ស្វាយៗៗៗ! តម្លៃធូរ ងាយរក និងជួយដល់សុខភាពក្មេងជាច្រើន
ស្វាយៗៗៗ! តម្លៃធូរ ងាយរក និងជួយដល់សុខភាពក្មេងជាច្រើន

ស្វាយៗៗៗ! តម្លៃធូរ ងាយរក និងជួយដល់សុខភាពក្មេងជាច្រើន

  • ជួយរំលាយអាហារ៖ ផ្លែស្វាយសំបូរទៅដោយអាហារសរសៃ និងអង់ហ្ស៊ីមសម្រាប់ជួយដល់ការរំលាយអាហារ ដែលជួយឱ្យក្មេងបត់ជើងស្រួល និងមិនងាយប្រឈមនឹងទល់លាមក។
  • ល្អសម្រាប់ភ្នែក៖ ស្វាយសំបូរទៅដោយវីតាមីនអេ​ ដែលមានសារៈសំខាន់ជួយឱ្យក្មេងមើលឃើញច្បាស់។ វាក៏ជួយឱ្យភ្នែកមានសុខភាពល្អ និងបញ្ចៀសពីបញ្ហាផ្សេងៗដូចជា ស្ងួតភ្នែក រមាស់ រលាកកញ្ចក់ភ្នែក និងខ្វាក់មាន់ជាដើម។
  • ជួយការលូតលាស់ខួរក្បាល៖ អាស៊ីតក្លុយតាមីន (glutamine acid)​ ជា អាស៊ីតអាមីណេមួយប្រភេទដែលមានក្នុងផ្លែស្វាយ ហើយវាមានសារៈសំខាន់សម្រាប់ជួយការលូតលាស់ខួរក្បាល។ រួមគ្នាជាមួយវីតាមីន B6 វាជួយឱ្យក្មេងមានការចងចាំល្អ និងជួយដល់មុខងារខួរក្បាល។

  • ល្អសម្រាប់ស្បែក៖ មានវីតាមីនអេ ដែលក្រៅពីការជួយដល់គំហើញក្មេង វាក៏ជួយឱ្យស្បែកលូតលាស់ ជួយការពារស្បែក ជួយឱ្យទន់ ចែងចាំង និងមានសំណើម។
  • ការពារការខ្វះគ្រាប់ឈាមក្រហម៖ ស្វាយមួយផ្លែមានជាតិដែក 5mg ដែលជាតិដែកនេះ ចាំបាច់សម្រាប់ការផលិតគ្រាប់ឈាមក្រហម និងជួយការពារស្លេកស្លាំង។
  • ពង្រឹងប្រព័ន្ធការពាររាងកាយ៖ មានផ្ទុកនូវជាតិវីតាមីន C ដែលចាំបាច់សម្រាប់ពង្រឹងប្រព័ន្ធការពាររាងកាយ។ វាក៏មានផ្ទុកនូវជាតិ beta-carotene ដែលប្រឆាំងអុកស៊ីតកម្ម និងពង្រឹងប្រព័ន្ធការពាររាងកាយ។
  • ជួយឱ្យក្មេងឡើងទម្ងន់៖ ស្វាយមានជាតិខ្លាញ់ទាប តែផ្ទុកទៅដោយកាល់ឡូរីដែលជួយឱ្យក្មេងឡើងទម្ងន់ និងមានសុខភាពល្អ។

ប្រភព៖parenting.firstcry.com

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.