្ចៀសការមានផ្ទៃពោះមុនអាយុ១៨ឆ្នាំ
- គម្លៀតពីការយកកូនមួយទៅកូនទៀតឱ្យបាន២ឆ្នាំឡើង
- ទាំងអ្នក និងដៃគូរអ្នក សូមប្រាកដថាបានត្រៀមខ្លួនទាំងផ្លូវកាយ ផ្លូវចិត្ត ផ្លូវអារម្មណ៍ និងថវិការ
- ឆែកសុខភាព
- កំណត់របបអាហារឱ្យបានត្រឹមត្រូវ
- ឆែកមើលកម្រិតហេម៉ូក្លូប៊ីន (ប្រសិនតិចជាង 12g/dl)
- បញ្ឈប់ការពន្យារកំណើតយ៉ាងហោចណាស់៦ខែមុនពេលមានផ្ទៃពោះ
២. ញ៉ាំអាហារដែលផ្ដល់នូវអាហារូបត្ថម្ភគ្រប់គ្រាន់
- ធញ្ញជាតិ៖ បាយ ស្រូវសាឡី ធញ្ញជាតិ ។ល។ សូមកាត់បន្ថយការញ៉ាំនំបុ័ងពណ៌ស នំកញ្ចប់ និងនំធ្វើចេញពីម្សៅមី
- បន្លែ និងផ្លែឈើ៖ ញ៉ាំបន្លែ និងផ្លែឈើជាប់ជាប្រចាំ។ អ្នកគួរញ៉ាំបន្លែឱ្យបាន២ចានចង្កឹះ និងផ្លែឈើឱ្យបាន១ចានចង្កឹះ (សូមញ៉ាំបន្លែផ្លែឈើចម្រុះពណ៌ដែលវាផ្ដល់នូវអាហារូបត្ថម្ភសម្បូរបែបដល់អ្នក)
- ប្រូតេអុីន៖ ត្រី សាច់ ស៊ុត ផ្ដល់នូវប្រូតេអុីនជំនួយដល់រាងកាយអ្នក
- ទឹកដោះគោ និងផលិតផលចម្រាញ់ពីទឹកដោះគោ៖ ញ៉ាំទឹកដោះគោ១ថ្ងៃ២កែវ
- ខ្លាញ់៖ ខ្លាញ់មិនមែនសុទ្ធតែអាក្រក់នោះទេ។ ខ្លាញ់មួយចំនួនផ្ដល់នូវអាស៊ីីតខ្លាញ់ៗល្អៗដូចជាអូមេហ្គា៣ និងអូមេហ្គា៦។ អ្នកអាចទទួលបានអាស៊ីតខ្លាញ់ល្អៗពីប្រេងបន្លែ ត្រីសមុទ្រ ស៊ុតជាដើម។
- ទឹក៖ ញ៉ាំទឹកឱ្យបាន១០ទៅ១២កែវក្នុងមួយថ្ងៃ។
៣. មានសកម្មភាពជាប្រចាំ
អ្នកអាចហាត់ប្រាណ និងមានសកម្មភាពជាប់ជាប្រចាំ។ សូមសម្រកគីឡូមកត្រឹមគីឡូស្ដង់ដា (សម្រាប់អ្នកលើសទម្ងន់) ឫ បង្កើនការឡើងគីឡូមកកម្រិតស្ដង់ដាសម្រាប់អ្នកមានគីឡូតិចជាស្ដង់ដា។ មានទំងន់ជាមួយគីឡូតិច ឫ លើសស្ដង់ដាសុទ្ធតែអាចបង្កហានិភ័យដល់សុខភាពម្ដាយ និងគក៌។
៤. ញ៉ាំថ្នាំអាស៊ីតហ្វូលិក ៤០០មីក្រូក្រាមជារៀងរាល់ថ្ងៃ
អាស៊ីតហ្វូលិកជួយដល់ការបង្ការទារកពីពិការភាពពីកំណើតលើឆ្អឹងកងខ្នង និងខួរក្បាល។
Reference: Journey of the first 1000 days (Ministry of Health and Family welfare government of India)
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង