ស្ករសិប្បនិម្មិត មានសុវត្ថិភាពសម្រាប់ក្មេងតូចៗទេ!
ស្ករសិប្បនិម្មិត មានសុវត្ថិភាពសម្រាប់ក្មេងតូចៗទេ!

ស្ករសិប្បនិម្មិត មានសុវត្ថិភាពសម្រាប់ក្មេងតូចៗទេ!

អ្វីទៅជាស្ករសិប្បនិម្មិត?

ស្ករសិប្បនិម្មិតជាប្រភេទសារជាតិដែលគេកែច្នៃឱ្យមានរសជាតិផ្អែម។ អ្នកផលិតអាហារមួយចំនួនប្រើស្ករសិប្បនិម្មិតនេះជំនួសឱ្យស្ករពិតប្រាកដដើម្បីបង្កើនរសជាតិអាហារ និងភេសជ្ជៈផ្អែមៗមួយចំនួន។ ស្ករសិប្បនិម្មិតទាំងនោះពុំមានអាហារូបត្ថម្ភសម្រាប់ជំនួយដល់ការលូតលាស់របស់កុមារឡើយ។ ស្ករសិប្បិនិម្មិតត្រូវបានគេយកមកប្រើក្នុងផលិតផលមួយចំនួនដែលមានបញ្ជាក់ថាគ្មានជាតិស្ករ ឫ sugar-free” or “zero calorie” ដូចជា សូដា ភេសជ្ជៈប៉ូវកម្លាំង ឫ យ៉ាអ៊ួរជាដើម។

ស្ករសិប្បនិម្មិត២ប្រភេទដែលគេចំណាំឃើញដាក់ក្នុងភេសជ្ជៈគឺ aspartame និង sucralose។ ស្ករសិប្បនិម្មិតទាំង២ប្រភេទនេះមានរសជាតិផ្អែមខ្លាំងជាងស្ករធម្មតា ដែលដូចនេះហើយក្នុងអំឡុងពេលផលិតគេដាក់តែបន្តិចប៉ុណ្ណោះ។

ស្ករសិប្បនិម្មិតខុសពីស្ករមែនទែនយ៉ាងដូចម្ដេច?

រាងកាយទទួលយកស្ករមែនទែន និងស្ករសិប្បនិម្មិតតាមវិធីផ្សេងគ្នា។ នៅពេលយើងញ៉ាំស្ករមែនទែន រាងកាយបម្លែងជាថាមពល តែស្ករសិប្បនិម្មិតមិនអាចបម្លែងជាថាមពលបានទេ។

ស្ករសិប្បនិម្មិតមានសុវត្ថិភាពសម្រាប់ក្មេងតូចៗទេ?

ស្ករសិប្បនិម្មិតមានសុវត្ថិភាពសម្រាប់ក្មេងតែក៏វាអាស្រ័យទៅតាមទៅអាយុ និងសុខភាពក្មេងដែរ៖

  • ទារក និងកុមារអាយុក្រោម២ឆ្នាំ៖ មិនគួរទទួលទានស្ករសិប្បនិម្មិតឡើយ។ ក្នុងវ័យនេះ ទារកនិងកុមារត្រូវការជីវជាតិសំខាន់ផ្សេងៗសម្រាប់ការលូតលាស់ខួរក្បាល និងរាងកាយដែលស្ករសិប្បនិម្មិតនេះមិនបានជួយអ្វីដល់រាងកាយឡើយ។
  • កុមារអាយុ២ឆ្នាំឡើង៖ ក្នុងវ័យនេះ កុមារអាចទទួលទានស្ករសិប្បនិម្មិតបាន។ បរិមាណដែលអាចទទួលបានក្នុងមួយថ្ងៃចន្លោះពី 170g ទៅ 227g នៃអាហារ ឫ ភេសជ្ជៈដែលធ្វើចេញពីស្ករសិប្បនិម្មិតនេះ។
  • កុមារអាយុ២ឆ្នាំឡើង និងមានជំងឺទឹកនោមផ្អែម៖ អាចញ៉ាំបាន តែគួរពិភាក្សាជាមួយគ្រូពេទ្យជំនាញជាមុនលើប្រភេទអាហារ​ ឫ ភេសជ្ជៈទាំងនោះ។ ស្ករសិប្បនិម្មិតមានសុវត្ថិភាពសម្រាប់ក្មេងមានជំងឺទឹកនោមផ្អែមដោយសារស្ករប្រភេទនេះមិនធ្វើឱ្យជាតិស្ករក្នុងឈាមមានការកើនឡើង។

ភេសជ្ជៈអ្វីសុវត្ថិភាពសម្រាប់ក្មេង?

អាស្រ័យទៅតាមអាយុ ទារក និងកុមារគួរទទួលទាន៖

  • ទារកអាយុដល់១ឆ្នាំ៖ គួរញ៉ាំទឹកដោះម្ដាយ ឫ រូបមន្តទឹកដោះគោ។ ភេសជ្ជៈប្រភេទនេះផ្ដល់នូវជីវជាតិគ្រប់គ្រាន់សម្រាប់ការធំធាត់របស់ទារក
  • កុមារអាយុ១ទៅ២ឆ្នាំ៖​ គួរញ៉ាំទឹក រូបមន្តទឹកដោះគោ ឫ ទឹកដោះគោស្រស់

កុមារអាយុ២ឆ្នាំឡើង៖ គួរញ៉ាំទឹក រូបមន្តទឹកដោះគោ ឫ ទឹកដោះគោស្រស់ (ទាំង Full cream, low-fat or nonfat milk)។

ប្រភព៖kidshealth.org

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.