អាចទេ! ចាក់វ៉ាក់សាំងរួច កូនពិបាកជុះជាងធម្មតា?
គ្មានភស្ដុតាង ឫ ឯកសារផ្លូវការណា បញ្ជាក់ថាការចាក់វ៉ាក់សាំងអាចធ្វើឱ្យទារកទល់លាមកនោះទេ។ វ៉ាក់សាំងត្រូវបានគេផលិតឡើងយ៉ាងយកចិត្តទុកដាក់ដោយមានការពិសោធន៍ច្បាស់លាស់ថាមានសុវត្ថិភាពគ្រប់គ្រាន់សម្រាប់ចាក់លើទារកនិងកុមារ ។
ការទល់លាមកលើទារកនិងកុមារអាចបណ្ដាលមកពីកត្តាជាច្រើនដូចជា៖
- កត្តារបបអាហារ
- កង្វះជាតិទឹក
- លក្ខខណ្ឌសុខភាពមួយចំនួន (កង្វះអរម៉ូនទីរ៉ូអុីត)។
ករណីក្រោយចាក់វ៉ាក់សាំងរួច ទារកមានបម្រែបម្រួលលើការបត់ជើងដូចជាក្របត់ជើងជាងធម្មតា វាអាចបណ្ដាលមកពី៖
- មិនស្រួលខ្លួន៖ ក្រោយចាក់វ៉ាក់សាំងរួច ទារកអាចពិបាកក្នុងខ្លួនធ្វើឱ្យមិនមានផាសុកភាព (ស្ត្រេស) ដែលវិបត្តិនេះអាចប៉ះពាល់ដល់ប្រព័ន្ធរំលាយរបស់ទារក (បង្កឱ្យក្របត់ជើងជាងធម្មតា)
- ប៉ះពាល់ដល់ការបៅ៖ លែងសូវចង់បៅក្រោយចាក់វ៉ាក់សាំង ធ្វើឱ្យមិនសូវមានលាមកសម្រាប់បត់ជើង
- ក្ដៅខ្លួន៖ ក្ដៅខ្លួនអាចប៉ះពាល់ដល់ចលនាពោះវៀនដែលអាចធ្វើឱ្យទារកពិបាកបត់ជើង
ក្នុងករណីដែលទារកនិងកុមារមានអាការៈខុសប្រក្រតីក្រោយចាក់វ៉ាក់សាំង សូមប្រញាប់នាំទារកទៅជួបជាមួយគ្រូពេទ្យជំនាញជាបន្ទាន់។
ប្រភព៖www.cdc.gov
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង