សញ្ញាកាយវិការអ្វីខ្លះ ដែលម៉ាក់ប៉ាគួរស្វែងយល់ ពីទារកតូចៗ?
សញ្ញាកាយវិការអ្វីខ្លះ ដែលម៉ាក់ប៉ាគួរស្វែងយល់ ពីទារកតូចៗ?

សញ្ញាកាយវិការអ្វីខ្លះ ដែលម៉ាក់ប៉ាគួរស្វែងយល់ ពីទារកតូចៗ?

ឃើញកូនងាកក្បាល ឫ រមួលខ្លួនចុះឡើង ម៉ាក់ប៉ាតិចមិនដឹងថា ទារកកំពុងបង្ហាញថា គេមានបញ្ហា ឫ ចង់ឱ្យយើងជួយគេ អ្វីមួយ។ សញ្ញាកាយវិការទាំងនោះ ក៏អាចឱ្យម៉ាក់ប៉ាដឹងថា គេកំពុងតែ៖

  • អស់កម្លាំង
  • ឃ្លាន
  • ភ្ញាក់ដឹងខ្លួន និងត្រៀមខ្លួនរួចជាស្រេច សម្រាប់លេងជាមួយអ្នក
  • ឫ គេត្រូវការសម្រាក ជាដើម។

នៅពេលដែលម៉ាក់ប៉ា អាចសម្គាល់ពីកាយវិការរបស់ទារក និងអាចតបតរទៅគេបានទាន់ពេលវេលានោះ វាជួយឱ្យពួកគេ មានអារម្មណ៍ថា មានសុវត្ថិភាពបានគ្រប់គ្រាន់។ លើសពីនេះ វាក៏ជួយបង្កើនភាពជិតស្និត រវាងប៉ាម៉ាក់ និងកូនៗជាទីស្រលាញ់ផងដែរ។

សញ្ញាកាយវិការ៖ អូនចង់ឱ្យប៉ាម៉ាក់មកជិត

ការទំនាក់ទំនងតាមភាសា កែវភ្នែក អាចឱ្យម៉ាក់ប៉ាដឹងថា ទារកត្រូវការចំណាប់អារម្មណ៍ពីប៉ាម៉ាក់។

ទារកក៏អាចងាកក្បាលទៅរកប៉ាម៉ាក់ (ពេលប៉ាម៉ាក់អត់នៅជិតគេ) ឫ អាច វារ លេងទឹកមាត់ បញ្ចេញសម្លេង ដើម្បីឱ្យប៉ាម៉ាក់ដឹងថា គេចង់ឱ្យប៉ាម៉ាក់មកជិតគេ។

សញ្ញាកាយវិការ៖ អូនចង់គេង ឫ អូនចង់លេងអីផ្សេងវិញ

ប្រសិនជាទារក ចង់សម្រាក ឫ ប្ដូរការលេងអ្វីមួយ គេនឹងងាកក្បាលចេញពីមុខម៉ាក់ប៉ា។

ទារកអាចរមួលខ្លួនចុះក្រោម ឫ ស្រែកយំ ក្នុងករណីដែលគេ ចង់គេង។ ប្រសិនជាម៉ាក់ប៉ា សង្កេតឃើញថា គេត្រូវការសម្រាក សូមដាក់គេឱ្យលេង ឫ គេងនៅកន្លែងដែលមានសុវត្ថិភាព ។

សញ្ញាកាយវិការ៖ អូនហត់ អូនអស់កម្លាំង

បើម៉ាក់ប៉ាសង្កេតឃើញទារក ស្ងាប ញីភ្នែក កន្រ្តាក់ដៃ ឫ ជើង ដែលសញ្ញាទាំងអស់នេះ ជាសញ្ញាបញ្ជាក់ថាគេអស់កម្លាំង។ ទារកដែលអាយុរាងចាស់ខែ គាត់អាចស្រែក ឫ យំ និង ទារឱ្យយើងពរ ឫ លើកគេឡើង។ សូមដាក់ទារកឱ្យគេងនៅកន្លែងដែលស្ងប់ស្ងាត់ និង គ្មានសំលេងរំខាន។

ប្រភព៖raisingchildren.net.au

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.