អានអត្ថបទនេះហើយ ទៅទិញចេកញ៉ាំជាពុំខាន!
ចេកជាផ្លែឈើក្នុងស្រុកមានតម្លៃធូរថ្លៃ និងសម្បូរបែបគ្រប់រដូវកាល។ ម៉ាក់ៗខ្លះពិតជាមិនសូវចូលចិត្តញ៉ាំផ្លែចេកនោះទេ។ តែក្រោយពីអានអត្ថបទនេះហើយគឺពិតជាចង់ញ៉ាំជាពុំខានដោយសារតែលក្ខណះពិសេសរបស់វាជាច្រើនមុខដែលជួយទាំងសុខភាពម៉ាក់ និងកូនក្នុងផ្ទៃ។ វាមានជាតិកាបូហាយដ្រាត និងជាតិស្ករដូចជាGlucose fructose និងsucroseដែលជួយកាត់បន្ថយភាពនឿយហត់របស់ស្ត្រីក្នុងកំឡុងពេលមានផ្ទៃពោះហើយក៏ជួយអោយឆ្អែតបានយូរផងដែរ។ អត្ថប្រយោជន៍ជាច្រើនទៀតរួមមាន
បង្កើនអេម៉ូក្លូប៊ីន
អេម៉ូក្លូប៊ីនគឺជាប្រូតេអ៊ីនដែលជាផ្នែកមួយក្នុងការចូលរួមបង្កើតគ្រាប់ឈាមក្រហម។ ប្រូតេអ៊ីនមួយនេះ មាននាទីដឹកនាំអុកស៊ីសែន ទៅគ្រប់សារពាង្គកាយទាំងអស់។ ម៉ាក់ៗមានផ្ទៃពោះភាគច្រើនមានបញ្ហាស្លេកស្លាំងដោយសារកង្វះគ្រាប់ឈាមក្រហម។ មូលហេតុដោយសារ កម្រិតអេម៉ូក្លូប៊ីនទាបចំពោះស្ត្រីមានផ្ទៃពោះ។ ចេកមានជាតិដែកខ្ពស់។ ការទទួលទានអាចជួយជំរុញការផលិតអេម៉ូក្លូប៊ីនក្នុងឈាម និងជួយប្រឆាំងនឹងភាពស្លេកស្លាំង។ ភាពស្លេកស្លាំង គឺជាស្ថានភាពមួយដែលមានការថយចុះនៃចំនួនកោសិកាឈាមក្រហម ឬអេម៉ូក្លូប៊ីនក្នុងឈាម ដែលនាំឱ្យអស់កម្លាំង ស្លេក និងដកដង្ហើមខ្លី។ ចេកទុំ១ផ្លែមានផ្ទុកជាតិដែក ០.៤ក្រាម។
ប្រភពនៃអាស៊ីតហ្វូឡិច
វាជាប្រភេទវីតាមីន B ដែលមាននាទីសំខាន់ក្នុងការអភិវឌ្ឍខួរក្បាល ឆ្អឹងខ្នង និងការលូតលាស់ទារកក្នុងផ្ទៃ។ ការទទួលបានបរិមាណអាស៊ីតហ្វូឡិចមិនគ្រប់គ្រាន់អាចបណ្ដាលអោយសម្រាលមុនកំណត់ និងទារកលូតលាស់មិនប្រក្រតី។
ចេកទុំតូចល្មមមួយផ្លែមានផ្ទុក 23.6 mcg នៃហ្វូលេត(ទម្រង់ដើមនៃអាស៊ីតហ្វូឡិច) ឬ 6% នៃតម្រូវការប្រចាំថ្ងៃសម្រាប់ស្ត្រីមានផ្ទៃពោះ។
កាត់បន្ថយបញ្ហាចាញ់កូន
ម៉ាក់ៗតែងមានការក្អួតចង្អោរពិសេសនៅត្រីមាសទីមួយតែម្ដង។ ការញ៉ាំចេក ២ផ្លែគឺជួយកាត់បន្ថយបញ្ហាចាញ់កូនបានមួយកម្រិត។ ម្យាងទៀត វាក៏មានវីតាមីន B6 ដែលជួយកាត់បន្ថយបញ្ហាចាញ់កូនបានដែរ។ ស្ត្រីមានផ្ទៃពោះត្រូវការវីតាមីន B6 1.9mg ក្នុងមួយថ្ងៃ។ ចេកទុំមួយផ្លែផ្ទុកវីតាមីន B6 រហូតដល់ទៅ 0.4mg។
ជួយដល់ប្រព័ន្ធរំលាយអាហារ
ស្ត្រីមានផ្ទៃពោះតែងមានបញ្ហាពិបាករំលាយអាហារ ហើមពោះ និងចុកឆ្អល់ចុងដង្ហើម។ ជាតិ Pectin នៅក្នុងផ្លែចេកគឺជួយអោយដំណើរការរំលាយអាហារបានល្អប្រសើរ។ វាក៏ផ្ដល់នូវសារជាតិប្រឆាំងនឹងការកើនឡើងអាស៊ីតក្នុងក្រពះផងដែរ។
ការញ៉ាំផ្លែកចេកទុំគឺជួយកាត់បន្ថយបញ្ហាហើមពោះ និងទល់លាមក។ ដោយសារចេកមួយផ្លែមានជាតិសរសៃរហូតដល់ទៅ ៣ក្រាម។
រក្សាសម្ពាធឈាម
ចេកត្រូវបានគេដឹងថាមានជាតិប៉ូតាស្យូមខ្ពស់។ ជាតិប៉ូតាស្យូមនេះជួយរក្សាកម្រិតសម្ពាធឈាមក្នុងរាងកាយអោយនៅថេរ។ ការញ៉ាំចេកជាប្រចាំគឺអាចជួយកាត់បន្ថយការប្រែប្រួលសម្ពាធឈាមក្នុងពេលមានផ្ទៃពោះ។ ចេកទុំមួយផ្លៃមានជាតិប៉ូតាស្យូមរហូតដល់ទៅ ៤៥០មីលីក្រាម។
មិនត្រឹមតែប៉ុណ្ណោះ វាក៏មានវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធការពាររាងកាយ និងជួយអោយស្បែកភ្លឺថ្លាផងដែរ។
ចំពោះស្ត្រីដែលមានការលើសជាតិស្ករ ឬជម្ងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះគឺមិនគួរញ៉ាំច្រើនពេកនោះទេ។
សូមពិគ្រោះជាមួយគ្រូពេទ្យប្រសិនជាអ្នកមានបញ្ហាស្លេកស្លាំង ចាញ់កូនខ្លាំង ឬមានប្រវត្តិធ្លាប់លើសជាតិស្ករកន្លងមក។
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង