អាហារូបត្ថម្ភសំខាន់ៗ ជម្រុញភាពឆ្លាតវៃលើទារក និងកុមារ
អាហារូបត្ថម្ភសំខាន់ៗ ជម្រុញភាពឆ្លាតវៃលើទារក និងកុមារ

អាហារូបត្ថម្ភសំខាន់ៗ ជម្រុញភាពឆ្លាតវៃលើទារក និងកុមារ

អាហារូបត្ថម្ភ ដើរតួនាទីយ៉ាងសំខាន់ក្នុងការលូតលាស់ខួរក្បាល និងភាពឆ្លាតវៃរបស់ក្មេង ពិសេសវាជួយដល់ការផ្ដោតអារម្មណ៍ និងការសិក្សារបស់ក្មេងថែមទៀតផង។ អត្ថបទនេះនឹងជម្រាបបងប្អូន ពីតួនាទីនៃសារជាតិចិញ្ចឹមសំខាន់ៗដែលជួយដល់ការអភិវឌ្ឍន៍ខួរក្បាល និងការជម្រុញការលូតលាស់ផ្នែកបញ្ញាស្មារតីរបស់ក្មេង។

តាមអ្នកជំនាញ បានបង្ហាញឱ្យដឹងថា បីឆ្នាំដំបូងនៃជីវិតក្មេង ជាវ័យដែលចាំបាច់ខ្លាំង ក្នុងការអភិវឌ្ឍខួរក្បាល និងអាកប្បកិរិយាក្មេង។ ការផ្ដល់សារជាតិចិញ្ចឹមមិនបានត្រឹមត្រូវ អាចប៉ះពាល់ដល់អនាគតរបស់ក្មេងដូចជា ការអប់រំ ការងារ និងសុខភាពផ្លូវចិត្ត។ ទឹកដោះម្ដាយក៏មានសារៈសំខាន់ខ្លាំងណាស់ដែរ ព្រោះវាមិនត្រឹមតែជួយឱ្យក្មេងទទួលបាន អាហារូបត្ថម្ភ ដែលល្អឥតខ្ចោះនោះទេ វាថែមទាំងផ្ដល់នូវភាពជិតស្និតរវាងម្ដាយ និងកូនជាទីស្រលាញ់ថែមទៀតផង។ សារជាតិចិញ្ចឹមជាជម្រើសល្អមួយជួយដល់ការអភិវឌ្ឍខួរក្បាលក្មេង។ កត្តាផ្សេងៗទៀត មានដូចជា ការលើកទឹកចិត្តពីសង្គមខាងក្រៅ ការកាត់បន្ថយស្រ្តេស និងការរលាកផ្សេងៗ។ ក្មេងដែលញ៉ាំជាតិស្ករ និងអាស៊ីតខ្លាញ់មិនល្អច្រើនងាយប្រឈមនឹងផលប៉ះពាល់ផ្សេងៗ ពិសេសប្រឈមនឹងជំងឺផ្លូវអារម្មណ៍ (ADHD) ដែលធ្វើឱ្យក្មេងមិនអាចផ្ចង់អារម្មណ៍លើអី្វមួយបានច្បាស់លាស់ មិនចេះរង់ចាំ និងអត់ធ្មត់ជាដើម។

សារជាតិចិញ្ចឹមសំខាន់ៗទាំងនោះជួយដល់ការលូតលាស់ខួរក្បាល និងបញ្ញាស្មារតីក្មេង មានដូចជា អាស៊ីតខ្លាញ់មិនឆ្អែត ប្រូតេអុីន ជាតិស័ង្កសី ជាតិដែក កូលីន ហ្វូឡាត អុីយ៉ូត វីតាមីនអេ វីតាមីនឌី វីតាមីន B6 និង វីតាមីន B12  ដោយ៖

អាស៊ីតខ្លាញ់មិនឆ្អែត (LC-PUFAs)

អាស៊ីតខ្លាញ់មិនឆ្អែត (LC-PUFAs) ឧ.អាស៊ីតខ្លាញ់អូមេហ្គា ៣ ជួយដល់ការលូតលាស់ និងអភិវឌ្ឍមុខងារខួរក្បាលក្មេង ហើយភាគច្រើនសំបូរក្នុងត្រីសមុទ្រ ខ្លាញ់ត្រី និងអាហារមួយចំនួនទៀត។

ប្រូតេអុីន

ប្រូតេអុីនជួយដល់ការផ្ចង់អារម្មណ៍ និងរក្សាកោសិកាខួរក្បាលឱ្យមានសុខភាពល្អ ព្រមទាំងអាចបញ្ជូន និងទទួលពត៌មានបានយ៉ាងល្អប្រសើរ។ វាសំបូរក្នុងប្រភេទ សាច់ គ្រឿងសមុទ្រ ស៊ុត សណ្ដែកសៀង ធញ្ញជាតិ និងផលិតផលទឹកដោះគោ។

ជាតិស័ង្កសី

ជាតិស័ង្កសីជួយដល់ការលូតលាស់ខួរក្បាល និងការបញ្ជូនសារក្នុងប្រព័ន្ធប្រសាទ ហើយកង្វះជាតិស័ង្កសីងាយប៉ះពាល់ដល់បញ្ញាស្មារតី។ វាសំបូរជាងគេក្នុងអយស័្ទរ តែក៏មានក្នុង សាច់ ត្រី ផលិតផលទឹកដោះគោ និងធញ្ញជាតិដែរ។

ជាតិដែក

ក្រៅពីជម្រុញដល់ការផលិតគ្រាប់ឈាមក្រហម ជាតិដែកក៏មានសារៈសំខាន់ជួយដល់ផ្នែកបញ្ញាស្មារតីរបស់កុមារដែរ។ ជាតិដែកសំបូរក្នុង ជាតិសាច់ ក្រុមសណ្ដែក អាហារធញ្ញជាតិ (fortified cereals) បន្លែស្លឹកបៃតងចាស់ ដំឡូងដុត ដែលសុទ្ធសឹងជាប្រភពនៃជាតិដែក។

កូលីន

ជាតិកូលីនជួយដល់ការទ្រទ្រង់មុខងារខួរក្បាល ការពារប្រព័ន្ធប្រសាទ ពិសេសជម្រុញភាពឆ្លាតវៃរបស់ក្មេង។ ជាតិកូលីនមានក្នុងសាច់ ផលិតផលទឹកដោះ ស៊ុត និងបន្លែ ជាដើម។

ហ្វូឡាត

ហ្វូឡាត ឫ អាស៊ីតហ្វូឡិច ជាវីតាមីនក្រុម B ដែលជួយដល់ការអភិវឌ្ឍប្រព័ន្ធប្រសាទ​ ជួយដល់ការចងចាំជាដើម។ វាសំបូរក្នុងថ្លើមសត្វ ស្ពៃ និងអាហារធញ្ញជាតិជាដើម។

អុីយ៉ូដ

មិនខុសអ្វីពីសារជាតិខាងលើ ជាតិអុីយ៉ូដក៏ជួយដល់មុខងារនៃភាពឆ្លាតវៃរបស់កុមារដែរ។ សារ៉ាយសមុទ្រជាប្រភពនៃជាតិអុីយ៉ូតសម្រាប់ក្មេងអាយុ៦ខែឡើង តែក្មេងតូចៗក៏អាចទទួលបានជីវជាតិនេះពីអំបិលអុីយ៉ូដ និងគ្រឿងសមុទ្រជាដើម។

វីតាមីនអេ វីតាមីនឌី វីតាមីន B6 និង វីតាមីន B12

ចូលរួមចំណែកក្នុងការជួយដល់ការចងចាំរបស់ក្មេង។

ប្រភព៖www.health.harvard.eduwww.medicalnewstoday.com

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.