សុខៗកូនឈាមច្រមុះ សាកល្បងគន្លឹះទាំងនេះអាចឃាត់ឈាមបាន
សុខៗកូនឈាមច្រមុះ សាកល្បងគន្លឹះទាំងនេះអាចឃាត់ឈាមបាន

សុខៗកូនឈាមច្រមុះ សាកល្បងគន្លឹះទាំងនេះអាចឃាត់ឈាមបាន

ការហូរឈាមច្រមុះលើក្មេងតូចៗជារឿងដែលឧស្សាហ៍ជួបប្រទះ។ ការហូរឈាមច្រមុះនេះ បណ្ដាលមកពីសរសៃឈាមតូចៗក្នុងច្រមុះដាច់រហែក ដែលធ្វើឱ្យមានការហូរឈាមច្រមុះនេះកើតមានឡើង។

មូលហេតុបង្កឱ្យក្មេងហូរឈាមច្រមុះ

  • សរសៃឈាមតូចៗងាយដាច់រហែកក្នុងរដូវធ្លាក់ខ្យល់ និងរដូវក្ដៅ
  • ការឆ្លងមេរោគក្នុងច្រមុះ ឆ្អឹងច្រមុះ និងបំពង់ក (ផ្ដាសាយ)
  • អាលែកហ្ស៊ីច្រមុះ
  • ជាប់វត្ថុអ្វីមួយក្នុងច្រមុះក្មេង
  • ការប្រើប្រាស់ឱសថណាមួយ (ឧ. ឱសថប្រឆាំងការរលាក ឫ ថ្នាំបាញ់ច្រមុះ) ។

ដំណោះស្រាយពេលក្មេងហូរឈាមច្រមុះ

  • អង្គុយ និងអោនទៅមុខបន្តិច៖ វិធីសាស្រ្តនេះជួយកាត់បន្ថយសម្ពាធឈាមនៃសរសៃវ៉ែនក្នុងច្រមុះដែលធ្វើឱ្យឈាមលែងសូវហូរដូចមុន។ អង្គុយរាងអោនមកមុខបន្តិចនេះ ជួយការពារក្មេងមិនឱ្យហូរឈាម លេបចូលក្នុងរាងកាយដែលអាចប៉ះពាល់ដល់ក្រពះរបស់ពួកគេ។
  • ញីសច្រមុះថ្នមៗ៖ ញីសច្រមុះថ្នមៗ ជួយសម្អាតកំណកឈាមក្នុងច្រមុះក្មេង
  • បិតច្រមុះ៖ យកដៃបិតច្រមុះ (សូមឱ្យក្មេងដកដង្ហើមតាមមាត់សិន) បិតប្រមាណជា១០ ទៅ ១៥នាទី រួចបន្តបិត១០ ទៅ ១៥នាទីទៀត។ ការបិតនេះជួយរក្សាឈាមកុំឱ្យហូរមកទៀត ក្នុងករណីដែលឈាមនៅតែហូរលើសពី១៥នាទី សូមបន្តបិត១០​ទៅ ១៥នាទីទៀត។ ហាមក្មេងមិនឱ្យយកដៃរុកច្រមុះ បើឈាមនៅតែហូរសូមនាំក្មេងទៅផ្នែកសង្រ្គោះបន្ទាន់។
  • ការពារការហូរឈាមម្ដងទៀត៖ កុំរុកច្រមុះ កុំអោនចុះក្រោម ឫ ញីសច្រមុះក្រោយបាត់ឈាមប៉ុន្មានម៉ោង។
  • រក្សាជំហរក្បាលក្មេងឱ្យខ្ពស់ជាងទីតាំងបេះដូង
  • ដាក់កន្សែងត្រជាក់ ឫ ដុំទឹកកកនៅពីក្រោយកក្មេង
  • ផ្ដល់ឱ្យក្មេងនូវទឹកត្រជាក់ៗដើម្បីបញ្ចៀសរសជាតិនៃឈាមហូរចូលមាត់
  • ឱ្យក្មេងខ្ជាក់ឈាមចេញពីមាត់ (ក្មេងលេបឈាមអាចធ្វើឱ្យគេចង់ក្អួត ដែលធ្វើឱ្យការហូរឈាមនេះកាន់តែពិបាកគ្រប់គ្រង)
  • ប្រសិនឈាមហូរម្ដងទៀត សូមធ្វើតាមវិធីសាស្រ្តខាងលើម្ដងទៀត។

ករណីដែលគួរប្រញាប់នាំក្មេងទៅជួបគ្រូពេទ្យជំនាញ

  • ឈាមហូរលើសពី៣០នាទី
  • ក្មេងបាត់បង់ស្មារតី ឫ ឈឺក្បាលខ្លាំង

ជាការហូរឈាមច្រមុះក្រោយជួបឧបទ្ទេវហេតុណាមួយ ដូចជាដួល របួសក្បាល ការវាយចំមុខ ជាដើម។

ប្រភព៖www.mayoclinic.orgwww.rch.org.au

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.