
រំភើបយ៉ាងណាពេលកូនកម្រើកដំបូង?
ការកម្រើករបស់កូន ក្នុងផ្ទៃគឺជាផ្នែកមួយដែលបញ្ជាក់ថាកូនមានសុខភាពល្អ។ ស្ត្រីអាចមានអារម្មណ៍ថាកូនកម្រើក ឬធាក់នៅប្រហែលសប្ដាហ៍ទី ១៨នៃការមានផ្ទៃពោះ។ ចំពោះកូនដំបូងអាចយូររហូតដល់សប្ដាហ៍ទី ២០។ ការកម្រើកកាន់តែឆាប់ចំពោះកំណើតកូនទី ២។
តើទារកចាប់ផ្ដើមមានចលនា តាំងពីពេលណា?
នៅអាយុ៧សប្ដាហ៍ ទារកចាប់ផ្ដើមមាន ចលនាបេះដូងហើយ។ នៅពេលដែល ទារកលូតលាស់បេះដូងនោះរាងកាយរបស់វា ក៏ធ្វើចលនាដែរគ្រាន់តែវានៅតូចពេក ម៉ាក់ៗមិនដឹង។ យើងដឹងថាកូនមាន ចលនានៅពេលទៅ ពិនិត្យអេកូ។ កូនរបស់អ្នករើកាន់តែខ្លាំងពិសេសនៅពេលយប់ដែលជាពេលម៉ាក់ៗត្រូវគេង។ សកម្មភាពរើរបស់ទារកផ្ទុយពីម្ដាយ (ម្ដាយគេងទារកធាក់ ម្ដាយភ្ញាក់ទារកដេក)។ ម៉ាក់ៗខ្លះអាចមានការពិបាកក្នុងការគេងពេលយប់ក៏មានដែរដោយសារតែអាអូនធាក់ខ្លាំងពេក។ គភ៌ត្រូវការគេង ២០ ទៅ ៤០នាទីហើយជួនកាលដល់ ៩០នាទី។ សន្លាក់ឆ្អឹងរបស់កូនអ្នកលូតលាស់យ៉ាងរឹងមាំនៅត្រីមាសទីបីដែលធ្វើអោយគភ៌កម្រើក ឬធាក់កាន់តែញឹកញាប់ជាងត្រីមាសមុនៗ។
តើទារកកម្រើកនៅពេលណាខ្លះ?
ទារកអាចងាកទៅឆ្វេង ទៅស្តាំ ឬធាក់ពោះរបស់អ្នក នៅពេលមានសម្លេងរំខាន ពន្លឺ ម្ដាយញ៉ាំអាហារ ម្ដាយមិនសប្បាយចិត្តជាដើម។ ពេលខ្លះសូម្បីតែម្ដាយញ៉ាំទឹកត្រជាក់ៗក៏ធ្វើអោយកូនកម្រើកដែរ។
នៅសប្ដាហ៍ទី ៣៦ ស្ត្រីគួរប្រញាប់ទៅជួបគ្រូពេទ្យ បើសិនជាម៉ាក់ៗសង្កេត ឃើញថាកូនកម្រើកតិចជាធម្មតា។ ប្រសិនជាកូនរបស់អ្នក តែងតែធាត់នៅពេលព្រឹក ហើយមានព្រឹកមួយកូនអ្នកមិនកម្រើកទាក់តែសោះ អ្នកក៏គួរ ជួបជាមួយគ្រូពេទ្យដែរ។

Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង