វិធីសាស្រ្តកាត់បន្ថយ និងបញ្ចៀសកូនបងច្រណែនកូនប្អូន
វិធីសាស្រ្តកាត់បន្ថយ និងបញ្ចៀសកូនបងច្រណែនកូនប្អូន

វិធីសាស្រ្តកាត់បន្ថយ និងបញ្ចៀសកូនបងច្រណែនកូនប្អូន

បង្រៀន

ម៉ាក់ប៉ាអាចបង្រៀនកូនបងឱ្យមានទំនាក់ទំនងល្អជាមួយប្អូនរបស់គេបានតាមរយៈ ការណែនាំ ការជជែក និងការពន្យល់ដោយថ្នាក់ថ្នម និងមិនប្រើកាយវិការហឹង្សា ឫ ការសម្លុតណាមួយ។

វិធីសាស្រ្តនេះ អាចជួយឱ្យកូនលោកប៉ាអ្នកម៉ាក់មានទំនាក់ទំនងល្អជាមួយគ្នា ពិសេសបញ្ចៀសការវាយ ឫ ធ្វើបាបប្អូនរបស់គេដោយចៃដន្យណាមួយ។

ការពារ

នៅពេលក្មេងលេង ឫ នៅក្នុងបន្ទប់តែមួយជាមួយគ្នា សូមព្យាយាមសង្កេតមើលជាប្រចាំ ដោយក្នុងករណីមាននរណាម្នាក់ចាប់ផ្ដើមរករឿងដៃគូរម្ខាងទៀត សូមពរម្នាក់ទៀតចេញក្រៅ និងបង្វែរអារម្មណ៍ម្នាក់ទៀតតាមរយៈ ការច្រៀង ការលេងរបស់លេង ឫ​ ញ៉ាំអាហារសម្រន់ជុំគ្នា។

វិធីសាស្រ្តនេះ ជួយការពារក្មេងពីការវិវត្តន៍នៃអាកប្បកិរិយាមិនល្អរបស់ក្មេង។

ការប៉ះដោយថ្នាក់ថ្នម

បង្រៀនកូនទាំងពីរ ឫ បង្រៀនកូនបង(ករណីកូនប្អូននៅជាទារក) ដោយការប៉ះ ឫ អង្អែលគ្នាថ្នមៗ។ អ្នកអាចពន្យល់ប្រាប់គេថា ការប៉ះ ឫ អង្អែលថ្នមៗនេះ ជួយឱ្យប្អូន ឫ បងជាកូនល្អ មិនយំរករឿងម៉ាក់ប៉ាជាដើម។ សរសើរក្មេងនៅពេលដែលពួកគេអាចធ្វើចំណុចទាំងនេះបាន ដោយវាជម្រុញឱ្យកូនទាំងពីរចេះស្រលាញ់ និងមិនរករឿងគ្នាទៅវិញទៅមក។

មានសកម្មភាពភ្លាមៗ

នៅពេលដែលកូនបង ឫ កូនប្អូនវាយគ្នាទៅវិញទៅមក ម៉ាក់ប៉ាអាចចាប់អ្នកបង្កហេតុដាក់ម្ខាង និងប្រាប់ដោយមឺុងម៉ាត់ថា “មិនមានការវាយគ្នាទៅវិញទៅមកឡើយ”។

ដាក់អ្នកបង្កហេតុវាយគ្នាឱ្យអង្គុយលើកៅអី រួចបញ្ជាក់ប្រាប់គេថា “កូនអាចចេញពីកៅអីនេះបាន លុះត្រាតែកូនសន្យាថាកូនឈប់វាយគ្នាទៀត។

នេះមិនមែនជាទណ្ឌកម្ម តែជាបង្រៀនក្មេងឱ្យចេះដឹងកំហុស នៅពេលដែលមានកាយវិការមិនសមរម្យណាមួយកើតមានឡើង។

ជាគំរូសម្រាប់ក្មេង

ដូចចាស់ៗតែងតែពោលថា “ក្មេងប្រៀបដូចជាក្រដាសសដែលត្រង់ត្រាប់នូវរាល់កាយវិការរបស់អ្នកនៅជុំវិញខ្លួនគេ”

ចឹងហើយ​ ម៉ាក់ប៉ាអាចបង្រៀនគេចាប់ផ្ដើមពីការមានទម្លាប់ល្អៗពីខ្លួនម៉ាក់ប៉ាទៅ។ សូមកុំឱ្យក្មេងឃើញកាយវិការ ឫ សកម្មភាពដែលមិនសមស្របណាមួយសម្រាប់វ័យតិចតួចស្ដូចស្ដើងរបស់គេ។

សរសើរ

នៅពេលដែលកូនបងអាចលេងជាមួយប្អូន និងមិនវាយធ្វើបាបប្អូន សូមសរសើរ និងលើកទឹកចិត្តគេឱ្យបន្តធ្វើបែបនេះទៀត។

គាំទ្រ និងលើកទឹកចិត្តកូន

វត្តមានកូនប្អូន អាចធ្វើឱ្យកូនបងមានអារម្មណ៍ថាមិនមានផាសុក ពិសេសធ្វើឱ្យគេមានអារម្មណ៍ថាច្រណែននឹងប្អូនដែលមានប៉ាម៉ាក់នៅក្បែរគ្រប់ពេល។ ម៉ាក់ប៉ាអាចលើកទឹកចិត្ត និងពន្យល់ប្រាប់គេដោយកាយវិការថ្នាក់ថ្នម ដូចជា ម៉ាក់ដឹងថាឥលូវម៉ាក់អត់សូវមានពេលឱ្យកូន កូនចាំតិចទៅណា ពេលណាទំនេរ យើងទៅដើរលេងជុំគ្នា-ល- ។
ក្មេងអាចនឹងយល់ចិត្តម៉ាក់ប៉ា ពិសេសគេបើកចិត្តទូលាយក្នុងការទទួលយកវត្តមានប្អូនគេ។

បន្ថែមការស្រលាញ់ដល់ពួកគេ

បង្កើនការស្រលាញ់ចំពោះកូនបង។

ម៉ាក់ប៉ាអាចប្រាប់គេញឹកញាប់ថា ម៉ាក់ប៉ាស្រលាញ់ពួកគេ។ បង្កើន​ការអោប ការថ្នាក់ថ្នម ឫ អានសៀវភៅឱ្យគេស្ដាប់ដើម្បីបង្ហាញ់ថា​ អ្នកមិនបានស្រលាញ់តែប្អូនគេទេ តែអ្នកស្រលាញ់កូនទាំងអស់ស្មើគ្នា។

ឱ្យគេចូលរួមក្នុងសកម្មភាពផ្សេងៗ

ម៉ាក់ប៉ាអាចបង្រៀនកូនបងឱ្យជួយរៀបចំផ្សេងៗជាមួយប្អូនរបស់គេ ឫ ការលេងកំសាន្តជាមួយនឹងប្អូន។

បើអាចបន្ថែមការសរសើរ និងលើកទឹកចិត្តពួកគេ។​

ប្រភព៖www.verywellfamily.com

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.