លំហាត់ប្រាណដែលស្ត្រីមានផ្ទៃពោះអាចធ្វើបាន
លំហាត់ប្រាណដែលស្ត្រីមានផ្ទៃពោះអាចធ្វើបាន

លំហាត់ប្រាណដែលស្ត្រីមានផ្ទៃពោះអាចធ្វើបាន

ការហាត់ប្រាណនៅតែដើរតួនាទីសំខាន់មិនថាអ្នកមានផ្ទៃពោះ ឬមិនទាន់មានផ្ទៃពោះនោះទេ។ ស្ត្រីមានផ្ទៃពោះតែងមានការឈឺឆ្អឹងខ្នង រមួលក្រពើ ហើមដៃជើង ហើមពោះ និងទល់លាមក។ ជាក់ស្ដែងផលរំខានទាំងនោះអាចកាត់បន្ថយតាមរយៈការហាត់ប្រាណ។

ការដើរ

ការដើរផ្ដល់ភាពងាយស្រួលដល់ស្ត្រីហើយស្ត្រីអាចហាត់នៅពេលណាក៏បាន។ ស្ត្រីអាចដើរ ឬធ្វើចលនាយឺតៗនៅក្នុងផ្ទះ សួន ឬក្នុងការិយាល័យ។ ផ្ទុយទៅវិញប្រសិនជាស្ត្រីពុំសូវមានចលនារាងកាយទេ ស្ត្រីនឹងប្រឈមហើមដៃជើង ស្ពឹកដៃ ទល់លាមក លើសទម្ងន់ និងរមួលក្រពើជាដើម។
ការហែលទឹក
ការហែលទឹកជួយអោយស្ត្រី និងកូនក្នុងផ្ទៃមានសុខភាពល្អដោយជួយដល់សុខភាពបេះដូងព្រមទាំងជួយដល់ការច្របាច់ឈាមទៅកាន់ផ្នែកផ្សេងៗនៃរាងកាយ។ ស្ត្រីអាចហាត់បានគ្រប់ត្រីមាសនៃការមានផ្ទៃពោះ។ វាជួយទៅលើសាច់ដុំ កាត់បន្ថយការឈឺដៃជើង ឬហើម និងជួយអោយស្រ្តីឡើងទម្ងន់បានត្រឹមត្រូវ។ ស្ត្រីមិនគួរហែលទឹកប្រើកម្លាំងខ្លាំងៗ ហើយមិនគួរហែលទឹកម្នាក់ឯងនោះទេ។ សូមជៀសវាងការធាក់ជើងខ្លាំងៗ ឬហែលប្រណាំងគ្នា។

យូហ្គា

វាជាការប្រសើរណាស់ដែលស្ត្រីអាចធ្វើយូហ្គាយ៉ាងតិច ៣០នាទីប្រចាំថ្ងៃ។ ការហាត់បែបនេះផ្ដល់ភាពងាយស្រួល និងសុវត្ថិភាពដល់ស្ត្រី។ វាជួយស្ត្រីក្នុងការកាត់បន្ថយភាពណឿយហត់ អស់កម្លាំង ជួយសម្រួលចរន្តឈាម និងកាត់បន្ថយភាពឈឺចាប់ពេលសម្រាលកូន។

កង់ហាត់ប្រាណ(Stationary bicycling)

ការធាក់កង់ហាត់ប្រាណជាវិធីសាស្ត្រដែលមានសុវត្ថិភាពចំពោះស្ត្រីមានផ្ទៃពោះ។ កង់នេះភាគច្រើនគេអាចទិញដាក់ក្នុងផ្ទះ ឬក្នុងសួនដើម្បីហាត់ប្រាណ។ យោងទៅតាមសកលវិទ្យាល័យ Maryland Medical Center ការហាត់ប្រាណនេះក៏ជួយស្ត្រីក្នុងការសម្រាលកូនប្រកបដោយជោគជ័យផងដែរ។​ នៅពេលហាត់សូមញ៉ាំទឹកអោយបានច្រើន ហើយជៀសវាងហាត់រហូតហត់ពេក។

ស្ត្រីអាចជ្រើសរើសលំហាត់ប្រាណខាងលើដើម្បីហាត់បាន។ ស្ត្រីគួរធ្វើលំហាត់ប្រាណអោយបាន ១៥ ទៅ ២០នាទីក្នុងមួយថ្ងៃ ឬ ១៥០នាទីក្នុងមួយសប្ដាហ៍។ ទោះជាយ៉ាងណាក្ដី ស្ត្រីគួរពិគ្រោះជាមួយគ្រូពេទ្យជាមុនសិនថាតើលំហាត់ប្រាណណាមួយដែលសមស្របចំពោះអ្នក។ ស្ត្រីគួរប្រញាប់ទៅជួបគ្រូពេទ្យ ក្នុងករណីពេលហាត់មានធ្លាក់ឈាម ណឿយហត់ ឬអស់កម្លាំងខ្លាំង។

ប្រភព៖acog.orglivestrong.com

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.