លឺចាស់ៗថា “ញ៉ាំទឹកដូងជួយបង្កើនទឹកភ្លោះ” មែនអត់???
លឺចាស់ៗថា “ញ៉ាំទឹកដូងជួយបង្កើនទឹកភ្លោះ” មែនអត់???

លឺចាស់ៗថា “ញ៉ាំទឹកដូងជួយបង្កើនទឹកភ្លោះ” មែនអត់???

ដូងជាផ្លែឈើដែលសម្បូរបំផុតនៅស្រុកខ្មែរយើង។ ម៉ាក់ៗមានផ្ទៃពោះខ្លះចូលចិត្តញ៉ាំវាណាស់។ តើអ្នកដឹងទេ ថាវាផ្ដល់សារជាតិចិញ្ចឹមច្រើនណាស់សម្រាប់សុខភាព? តើអត្ថប្រយោជន៍ទាំងនោះមានអ្វីខ្លះ?

១ ជាប្រភពជាតិទឹក

នៅពេលអ្នកស្រេកទឹក អ្នកអាចញ៉ាំទឹកដូង ដោយសារវាមានជាតិទឹករហូតដល់ទៅ ៩៥%។ ម៉ាក់ៗមានផ្ទៃពោះត្រូវការញ៉ាំទឹកអោយបានច្រើនដើម្បីបង្កើនបរិមាណទឹកភ្លោះ សាងសង់ជាលិកា និងបង្កើតគ្រាប់ឈាមបន្ថែម។ ហេតុនេះ ការញ៉ាំទឹកដូងក៏ជាផ្នែកមួយដែលជួយបង្កើនទឹកភ្លោះដែរ។ ជាតិអេឡិចត្រូលីតក្នុងផ្លែដូងជួយរក្សាតុល្យភាពជាតិទឹកក្នុងរាងកាយអោយបានត្រឹមត្រូវ។

២ បំពេញអេឡិចត្រូលីត

ផ្លែដូងមានបរិមាណអេឡិចត្រូលីត សូដ្យូម ប៉ូតាស្យូម និងផូស្វ័រ។ ម៉ាក់ៗមានផ្ទៃពោះភាគច្រើនមានបញ្ហាចាញ់កូនដែលងាយនឹង ក្អួត ចង្អោរ រាកហើយបណ្ដាលអោយរាងកាយងាយកង្វះជាតិទឹក និងជាតិអេឡិចត្រូលីត។ ទឹកដូងជួយបំពេញជាតិអេឡិចត្រូលីត និងវត្ថុរាវដែលបាត់បង់ចំពោះស្ត្រីមានផ្ទៃពោះ ជាពិសេសពេលចាញ់កូន និងតាមរយៈការបែកញើស។ ដូច្នេះ​ហើយ ពេលវេលា​ដ៏​ល្អ​បំផុត​ក្នុង​ការ​ទទួលទាន​ទឹកដូង​សម្រាប់​អ្នក​ម្តាយ គឺ​នៅពេល​ព្រឹកព្រលឹម។

៣ ជួយដល់ប្រព័ន្ធរំលាយអាហារ

ទល់លាមក និងច្រាលអាស៊ីតក្រពះគឺជាបញ្ហាចម្បងក្នុងពេលអ្នកមានផ្ទៃពោះ។ ការញ៉ាំទឹកដូងជាប្រចាំគឺជាវិធីសាស្ត្រធម្មជាតិក្នុងការបន្ទន់លាមកបានយ៉ាងល្អ។ មិនតែប៉ុណ្ណោះ វាក៏ជួយបន្សាបជាតិអាស៊ីតក្នុងក្រពះផងដែរ។

៤ ជួយដល់សុខភាពបេះដូង

​ការលើសសម្ពាធឈាមជាបញ្ហាមួយដែលស្ត្រីមានផ្ទៃពោះតែងប្រឈម។ ជាតិប៉ូតាស្យូមនៅក្នុងទឹកដូងគឺជួយរក្សាសម្ពាធឈាមអោយស្ថិតនៅចន្លោះដែលមានសុខភាពល្អ។ វាក៏ជួយបញ្ចុះជាតិខ្លាញ់ដែលមិនល្អក្នុងរាងកាយផងដែរ។

៥ ជួយពង្រឹងប្រព័ន្ធការពាររាងកាយ

តើអ្នកដឹងទេថាការញ៉ាំទឹកដូងញឹកញាប់គឺជួយពង្រឹងប្រព័ន្ធការពាររាងកាយអោយរឹងមាំ?

ម៉ាក់ដែលបានញ៉ាំទឹកដូងជាប្រចាំគឺមិនសូវឈឺនោះទេ។ ទឹកដូងជាប្រភពដ៏ល្អនៃវីតាមីន ជាតិរ៉ែ និងសារជាតិប្រឆាំងអ៊ុកស៊ីតកម្មដែលជួយពង្រឹងប្រព័ន្ធការពាររាងកាយ និងការពារពីការបង្ករោគក្នុងកំឡុងពេលមានផ្ទៃពោះ។ ក្នុងនោះ វាក៏មានអាស៊ីត lauric ដែលប្រឆាំងនឹងមេរោគផងដែរ។

តើមានផលវិបាកអ្វីទេនៅពេលញ៉ាំទឹកដូងក្នុងកំឡុងពេលមានផ្ទៃពោះ?

ជាទូទៅការញ៉ាំទឹកដូងគឺមិនមានផលប៉ះពាល់នោះទេ តែប្រសិនជាអ្នកមានបញ្ហាលើសជាតិស្ករក្នុងឈាមគឺមិនគួរញ៉ាំច្រើនពេកទេ។ ហេតុនេះ បើទោះបីជាវាមានជាតិទឹកច្រើនក្ដី តែអ្នកមិនគួរញ៉ាំជំនួសទឹកបាននោះឡើយ។

ជារួម ការញ៉ាំទឹកដូងគឺមានសុវត្ថិភាពចំពោះស្ត្រីមានផ្ទៃពោះ។ ស្ត្រីគួរទទួលទានទឹកដូងខ្ចីដែលស្រស់ និងថ្មីៗ។ ការញ៉ាំទឹកដូងទុំមិនត្រូវបានណែនាំទេព្រោះវាអាចបណ្ដាលអោយស្ត្រីមានការទល់លាមកកាន់តែខ្លាំង។

ប្រភព៖bebodywise.com

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.