អត្ថប្រយោជន៍នឹកស្មានមិនដល់ នៃផ្លែស្រការនាគ
ពេលណាដែលក្មេងអាចញ៉ាំផ្លែស្រការនាគបាន?
ផ្លែស្រការនាគទន់ ងាយស្រួលលេប ដែលសាកសមសម្រាប់ក្មេងពី៦ខែឡើង។
ម៉ាក់ប៉ាអាចចាប់ផ្ដើមផ្ដល់ឱ្យគេក្នុងទម្រង់ជាការក្រឡុក ឫ កិនឱ្យម៉ត់។
រហូតដល់ទារកចាប់ផ្ដើមចេះលេប និងទំពារបាន(៩ ទៅ ១០ខែឡើង) អាណាព្យាបាលអាចចិតជាចំណិតតូចៗឱ្យទារកញ៉ាំ។ ដោយសារផ្លែស្រការនាគដែលចិតរួច រាងរអិលៗវាអាចធ្វើឱ្យក្មេងងាយឆ្លាក់។ ដូចនេះ រៀងរាល់់ពេលក្មេងញ៉ាំ សូមសង្កេតនិងតាមដានលើការញ៉ាំរបស់ក្មេង។
អត្ថប្រយោជន៍នៃការញ៉ាំផ្លែស្រការនាគ
- ជួយការលូតលាស់ភ្នែក និងស្បែក៖ ែផ្លស្រការនាគផ្ដល់នូវ អាស៊ីតខ្លាញ់ PUFA (polyunsaturated fatty acids) វីតាមីន A និង C ជាតិ phosphorus ជាតិ calcium និងជាតិដែក។ ជីវជាតិទាំងនេះ ជួយការលូតលាស់សព្វសារពាង្គកាយក្មេង។ វីតាមីនអេ (មានជាតិបេតាការ៉ូតែន) ដែលជួយដល់សុខភាពស្បែក និងភ្នែក។ រីឯ ជាតិ phosphorus ជួយដល់រក្សាលំនឹងអេឡិចត្រូលីត និងជួយឱ្យឆ្អឹងក្មេងលូតលាស់ល្អ
- ជួយប្រព័ន្ធរំលាយអាហារ៖ ផ្ដល់នូវជាតិទឹក និងអាហារសរសៃ ដែលជួយឱ្យប្រព័ន្ធរំលាយអាហារមានសុខភាពល្អ។ ម្យ៉ាងវិញទៀតអាហារសរសៃ និងទឹករួមគ្នា ជួយឱ្យក្មេងបន្ទោរបង់ និងបញ្ចៀសពីទល់លាមក។ អាហារសរសៃក៏ដើរតួនាទីជាចំណីរបស់មេរោគល្អៗក្នុងប្រព័ន្ធរំលាយអាហារដែលជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ។
- ពង្រឹងប្រព័ន្ធការពាររាងកាយ៖ វីតាមីនអេ(beta- carotene) វីតាមីនស៊ី ជាតិ betalains និងជាតិpolyphenols មានអនុភាពជួយដល់ការប្រឆាំងនូវអុកស៊ីតកម្មមិនល្អ (ជួយកម្ចាត់ពពួករ៉ាឌីកាល់សេរីដែលអាចបង្កឱ្យមានជម្ងឺមហារីក) និងពង្រឹងប្រព័ន្ធការពាររាងកាយ។
លើសពីនេះ ការញ៉ាំផ្លែស្រការនាគ ពិសេសផ្លែស្រការនាគពណ៌ក្រហម ជួយបង្កើនបរិមាណជាតិដែកសាកសមសម្រាប់រាងកាយក្មេង។
ប្រភព៖www.momjunction.com
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង