អុតស្វាយលើកុមារ៖ ស្វែងយល់ពីការថែទាំ និងវិធីព្យាបាល
ជំងឺអុតស្វាយជាជំងឺឆ្លងខ្លាំងនិងឆ្លងលឿន ដែលវាបង្កឡើងដោយមេរោគមួយប្រភេទឈ្មោះ varicella-zoster virus (VZV)។
ជំងឺនេះ ធ្វើឱ្យក្មេងមានអាការៈ៖
- រមាស់ខ្លាំង
- និងឡើងពងទឹកលើស្បែកដូចកន្ទួលរមាស់
អុតស្វាយអាចបង្កគ្រោះថ្នាក់ខ្លាំងលើ ស្រ្តីមានផ្ទៃពោះ ទារក ឫ បុគ្គលណាដែលមានប្រព័ន្ធការពាររាងកាយខ្សោយ (ខ្សោយក្នុងការទប់ទល់នឹងមេរោគ)។
វិធីការពារដល់ជំងឺអុតស្វាយ គឺការចាក់វ៉ាក់សាំងការពារអុតស្វាយ។
រោគសញ្ញា
កុមារដែលមិនទាន់ចាក់វ៉ាក់សាំង ឫ មិនធ្លាប់កើតអុតស្វាយពីមុនមក អាចនឹងកើតមានជំងឺនេះ។ ជំងឺនេះអាចមានរយៈពេល ៤ ទៅ ៧ថ្ងៃ។
- ដំបូងកន្ទួលក្រហមលើស្បែករួចប្រែជាពងទឹក និងក្រម៉រ (១សប្ដាហ៍)
- ចាប់ផ្ដើមឡើងនៅទ្រូង ខ្នង និងមុខ បន្ទាប់មករាលដាលពាសពេញរាងកាយ
- ក្ដៅ
- រមាស់
- អស់កម្លាំង
- បាត់ចំណង់អាហារ
- ឈឺក្បាល។
ចំពោះកុមារដែលបានចាក់វ៉ាក់សាំងអុតស្វាយរួច នៅតែអាចឆ្លងជំងឺអុតស្វាយគ្រាន់តែអាការៈនៃជំងឺគឺស្រាលជាងកុមារដែលមិនបានចាក់។ រោគសញ្ញាអាចមានដូចជា៖
- ដុំពងទឹក២ ឫ ៣ ឫ គ្មាន (មានតែស្នាមក្រហមតូចៗ)
- ក្ដៅតិចតួច ឫ មិនក្ដៅ
- ឈឺក្នុងរយៈពេលតិចថ្ងៃ បើធៀបនឹងកុមារដែលមិនបានចាក់វ៉ាក់សាំងអុតស្វាយ។
វិធីការពារ និងការព្យាបាល
- ចាក់វ៉ាក់សាំងការពារអុតស្វាយ
- លាបឡេ Calamine lotion
- ងូតទឹកត្រជាក់លាយជាមួយម្សៅ baking soda និង oatmeal អាចជួយកាត់បន្ថយការរមាស់
- សូមកុំប្រើថ្នាំអាស្ពីរីន ឫ ផលិតផលណាមានផ្ទុកអាស្ពីរីន (វាបង្កឱ្យក្មេងមានគ្រោះថ្នាក់ធ្ងន់ធ្ងរ Reye’s syndrome )
- ស្ថាប័ន American Academy of Pediatrics ណែនាំឱ្យបញ្ចៀសការប្រើឱសថ ibuprofen ព្រោះវាអាចធ្វើឱ្យក្មេងប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត (life-threatening bacterial skin infections)
- អាណាព្យាបាលអាចប្រើឱសថប៉ារ៉ាសេតាម៉ុលដើម្បីធ្វើការបញ្ចុះកំដៅ។
ប្រភព៖www.cdc.gov
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង