សូមប្រុងប្រយ័ត្នលើការប្រើប្រាស់ឱសថណាមួយក្នុងពេលមានផ្ទៃពោះ និងបំបៅដោះកូន
សូមប្រុងប្រយ័ត្នលើការប្រើប្រាស់ឱសថណាមួយក្នុងពេលមានផ្ទៃពោះ និងបំបៅដោះកូន

សូមប្រុងប្រយ័ត្នលើការប្រើប្រាស់ឱសថណាមួយក្នុងពេលមានផ្ទៃពោះ និងបំបៅដោះកូន

ការប្រើប្រាស់ឱសថក្នុងពេលមានផ្ទៃពោះនិងអំឡុងពេលបំបៅទឹកដោះកូន ជារឿងដែលម៉ាក់ៗគួរប្រុងប្រយ័ត្នឱ្យបានខ្ពស់ព្រោះជាតិថ្នាំមួយចំំនួនអាចប៉ះពាល់ដល់សុខភាពទារកក្នុងផ្ទៃនិងទារកដែលកំពុងបៅទឹកដោះម្ដាយ។

  • បញ្ចៀសការញ៉ាំថ្នាំដោយមិនបានពិភាក្សាជាមួយគ្រូពេទ្យជំនាញ រួមទាំងថ្នាំព្យាបាលផ្ដាសាយ ក្អក រាគ ទល់លាមក ឫ ថ្នាំបំបាត់រោគសញ្ញាចាញ់កូន
  • បើអាច សូមបញ្ចៀសការប្រើប្រាស់ថ្នាំក្នុងត្រីមាសទី១ (រាប់ចាប់ពីសប្ដាហ៍ទី១ ដល់ទី១៣នៃការមានគក៌)
  • បញ្ចៀសការញ៉ាំថ្នាំអាស្ពីរីនក្នុងអំឡុងពេលមានផ្ទៃពោះ
  • បញ្ចៀសការញ៉ាំថ្នាំ NSAIDs (non-steroidal anti-inflammatory drugs) ក្នុងអំឡុងពេលមានផ្ទៃពោះ ពិសេសនៅត្រីមាសទី៣។ ឱសថប្រភេទនេះអាចប៉ះពាល់ដល់ការលូតលាស់បេះដូងទារក។ ឧ. នៃថ្នាំក្នុងក្រុម NSAIDs មានដូចជា ថ្នាំ ibuprofen, Celecoxib និង naproxen ជាដើម
  • ថ្នាំប៉ារ៉ាសេតាម៉ុល ឫ អាសេតាមីណូហ្វេន អាចប្រើប្រាស់បានក្នុងអំឡុងពេលមានផ្ទៃពោះ (តែសូមប្រើក្នុងរយៈពេលខ្លី)
  • ជៀសវាងការប្រើថ្នាំមានសារជាតិច្រើនមុខរួមបញ្ចូលគ្នាដើម្បីព្យាបាលរោគសញ្ញាណាមួយ ឧ.សូមប្រើថ្នាំប៉ារ៉ាសេតាម៉ុលសម្រាប់ការព្យាបាលអាការៈឈឺក្បាល ឫ បញ្ចុះកម្ដៅ ជាជាងការប្រើថ្នាំតែមួយតែមានជាតិថ្នាំច្រើនប្រភេទចូលគ្នា (ភាគច្រើនឱសថព្យាបាលផ្ដាសាយមានជាតិថ្នាំព្យាបាលកណ្ដាស់ ហៀរសម្បោរ ឈឺក្បាល ក្អក និងតឹងច្រមុះជាដើម​ ដែលត្រូវបានគេយកមកលេបដើម្បីបំបាត់អាការៈឈឺក្បាល) ។

ចំពោះស្រ្តីបំបៅដោះកូន៖

  • ប៉ារ៉ាសេតាម៉ុលមានសុវត្ថិភាពក្នុងការកាត់បន្ថយការឈឺចាប់ និងក្ដៅខ្លួនអំឡុងពេលបំបៅទឹកដោះកូន
  • លេបថ្នាំនៅក្រោយពេលបំបៅកូនរួច ឫ ពេលទារកត្រូវគេងយូរម៉ោង ដែលនេះអាចជួយឱ្យថ្នាំសាយភាយពេញរាងកាយស្រ្តីអស់នៅមុនពេលស្រ្តីបំបៅទារកម្ដងទៀត
  • កាត់បន្ថយការប្រើថ្នាំព្យាបាលអាលែកហ្ស៊ី (antihistamines) ដែលអាចបង្កផលរំខានក្នុងពេលបំបៅដូចជាមួរម៉ៅ យំ ល្វើយ និងពិបាកគេង ហើយវាក៏អាចធ្វើឱ្យស្រ្តីចេញទឹកដោះតិចដែរ
  • ជៀសវាងការលេបថ្នាំអាស្ពីរីនព្រោះវាអាចបង្កឱ្យស្រ្តីឡើងកន្ទួលរមាស់ និងប្រឈមបញ្ហាហូរឈាមក្នុងអំឡុងពេលបំបៅដោះកូន។

***សូមទុកដាក់ឱសថឱ្យនៅឆ្ងាយពីភ្នែកក្មេង។

ប្រភព៖familydoctor.org

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.