ស្បែកស្ងួត ប្រេះស្រកាក្នុងពេលមានគក៌ គួរធ្វើដូចម្ដេច?
ស្បែកស្ងួត ប្រេះស្រកាក្នុងពេលមានគក៌ គួរធ្វើដូចម្ដេច?

ស្បែកស្ងួត ប្រេះស្រកាក្នុងពេលមានគក៌ គួរធ្វើដូចម្ដេច?

ក្នុងអំឡុងពេលមានផ្ទៃពោះ ស្ត្រីតែងមានការប្រែប្រួលសុខភាព និងអរម៉ូនក្នុងរាងកាយ។ ស្ត្រីខ្លះមានស្បែកភ្លឺថ្លានិងខ្លះទៀតមានស្បែកស្ងួតក្នុងអំឡុងពេលមានផ្ទៃពោះ។

បញ្ហានេះបណ្ដាលមកពីអ្វី? គួរឱ្យព្រួយបារម្ភទេ?

ជាការពិតណាស់ ស្ទើរតែ 90% នៃស្ត្រីមានផ្ទៃពោះ មានបញ្ហាស្បែកស្ងួត។ ស្ត្រីតែងមានស្បែកស្ងួតនៅត្រីមាសទី ២ ឬ ទី៣នៃការមានផ្ទៃពោះ ហើយភាគច្រើនកើតមាននៅតាមស្បែកពោះ មុខ ដៃ​ ក ភ្លៅ និងសុដន់។

ស្បែកស្ងួតក្នុងអំឡុងពេលមានផ្ទៃពោះនេះ បណ្ដាលមកពី ការប្រែប្រួលអរម៉ូន ខ្វះជាតិទឹក ផ្ទែពោះកាន់តែរីកធំ និងកង្វះសារជាតិចិញ្ចឹម។ បញ្ហាស្បែកស្ងួតពុំបានបង្កគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃនោះទេ តែប្រសិនជាស្ងួតខ្លាំងពេកគឺអាចបណ្ដាលឱ្យស្ត្រី រមាស់ អេះ​ និងអាចកកើតជាដំបៅ។ ហេតុនេះស្ត្រីគួរអនុវត្តវិធីសាស្ត្រដូចខាងក្រោម ដើម្បីជួយផ្ដល់សំណើមដល់ស្បែកឡើងវិញ៖

  • ការមុជទឹកក្ដៅពេក ឬ ត្រជាក់ពេក​ ធ្វើឱ្យស្បែកស្ងួតងាយប្រេះបែកស្រកា។ ស្ត្រីគួរមុជ និងលាងមុខជាមួយទឹកក្ដៅឧណ្ហៗដើម្បីឱ្យស្បែកមានសុខភាពល្អ។ សីតុណ្ហភាពទឹកដែលល្អសម្រាប់ងូតគឺនៅ 2 អង្សារសេ។ ហើយនៅពេលងូតមិនគួរសម្អាតខ្លួនជាមួយសាប៊ូដុំទេព្រោះវាធ្វើអោយស្បែកកាន់តែស្ងួត។
  • កង្វះជាតិទឹកធ្វើឱ្យស្បែកងាយស្ងួត និងរមាស់ ហេតុនេះស្ត្រីគួរញ៉ាំទឹកឱ្យបាន ២ ទៅ ៣លីត្រក្នុងមួយថ្ងៃពិសេសនៅរដូវក្ដៅ។
  • នៅពេលមុជទឹកស្ត្រីអាច បន្ថែមប្រេងធម្មជាតិ ចូលទៅក្នុងអាងទឹកដើម្បីជួយផ្ដល់សំណើមដល់ស្បែក។ ប្រេងទាំងនោះមានដូចជា ប្រេងឡាវីនឌ័រ ប្រេងការ៉ុត ប្រេងត្រសក់ និងពពួកប្រង Essentials oil ផ្សេងទៀត។
  • នៅពេលចេញក្រៅផ្ទះ ស្ត្រីគួរប្រើ ឡេការពារកម្ដៅថ្ងៃ ដែលសាកសមសម្រាប់ស្ត្រីមានផ្ទៃពោះ ពិសេសនៅរដូវក្ដៅ។ កម្ដៅថ្ងៃអាចបណ្ដាលឱ្យស្បែកកាន់តែស្ងួត និងងាយឡើងជាំ។

  • ស្បែកស្ងួតបណ្ដាលមកពីកង្វះវីតាមីន។ ការញ៉ាំអាហារពិតជាមានសារៈសំខាន់ណាស់ក្នុងពេលមានផ្ទៃពោះ។ ស្ត្រីគួរបរិភោគឱ្យបានគ្រប់មុខដើម្បីទទួលបានសារជាតិចិញ្ចឹមដូចជាផ្លែប័រ គ្រាប់ធញ្ញជាតិ ស៊ុត ដំឡូង ប៉េងប៉ោះ បន្លែបៃតង និងផ្លែឈើជាច្រើនមុខទៀត។ ក្រៅពីនេះ ស្ត្រីគួរទទួលទានអាហារូបត្ថម្ភបន្ថែមសម្រាប់ស្ត្រីមានផ្ទៃពោះដូចជាទឹកដោះគោសម្រាប់ស្ត្រីមានផ្ទៃពោះជាដើម។ សូមជ្រើសទឹកដោះគោណាដែលមានជាតិខ្លាញ់ទាប មិនបន្ថែមស្ករ និងមានសារជាតិចិញ្ចឹមច្រើនមុខ។

ម៉្យាងទៀត ប្រសិនជាស្ត្រីមានគក៌មានស្បែកស្ងួត គឺមិនគួរហែលទឹកក្នុងអាងទឹកទេ ព្រោះជាតិក្លរីនក្នុងអាងទឹកធ្វើឱ្យស្បែកស្ត្រីកាន់តែស្ងួត។ ក្នុងពេលមានផ្ទៃពោះ ការញ៉ាំហ្វេត្រូវបានកម្រិតនៅត្រឹម ២០០មីលីក្រាមក្នុងមួយថ្ងៃគឺប្រហែលនឹងកាហ្វេ ២កែវ។ ម៉ាក់ៗដែលមានស្បែកស្ងួតគួរផ្អាកញ៉ាំកាហ្វេសិន ពុំនោះទេស្បែកកាន់តែស្ងួត។

អ្នកគួរទៅជួបជាមួយគ្រូពេទ្យ ប្រសិនជាសាកល្បងវិធីសាស្ត្រខាងលើហើយនៅតែមិនបានធូរស្បើយ ឬ កាន់តែរមាស់ជាងមុន។

 

ប្រភព៖americanpregnancy.org

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.